ការសិក្សា! ភាពភ័យខ្លាចធំៗ៣នេះ ធ្វើឲ្យមនុស្សភាគច្រើនក្រងើបមុខមិនរួច និងរស់នៅគ្មានក្តីសុខ
Kan DaraJULY 11 20243.1 K views

ការភ័យខ្លាច គឺជាឧបសគ្គដ៏ធំមួយដែលរារ៉ាំងមនុស្សមិនឲ្យសម្រេចនូវអ្វីដែលខ្លួនចង់បាន ឬដិតដាមក្នុងអារម្មណ៍ជាប់ជំពាក់ជាដើម។ ខាងក្រោម គឺជាភាពភ័យខ្លាចធំៗ៣ ដែលធ្វើឲ្យមនុស្សភាគច្រើនក្រងើបមុខមិនរួច និងរស់នៅគ្មានក្តីសុខ យោងតាមការសិក្សាផ្នែកចិត្តសាស្ត្រ៖

១/. ភ័យខ្លាចចំពោះការលក់ការលក់ត្រូវបានបែងចែកជាច្រើនប្រភេទដូចជា ការលក់ផលិតផល (សេវាកម្ម និងទំនិញ) ការលក់គំនិត ឬគំរោងជាដើម។ មនុស្សភាគច្រើនមិនហ៊ាន ឬស្អប់ការលក់ទោះបីក្នុងរូបភាពណាក៏ដោយ ព្រោះពួកគេភ័យខ្លាចចំពោះការបដិសេធន៍ ដោយយល់ថាវាធ្វើឲ្យខ្លួនបាត់បង់តម្លៃ ហើយអ្នកផ្សេងទៀតនឹងមិនជួយពួកគេនោះទេ។ កត្តានេះបានធ្វើឲ្យមនុស្សមួយចំនួនមិនអាចទទួលបាននូវភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុ ព្រោះប្រភពចំណូលភាគច្រើនគឺសុទ្ធសឹងតែបានមកពីការលក់។

/. ភ័យខ្លាចចំពោះការគិតរបស់អ្នកដទៃ៖ ការយកពាក្យសម្តី និងការគិតអវិជ្ជមានរបស់អ្នកដទៃមកដាក់ក្នុងខ្លួនជាហេតុធ្វើឲ្យខ្លួនឯងបាត់បង់ម្ចាស់ការ។ ឬពេលខ្លះដោយសារតែយើងគិតពីការយល់ឃើញរបស់អ្នកដទៃច្រើនពេក បណ្តាលឲ្យខ្លួនឯងមានអារម្មណ៍ថាធ្វើបែបនេះទៅខ្លាចខុស ខ្លាចអ្នកដទៃមើលមកមិនសម ខ្លាចគេថាខ្លួនធ្វើមិនបាន ខ្លាចគេសើចចំអកជាដើម។ ការភ័យខា្លចនេះគឺជាគ្រោះកាចមួយដែលរារ៉ាំងអ្នកមិនឲ្យសម្រេចក្តីស្រមៃបាន។

៣/. ភ័យខ្លាចចំពោះការបរាជ័យ៖ នៅពេលគ្រោងធ្វើអ្វីមួយ យើងតែងមានអារម្មណ៍ថាភ័យខ្លាចចំពោះការបរាជ័យ ដោយមិនទាន់ទាំងបានចាប់ផ្តើមធ្វើវាផង។ យើងតែងគិតថា ប្រសិនបើធ្វើវាហើយទទួលបានលទ្ធផលបរាជ័យ តើនឹងមានរឿងអ្វីកើតឡើង? តើត្រូវខាត់បង់អ្វីខ្លះ? តើនឹងធ្លាក់ទៅក្នុងស្ថានភាពអាក្រក់បែបណា? ទាំងអស់នេះបង្ហាញពីការគិតអវិជ្ជមាន និងការព្រួយបារម្ភច្រើនហួសហេតុ ដែលជាឬសគល់មិនអាចឲ្យយើងមានភាពច្បាស់លាស់ និងភាពជឿជាក់មកលើខ្លួនឯងគ្រប់គ្រាន់ក្នុងការបោះជំហ៊ានធ្វើរឿងដ៏អស្ចារ្យ ឬរឿងដែលខ្លួនស្រលាញ់។

យ៉ាងណាមិញ ចូរកុំអនុញ្ញាតឲ្យភាពភ័យខ្លាចខាងលើ ក្លាយជាឃាតករសម្លាប់ក្តីសុបិនរបស់អ្នកឲ្យសោះ ត្រូវតាំងជំហរឲ្យរឹងមាំ ធ្វើផ្តោតសកម្មភាពឆ្ពោះទៅរកអ្វីដែលអ្នកចង់បានឥឡូវនេះ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia