យោងតាមឯកសាររបស់ អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញថា ជាទូទៅអត្រានៃការជាប់ពន្ធត្រូវបានកំណត់ទៅតាមលក្ខខណ្ឌចំនួន ៣ធំៗ គឺ អ្នកជាប់ពន្ធតូច ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ។ ក្នុងនោះចំណុចសម្គាល់ដែលបង្ហាញថាអាជីវកម្មដែលបងប្អូនកំពុងរកស៊ី ស្ថិតនៅក្នុងចំណាត់ថ្នាក់ណាមួយនោះគឺត្រូវសម្គាល់តាមទិន្នន័យជាក់ស្តែងដូចខាងក្រោមនេះ ៖
១. អ្នកជាប់ពន្ធតូច
២. អ្នកជាប់ពន្ធមធ្យម
- មានផលរបរប្រចាំឆ្នាំលើសពី ១ ០០០ លានរៀល ដល់ ៤ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម
- មានផលរបរប្រចាំឆ្នាំលើសពី ១ ០០០ លានរៀល ដល់ ៦ ០០០ លានរៀល សម្រាប់វិស័យសេវាកម្ម និងពាណិជ្ជកម្ម
- មានផលរបរប្រចាំឆ្នាំលើសពី ១ ៦០០ លានរៀល ដល់ ៨ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម
- ជាសហគ្រាស ដែលបានចុះបញ្ជីជានីតិបុគ្គល ការិយាល័យតំណាង
- ជាស្ថាប័នរដ្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលនានា ឬគម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ
- ជាបេសកកម្មទូត និងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ឬគម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ។
៣. អ្នកជាប់ពន្ធធំ
- មានផលរបរប្រចាំឆ្នាំលើសពី ៤ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម ឬ
- មានផលរបរប្រចាំឆ្នាំលើសពី ៦ ០០០ លានរៀល សម្រាប់វិស័យសេវាកម្ម និងពាណិជ្ជកម្ម ឬ
- មានផលរបរប្រចាំឆ្នាំលើសពី ៨ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬ
- ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស ឬ
- ជាសហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់៕