ពីមួយថ្ងៃទៅមួយថ្ងៃ កម្ពុជាកាន់តែរីកមុខរីកមាត់ខ្លាំងទៅហើយខណៈពេលនេះគឺមានអ្នកវិនិយោគជាច្រើនបានបោះទុនមកបង្កើតរោងចក្រនៅខ្មែរកាន់តែកើនឡើង ដោយនៅក្នុងនោះក៏មានផលិតផលខ្មែររហូតដល់ទៅ៣ប្រភេទបាននាំចេញទៅកាន់ទីផ្សារប្រទេសក្រៅហើយគឺប្រទេស ញូហ្ស៊ីលែន។
១.ប្រេង កន្ទក់ សុខៈ
ប្រេងកន្ទក់ សុខៈ គឺជាផលិតផលខ្មែរ១០០% ដែលទទួលស្គាល់គុណភាព បញ្ជាក់ពីប្រទេសកូរ៉េខាងត្បូង និង PPM ដែលជាដៃគូរ មន្ទីពិសោធន៍កម្រិតពិភពលោក ពេលនេះអ្វីដែលជាមោទនភាពបំផុតនោះគឺប្រេង កន្ទក់ សុខៈ គឺបានហោះទៅដល់ប្រទេស New Zealand ហើយដូច្នេះសូមបន្តគាំទ្រផលិតផលក្នុងស្រុកអោយបានច្រើនទាំងអស់គ្នាណា។
ជាមួយគ្នានោះដែរ ចំពោះប្រេងកន្ទក់ ត្រូវបាន អង្កការសុខភាពពិភព និងវិទ្យាស្ថានសុវត្ថភាពចំណីអាហារប្រទេជប៉ុន បានចាត់ថ្នាក់ថា ប្រេងកន្ទក់ជាប្រេងឆា ជួយដល់សុខភាពបេះដូង និងកាត់បន្ថយខ្លាញ់អាក្រក់ក្នុងសពាង្គកាយមនុស្ស និងសារធាតុរូបត្ថម្ភសិតូរាង្គជាច្រើនទៀត ។ រួមគ្នាគាំទ្រផលិតផលខ្មែរ ខ្មែរដើម្បីខ្មែរ ជ្រើសរើសប្រេងឆា សុខៈ ដើម្បីសុខភាព។ ទំនាក់ទំនងតាមលេខទូរស័ព្ទ 086 333 937។

២. ទឹកត្រីង៉ូវហេង
ទឹកត្រីង៉ូវហេង បានចាប់ផ្តើមផលិតតាំងពីឆ្នាំ១៩៩៥ គិតមកដល់សព្វថ្ងៃមានអាយុកាល៣០ហើយ និងបានវិវឌ្ឍន៍ ខ្លួនបន្តិចម្តងៗរហូតទទួលបានស្តង់ដារជាតិមុនគេក្នុងខេត្តកំពតនាឆ្នាំ២០០៣ ដោយទទួលបានមេដាយក្នុងការប្រកួតប្រជែងកែច្នៃកសិកម្ម និងបានបង្កើតផ្សារង៉ូវហេងកំពតក្នុងឆ្នាំ២០១៧ ទទួលបានពានចំនួន៥ ពីក្រសួងរ៉ែនិងថាមពល និងទទួល បានស្តង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិ HCCAP នៅឆ្នាំ២០១៨ និងថ្មីៗទឹកត្រីង៉ូវហេងនាំចេញទៅកាន់ប្រទេស New Zealand រហូតដល់ទៅ២កុងតឺន័រឯណោះ។
សូមជម្រាបជូនថា ផលិតផលសំខាន់ៗរបស់ក្រុមហ៊ុនទឹកត្រីង៉ូវហេងមានដូចជា៖ ទឹកត្រីង៉ូវហេង កំពត ទឹកស៊ីអ៊ីវសៀងពិសេស ទឹកម្ទេស ទឹក ប្រេងខ្យង និងទឹកសៀងពិសេស ដែលផលិតផលទាំង នេះបានដាក់លក់នៅតាមផ្សារទំនើបធំៗក្នុងប្រទេសដូចជាផ្សារទំនើបអីអន ផ្សារទំនើបឡាក់គី ផ្សារ ទំនើបជីបម៉ុង ផ្សារទំនើបបាយ័ន និងផ្សារទំនើបដទៃទៀត។ ទំនាក់ទំនងទិញតាមរយៈលេខទូរស័ព្ទ 070 686 678។

៣. ជាសហគ្រាសកែច្នៃ ត្រីងៀត
សហគ្រាសកែច្នៃ ត្រីងៀត ដែលមានគុណភាពខ្ពស់ អាចដាក់លក់តាមផ្សារទំនើប ជីបម៉ុង ព្រមទាំងបាននាំចេញសាកល្បងទៅប្រទេសញូវហ្សេលេនថែមទៀត។ សហគ្រាស យូនីកា (Unica) របស់អ្នកស្រី ឡឹប ម៉ារី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៤ ដោយមានការកែច្នៃ ត្រីងៀត ប្រហុក ត្រីហ្វីឡេ និងត្រីឆ្អើរ។ អ្វីដែលពិសេសជាងនេះគឺ អ្នកស្រីបាននឹងកំពុងច្នៃចំណិតត្រីឆ្អិន ដែលអាចផ្តល់ភាពងាយស្រួលសម្រាប់អ្នកបរិភោគ ដោយគ្រាន់តែបើកមាត់គម្រប គឺអាចហូបបានតែម្តង។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយសមិទ្ធិផលរបស់គម្រោង CapFish Capture នារសៀលថ្ងៃព្រហនេះ អ្នកស្រី ម៉ារី បានឲ្យដឹងថា ការបង្កើតឲ្យមានចំណិតត្រីឆ្អិននេះឡើង គឺដោយសារអ្នកស្រីមើលឃើញថា អតិថិជនភាគច្រើន គឺពុំសូវមានពេលដើម្បីចម្អិនដោយខ្លួនឯងនោះឡើយ។
មួយវិញទៀត អាហារត្រី កុមារភាគច្រើនគឺមិនសូវចូលចិត្តបរិភោគឡើយ ខណៈដែលអាហារប្រភេទនេះមានប្រូតិអ៊ីនខ្ពស់ល្អសម្រាប់ការលូតលាស់ ដូច្នេះហើយ ទើបអ្នកស្រីមានគំនិតបង្កើតចំណិតត្រីឆ្អិននេះបន្ថែម ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកបរិភោគ និងអាចឲ្យកុមារញ៉ាំលេងដូចអាហារសម្រន់ ឬអាចបរិភោគជាមួយបាយក៏បាន។
ម្ចាស់សហគ្រាសពូកែច្នៃរូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្នសហគ្រាសរបស់អ្នកស្រី អាចលក់ត្រីងៀត ប្រហុក និងត្រីឆ្អើរផ្សេងៗ បានប្រមាណ ៦០០គីឡូ នៅក្នុង១ខែ ដោយមានផ្សារទំនើបធំៗចំនួន១២កន្លែង នៅភ្នំពេញ ព្រមទទួលទិញផងដែរ។ ចង់គាំទ្រផលិតផលខ្មែរ មានគុណភាពខ្ពស់ របស់អ្នកស្រី ម៉ារី សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 010 900 777 ៕



