គ្រូបង្វឹកសេ.ដ្ឋីរាប់លា.ន$ ប្រាប់ចំៗទំនាក់ទំនងសំខាន់បំផុត៣ ដែលអ្នកគួរមានដើម្បីជីវិតការងារជោ.គជ័យ
Kan DaraFEBRUARY 11 2024263 views

ការចងទំនាក់ទំនងមានសារសំខាន់ណាស់ នៅក្នុងអាជីពការងារ ការរកស៊ីទទួលទាន ក៏ដូចជារបៀបរបបរស់នៅប្រចាំថ្ងៃ។ ហេតុដូចនេះ អ្នកស្រី Roos Koole ដែលជាគ្រូបង្វឹកម្ចាស់អាជីវកម្មតាំងពីខ្នាតតូចរហូតដល់សារជីវកម្មលំដាប់ពិភពលោក រួមទាំងជានាយកប្រតិបត្តិក្នុងក្រុមហ៊ុន Fortune 500 បានប្រាប់អំពីទំនាក់ទំនងសំខាន់ ៣ប្រភេទ ដែលអាចជួយឲ្យជីវិតយើងរីកចម្រើនខ្លាំង។

 

ថ្លែងប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន CNBC កាលពីពេលថ្មីៗនេះ អ្នកស្រី Roos Koole បានលើកឡើងយ៉ាងដូច្នេះថា៖ «រឿងមួយដែលខ្ញុំប្រាថ្នាឱ្យមនុស្សកាន់តែច្រើនបានធ្វើដំបូងក្នុងអាជីពរបស់ពួកគេនោះគឺ យល់ឲ្យច្បាស់អំពីទំនាក់ទំនងសំខាន់បំផុត៣ ទី១/. ក្រុមអ្នកណែនាំ ទី/.ក្រុមអ្នកតស៊ូមតិ និងទី/.ក្រុមអ្នកឧបត្ថម្ភ»។

 

ប្រភេទទំនាក់ទំនងនីមួយៗមានតួនាទីខុសៗគ្នាដូចខាងក្រោម៖

 

១/. អ្នកណែនាំផ្តល់ការប្រឹក្សា និងដំបូន្មានដល់អ្នក៖ ដែលជារឿយៗផ្អែកលើបទពិសោធន៍កម្រិតខ្ពស់របស់ពួកគេ។ ពួកគេមិនចាំបាច់នៅក្នុងស្ថាប័នរបស់អ្នកទេ ប៉ុន្តែពួកគេគួរតែអាចផ្តល់ការយល់ដឹងអំពីរបៀបដែលអ្នកអាចទទួលបានជោគជ័យបន្ថែមទៀតនៅកន្លែងធ្វើការ។

 

/. អ្នកតស៊ូមតិនិយាយគាំទ្រការងារ និងទេពកោសល្យរបស់អ្នក ពួកគេអាចជាអតីតអ្នកគ្រប់គ្រងដែលបញ្ជាក់ពីជំនាញភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់អ្នក ឬជាសហសេវិកដែលជំរុញអ្នកគ្រប់គ្រងឱ្យពិចារណាអ្នកសម្រាប់ការឡើងតំណែងជាដើម។

 

/. អ្នកឈរពីក្រោយ៖ ជាធម្មតាមានវ័យចំណាស់ និងមានអំណាចក្នុងស្ថាប័នខ្លាំង។ ពួកគេមានតួនាទី និងឥទ្ធិពល ឬអាចបញ្ជាក់ប្រាប់អ្នកដទៃលើការងាររបស់អ្នក។ ក្រុមមនុស្សនេះជាទូទៅធ្វើការនៅក្រុមហ៊ុនបច្ចុប្បន្នរបស់អ្នក ឬនៅក្រុមហ៊ុនដែលអ្នកចង់ធ្វើការ។

 

យ៉ាងណាមិញប្រសិនបើអ្នកកំពុងធ្វើការក្នុងស្ថាប័នណាមួយ អ្នកគួរស្វែងរកមើលទំនាក់ទំនងជាមួយមនុស្សបីប្រភេទនេះ ដើម្បីឲ្យអាជីពការងាររបស់អ្នកកាន់តែរីកចម្រើន។ មិនថាក្នុងជីវិតការងារឬក្នុងជីវភាពរបស់នៅប្រចាំថ្ងៃ ការសេពគប់និងស្គាល់មនុស្សពិតជាមានសារសំខាន់ណាស់ ដូចសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ​ ជួន ណាត មានសង្ឃដីការថា៖ «គប់ពាលរែងរាលទៅរកខុស គប់ប្រាជ្ញស្រីប្រុសរែងបានត្រូវ គប់មិត្តអបលក្ខណ៍រែងអាស្រូវ ខុសត្រូវកើតពីការសេពគប់»

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia