ទីផ្សាររង្គោះរង្គើ? ត្រឹមរយៈពេល២៤ម៉ោង អ្នកវិនិយោគសម្រុកដកលុយចេញពី Binance រហូតដល់៣ពាន់លាន$
Toeuy HongDECEMBER 14 20222.9 K views

ត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះក្រុមអ្នកវិនិយោគលើគ្រីបតូបាននាំគ្នាសម្រុកដកលុយចេញពីគណនី Binance រហូតដល់ទៅ៣ពាន់លានដុល្លារ ដែលជាការដកប្រាក់ដ៏ច្រើនបំផុតតាំងពីខែមិថុនាឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

លោកnAndrew Thurman ប្រធានផ្នែកមាតិកានៃក្រុមហ៊ុនវិភាគទិន្នន័យ Blockchain Nansen បានឲ្យដឹងថា អ្នកវិនិយោគជាច្រើនបាននាំគ្នាសម្រុកដកលុយចេញពី Binance បន្ទាប់ពីទទួលដំណឹងពាក់ព័ន្ធជាមួយក្រុមហ៊ុន Binance ដោយថ្ងៃម្សិលមិញនេះក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកបានប្រកាសពីការស៊ើបអង្កេតឧក្រិដ្ឋកម្មមួយពាក់ព័ន្ធនឹងការលាងលុយកខ្វក់របស់ក្រុមហ៊ុន Binance។

លោក Andrew Thurman បានឲ្យដឹងទៀតថា Binance ដែលជាក្រុមហ៊ុនគ្រីបតូធំបំផុតក្នុងលោក ត្រូវបានគេរកឃើញថាមានអ្នកវិនិយោគដកលុយចេញជាបន្តបន្ទាប់នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះហើយមិនសូវមានអ្នកដាក់លុយចូលឡើយ។

តាមពិតទៅក្រុមអ្នកវិនិយោគបានចាប់ផ្ដើមមានការព្រួយបារម្ភខណៈក្រុមហ៊ុនគ្រីបតូមួយចំនួនបានប្រកាសក្ស័យធនជាបន្តបន្ទាប់ ជាពិសេសក្រុមហ៊ុន FTX ដែលជាក្រុមហ៊ុនគ្រីតូធំមួយបានប្រកាសក្ស័យធននៅខែវិច្ឆិកាឆ្នាំ២០២២នេះ ហើយនៅថ្ងៃម្សិលមិញនេះ លោក Sam Bankman-Fried ដែលជាស្ថាបនិក FTX ត្រូវបានចាប់ខ្លួនទៀតផង។

យ៉ាងណាមិញបើតាមសម្ដីរបស់លោក Changpeng Zao ស្ថាបនិកក្រុមហ៊ុនបាន Binance បានឲ្យដឹងនៅលើគណនី Twitter របស់លោកថាវាជារឿងធម្មតានោះទេ ពោលគឺថ្ងៃខ្លះមានអ្នកដាក់លុយច្រើន ចំណែកមានថ្ងៃខ្លះមានដកលុយច្រើនដូច្នេះវាជារឿងធម្មតាទៅហើយ។

 គួរបញ្ជាក់ផងដែរថា ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសពីការស៊ើបអង្កេតឧក្រិដ្ឋកម្មមួយពាក់ព័ន្ធនឹងការលាងលុយកខ្វក់របស់ក្រុមហ៊ុន Binance ចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ហើយរដ្ឋអាជ្ញាសហព័ន្ធ ដែលពាក់ព័ន្ធនឹងសំណុំរឿងនេះ ជឿជាក់ថាខ្លួន​មានភស្តុតាងគ្រប់គ្រាន់នៅក្នុងការចោទប្រកាន់ ទៅលើក្រុមហ៊ុន Binance ព្រមទាំងចោទប្រកាន់បទព្រហ្មទណ្ឌទៅលើលោក Changpeng Zhao ដែលជានាយកប្រតិបត្តិ Binance៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia