សម្រាប់បងប្អូនដែលចង់ទិញ សម្ភារៈប្រើប្រាស់ផ្សេងៗសម្រាប់ទៅបរិច្ចាគជូនបងប្អូនជនភៀសសឹក តែមិនដឹងថាតើទិញនៅទីណាដែលមានតម្លៃធូរថ្លៃ នៅពេលនេះចាបក្រហម នឹងមកណែនាំកន្លែងបោះដុំល្បីទាំង៣ កន្លែងនៅភ្នំពេញ មានលក់ទំនិញត្រឹមតែ ១ដុល្លារ ឡើងទៅតែប៉ុណ្ណោះ។
ផ្សារបឹក សូ គឺជាផ្សារលក់ទំនិញដ៏ល្បីមួយនៅភ្នំពេញ ដែលមានលក់ទំនិញជាច្រើនប្រភេទដូចជា សម្ភារៈក្មេង លេង សម្ភារៈតុបតែង គ្រឿងអេឡិចត្រូនិច គ្រឿងសម្អាង ថូផ្កា ចាន កែវ មួក ស្បែកជើង និងទំនិញជាច្រើន ប្រភេទទៀត អ្វីដែលកាន់តែពិសេសនោះនៅផ្សារបឹក សូ គឺមានលក់ទំនិញចាប់ពី ១,១ដុល្លារឡើងតែប៉ុណ្ណោះ។ ដូច្នេះសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់មើលទំនិញ ឬទិញទំនិញពីផ្សារ បឺក សូ អាចទៅ៣សាខាខាងក្រោម នេះ ឬទំនាក់ទំនងតាមលេខ 010269936៖
១. សាខាផ្លូវ2004: ចុះពីស្តុប Nokia200ម៉ែតនៅស្តាំដៃ
https://maps.app.goo.gl/caeJTgNoTnggAgEXA
២. សាខាសែនសុខៈ មកពីស្តុបផ្សារម៉ាក្រូហួស ផ្សារទំនើបជីបម៉ុងសែនសុខប្រហែល 300 ម៉ែត្រនៅខាងឆ្វេងដៃ
៣. សាខាផ្លូវវេងស្រង : មកពីស្ពានចោមចៅហួសសាលាប៊ែលធី100ម៉ែតនៅស្តាំដៃ
https://maps.app.goo.gl/3KeRb7kd4tuHEcLJA...
ចំពោះ ផ្សារ EZE គឺមានទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនប្រភេទ ដែលមានតម្លៃ ៥ពាន់រៀលគ្រប់មុខទំនិញទាំង អស់។ ដូច្នេះហើយ សម្រាប់បងប្អូនដែលចង់ទៅហាងផ្ទាល់ ឬចង់សួរព័ត៍មានលំអិតអាចទាក់ទងតាមលេខ ទូរស័ព្ទ 077 37 8000 Cellcard, 060 37 8000 Metfone, 081 37 8000 Smart ឬអាចឆាត ចូលផេក EZE Online បាន។
WinSouជាកន្លែងលក់របស់របរ សម្ភារប្រើប្រាស់ជាច្រើនសម្បូរបែបចម្រុះពណ៌គ្នា មានទាំងរបស់ប្រើក្នុងផ្ទះ បាយ បន្ទប់គេង សម្ភារក្នុងការិយាល័យ បន្ទប់ទឹក និងកន្លែងផ្សេងទៀត សរុបមានជាង ១ម៉ឺនមុខទំនិញ។អ្វីដែល កាន់តែពិសេសទៀតនោះ គ្រប់មុខទំនិញដែលមានលក់នៅក្នុងផ្សារ WinSou លក់ក្នុងតម្លៃត្រឹមតែ ១.១ដុល្លារ គ្រប់មុខទាំងអស់។
ហេតុដូចនេះសម្រាប់ អ្នកដែលចូលចិត្តដេគ័របន្ទប់គេង កន្លែងធ្វើការ និងផ្ទះ ហើយចង់បានរបស់ស្អាតៗមាន គុណភាព តម្លៃធូរថ្លៃអាចទៅទិញនៅផ្សារទំនើប WinSou បានទាំង ៤ សាខារួមមាន ៖ ស្ទឹងមានជ័យ ចោមចៅ ផ្សារដីហ៊ុយ និង សាខាច្បារអំពៅ បានចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ផយប់៕ 010 412 025


