ចង់ទិញឡាន តែស្ទើរលុ.យ! មកស្គាល់ឡាន ១ទឹកៗ ៣ម៉ូដែល តម្លៃក្រោម ៧ពាន់ដុល្លារនៅខ្មែរ អាចជិះទៅស្រុកបានយ៉ាងរលូន
ធី ស្រីល័ក្ខ•OCTOBER 21 2026•847 views

សម្រាប់បងប្អូនដែលមានគម្រោងចង់ទិញរថយន្តផ្ទាល់ខ្លួន តែថវិកាមានកំណត់ មិនបាច់បារម្ភនោះទេថ្ងៃនេះយើងសូមណែនាំរថយន្តមួយទឹកចំនួន ៣ម៉ូឌែល ដែលមានតម្លៃក្រោម ៧ពាន់ដុល្លារ នៅក្នុងទីផ្សារប្រទេសកម្ពុជា។ មិនត្រឹមតែមានតម្លៃសមរម្យ និងសន្សំសំចៃប្រេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគុណភាពល្អ ធន់ និងអាចជិះទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យទានបានយ៉ាងរលូន និងមានទំនុកចិត្តបំផុតផងដែរ។

 

១. Chevrolet Spark 2012 ៖ ចំពោះរថយន្ត Chevrolet គឺជារថយន្តមួយម៉ូដែលស្តង់ដារ​អាមេរិក​ ម៉ូដែល Spark ប្រភេទម៉ាស៊ីនសាំងដោយអាចជួយសន្សំសំចៃបានល្អ ជាពិសេសនោះគឺងាយថែទាំខ្លាំងមែនទែនសាកសមខ្លាំងបំផុតសម្រាប់បងប្អូនដែលប្រើប្រាស់ប្រចាំថ្ងៃ។ នៅក្នុងនោះដែរ បើនិយាយអំពីតម្លៃវិញគឺចាប់ពី ៦០០០ដុល្លារ រហូតដល់ ៦,៨០០ ដុល្លារ ឆ្នាំផលិតចាប់ពីឆ្នាំ ២០១១ រហូតដល់ឆ្នាំ២០១៦។

Images

២. Camry le 2002 ៖ បើនិយាយអំពីម៉ូដែលរថយន្ត Camry មួយនេះវិញ នាពេលបច្ចុប្បន្ននេះមានប្រជាជនខ្មែរជិះច្រើនខ្លាំងមែនទែន។ ជាពិសេសនោះ សម្រាប់អ្នកដែលចង់ទិញឡាន Camry ១ទឹកជិះក៏បងប្អូនអាចទិញជិះបានដែរ ដោយតម្លៃចន្លោះ ៧ពាន់ដុល្លារតែប៉ុណ្ណោះ។ ហើយរថយន្ត Camry le 2002 ប្រភេទតួរថយន្ត Sedan ប្រភេទសាំង មាំ ធន់សាកសមខ្លាំងសម្រាប់បងប្អូនជិះទៅស្រុកពេលដល់រដូវបុណ្យទានម្តងៗ។

 

៣. HONDA CRV៖ គឺជាប្រភេទរថយន្តដែលផលិតក្នុងឆ្នាំ ១៩៩៩ ប្រភេទម៉ាស៊ីនហ្គាស/LPG ប្រភេទតួរថយន្ត SUV បើនិយាយពីតម្លៃវិញគឺចន្លោះ ៤,០៩៥ ដុល្លារប៉ុណ្ណោះ។ រថយន្តម៉ូឌែលនេះស័ក្តិសមបំផុតសម្រាប់បងប្អូនដែលចូលចិត្តរថយន្តលក្ខណៈគ្រួសារ ព្រោះមានកន្លែងផ្ទុកអីវ៉ាន់ធំទូលាយ និងអាចបើកបរលើផ្លូវឆ្ងាយ ឬផ្លូវខេត្តបានយ៉ាងរលូន ដោយមិនបារម្ភរឿងចំណាយលើប្រេងឥន្ធនៈច្រើននោះទេ។

 

យ៉ាងណាមិញ សម្រាប់ប្រសិនបើបងប្អូនមានតម្រូវការចង់ទិញរថយន្តមួយទឹកឬថ្មី ប៉ុន្តែស្ទើរលុយ ធនាគារ PPC Bank ក៏មានផ្ដល់ជូនឥណទានរថយន្តថ្មី និងរថយន្តមួយទឹក ដោយមានអត្រាការប្រាក់សមរម្យ ជាមួយនឹងការអនុម័តផ្ដល់ឥណទានយ៉ាង ឆាប់រហ័ស។ លោកអ្នកនឹងអាចទទួលបានរថយន្តថ្មីយ៉ាងងាយស្រូល។​ ទំហំឥណទានរហូតដល់ទៅ ៣០០,០០០ដុល្លារសម្រាប់ផ្ទាល់ខ្លួន និងរហូតដល់ ១,០០០,០០០ដុល្លារ សម្រាប់ក្រុមហ៊ុនអត្រាការប្រាក់ចាប់ពី ៨,៨០% ក្នុងមួយឆ្នាំនិងចាប់ពី ១០,៩០% ក្នុងមួយឆ្នាំរយៈពេលកម្ចីគឺរហូតដល់ ១០៨ខែនិង៨៤ខែ។ សម្រាប់ព័ត៌មានលម្អិតអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 096 3909 909/023 909 909 ៕

2026 10 21 11.11.03

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia