ច្រករកចំណូលថ្មី! របរអនឡាញ ៣ នេះពេញនិយមខ្លាំងនៅបរទេស ខណៈនៅខ្មែរមិនទាន់មានអ្នកធ្វើច្រើន
Kan DaraNOVEMBER 25 20257.1 K views

ក្នុងសម័យឌីជីថល អ្នកអាចប្រើជំនាញ ដើម្បីបង្កើតលុយរាប់ម៉ឺនដុល្លារបាន។ ទន្ទឹមនឹងភាពរីកចម្រើននៃបច្ចេកវិទ្យា មានជំនួញទាន់សម័យជាច្រើន ដែលអាចឱ្យអ្នករកលុយបានតាមអនឡាញ ដោយគ្រាន់តែទាមទារអ្នកមានជំនាញ មានកុំព្យូទ័រ ឬទូរស័ព្ទ និងអ៊ីនធឺណែតប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាជំនួញទាន់សម័យរកលុយអនឡាញ៣ ពេញនិយមខ្លាំងនៅបរទេស តែនៅខ្មែរគេមិនទាន់ធ្វើច្រើនទេ។

 

១/. Affiliate Marketing (ជួយផ្សព្វផ្សាយលីងផលិតផល ឬសេវាកម្ម)

វាជាជំនួញដ៏ពេញនិយមមួយនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ ដែលជំនួញនេះគឺមិនត្រូវការដើមទុនសោះសូម្បីតែ១ដុល្លារ ប៉ុន្តែវាទាមទារសមត្ថភាពអ្នកកសាងខ្លួនឱ្យមានហ្វេន ឬក្លាយជាបុគ្គលដ៏មានឥទ្ធិពល ដើម្បីងាយស្រួលក្នុងការជួយប្រូម៉ូត ឬលក់់ផលិតផលអ្នកដទៃ តាមរយៈលីងផ្សព្វផ្សាយរបស់អ្នក។ និយាយឱ្យងាយយល់ អ្នកអាចយកលីងផលិតផល ឬក៏សេវាកម្មក្រុមហ៊ុនណាមួយមកជួយផ្សព្វផ្សាយឱ្យគេ ហើយពេលដែលអតិថិជនណាម្នាក់ ចុចចូលទិញតាមរយៈលីងដែលអ្នកបានយកមកជួយផ្សព្វផ្សាយនោះ អ្នកនឹងទទួលបានភាគរយ ឬប្រាក់កម្រៃជើងសារត្រឡប់មកវិញ។ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជាក៏មានក្រុមហ៊ុនមួយចំនួន បើកឱ្យយើងអាចរកចំណូលពី Affiliate Marketing នេះផងដែរ។

២/. Digital products (ផលិតផលឌីជីថល) 

ការលក់ផលិតផលឌីជីថល ក៏ជាទំនោរថ្មីនៃការធ្វើជំនួញផងដែរ ហើយវាក៏មិនសូវប្រើនូវដើមទុនច្រើននោះដែរ។ ជាក់ស្ដែងយើងអាចផលិតវីដេអូមេរៀនពីអ្វីដែលយើងមានជំនាញលក់ អាចសរសេរសៀវភៅ អាចលក់រូបភាព សូហ្វែ  គំរូ Template អ្វីមួយ  អាចលក់ផលិតផលដទៃទៀតដែលមានតម្រូវការ។ គុណសម្បត្តិនៃការលក់ផលិតផលឌីជីថលនេះគឺ ចំណាយតិច លឿន រហ័ស និងអាចពង្រីកបានទូលំទូលាយបំផុត។

 

៣/. ចាប់ផ្តើមអាជីវកម្ម Dropshipping

ប្រសិនបើអ្នកចង់ដំណើរការគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក អ្នកប្រហែលជាព្រួយបារម្ភអំពីការគ្រប់គ្រងស្តុកទំនិញ និងការដឹកជញ្ជូនជាដើម។ ប៉ុន្តែជាមួយនឹងអាជីវកម្មបែប Dropshipping គឺអ្នកអាចយករូបភាព វីដេអូ ឬគំរូផលិតផលនានា មកផ្សព្វផ្សាយលក់ ហើយទទួលយកការបញ្ជាទិញរបស់អតិថិជន រួចអ្នកបញ្ជូនទិន្នន័យអ្នកទិញទៅឱ្យភាគីទី៣ ដែលជាអ្នកមានស្តុកទំនិញ ហើយក៏ជាអ្នកត្រូវដឹកជញ្ជូនឱ្យអតិថិជនអ្នកផងដែរ។  និយាយឱ្យងាយយល់ គឺអ្នកគ្រាន់តែជួយលក់ឱ្យគេដោយមិនចំណាយដើមទុន ឬទិញទំនិញដើម្បីស្តុកទុកនោះទេ គឺគ្រាន់តែយករូបមកផុសរកអ្នកទិញ ហើយពេលមានអ្នកទិញ អ្នកបញ្ជូនទៅកាន់ក្រុមហ៊ុនមេ ដែលគេមានទំនិញ និងគេដឹកឱ្យភ្ញៀវផ្ទាល់ ហើយបន្ទាប់ពីនោះ អ្នកនឹងទទួលបានកម្រៃជើងសារត្រឡប់មកវិញ។

 

ជាមួយគឺមានគន្លឹះរកស៊ីល្អៗមួយចំនួន ដើម្បីជួយឱ្យអ្នកទទួលជោគជ័យក្នុងការធ្វើជំនួញរកលុយតាមអនឡាញគឺ ជំនាញឯកទេសច្បាស់លាស់ ជំនាញបច្ចេកវិទ្យា ការធ្វើអ្វីដែលអ្នកស្រលាញ់និងចេះ ចេះសម្លឹងឃើញតម្រូវការនិងចន្លោះប្រហោងក្នុងទីផ្សារ និងមានជំនាញផ្នែកទីផ្សារដើម្បីផ្សព្វផ្សាយផងដែរ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia