១. សារៈមន្ទីរជាតិ
សារៈមន្ទីរអាយុជាង១០០ឆ្នាំ ទីតាំងដ៏សំខាន់របស់កម្ពុជានេះ គួរតែជាទីតាំងដែលខ្មែរគ្រប់រូបបានស្គាល់ និងបានទស្សនា ដែលទីនេះ គឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុករូបសំណាកនិងភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជា ចំនួនជាង១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និង សម័យក្រោយៗមកទៀត។
សារមន្ទីរជាតិនេះត្រូវបានកសាងនេ឴ថៃ១៥សីហ឵១៩១៧ តាមរបៀបស្ថាបត្យកម្ម ប្រពៃណីខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទស៊ីសុវត្ថិ ។ នៅខាងក្នុងសារមន្ទីរជាតិមានតំកល់វត្ថុបុរាណសល់តាំងពីសម័យមុនអង្គរ និងសម័យអង្គរ ។ វាជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោកធ្វើការស្រាវជ្រាវអំពីវត្ថុបុរាណ សិល្បៈ សាសនាបុរាណវិទ្យាខ្មែរតាំងពីសតវត្សទី៤ រហូតដល់សតវត្សទី១៣។
បងប្អូនអាចទៅទស្សនាសារមន្ទីកម្ពុជា នាជារៀងរាល់ថ្ងៃ(ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច)
២. សារមន្ទីរទួលស្លែង
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងចងចាំពីព្រឹត្តិការណ៍នៃការសួរចម្លើយនិងឃុំឃាំងក្នុងមន្ទីរស‑២១នាសម័យខ្មែរក្រហម។ សារមន្ទីរនេះ បានរក្សាទុកនិងបង្ហាញភស្ដុតាងនៃព្រឹត្តិការណ៍សោកនាដកម្មក្នុងប្រវត្ដិសាស្រ្ដកម្ពុជាដើម្បីឲ្យសាធារណជនសិក្សាស្វែងយល់ក្នុងបំណងជម្រុញនិងលើកទឹកចិត្តឲ្យពួកគេក្លាយទៅជាអ្នកផ្សព្វផ្សាយសារសន្តិភាព។
ទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស្ថិតនៅផ្លូវលេខ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកងក្រុងភ្នំពេញ។
ទស្សនាវីដេអូ៖ ទិដ្ឋភាពសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
៣. សារមន្ទីសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)
សារមន្ទីរស.ស.រជាសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុនៃប្រទេសកម្ពុជាដែលដាក់តាំងពិព័ណ៌ប្រវត្តិរូបិយវត្ថុរបស់ប្រទេសកម្ពុជាចាប់តាំងពីសម័យហ្វូណនរហូតមកដល់បច្ចុប្បន្ន។ សារៈមន្ទីរនេះទំនើប ងាយស្រួលបងប្អូនដើរទស្សនា ងាយយល់និងទទួលបានអារម្មណ៍ប្លែក។
បងប្អូនដែលចង់ចូលទស្សនា អាចចូលទស្សនាចាប់ពីម៉ោង ៩ព្រឹក ដល់៦ល្ងាច និងចាប់ពិថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ។
អាសយដ្ឋានអគារលេខ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ (ផ្លូវលេខ ១០៦)
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
ទស្សនាវីដេអូ៖ ទិដ្ឋភាពសារៈមន្ទីរ សសរ


