រៀបមង្គលការ ប្រយ័ត្នកំហុសធំៗ៣នេះ ក្រែងការរួចមិនសល់លុ.យរកស៊ី បែរជំពាក់បំណុ.លគេវ័ណ្ឌក
Kan DaraNOVEMBER 20 20231.6 K views

មង្គលការ គឺជាប្រពៃណីពីបរមបុរាណដ៏ល្អផូរផង់របស់ខ្មែយើង ដើម្បីចងស្ពានមេត្រីសម្រាប់គូស្រករប្រុសស្រីក្លាយជាប្តីប្រពន្ធពេញសិទ្ធិ។ ដោយឡែកមានបងប្អូនមួយចំនួនចំណាយលើសមាឌ ធ្វើឲ្យពីធីមង្គលការក្លាយជាបំណុលសម្រាប់កូនប្រុស-កូនស្រី អ្នកខ្លះរៀបការហើយមិនត្រឹមគ្មានលុយជាដើមទុនរកស៊ីទេ ថែមទាំងជំពាក់គេជុំទិសទៀតផង។

 

ខាងក្រោមនេះគឺជាកំហុសឆ្គងធំៗ ៣ ដែលនាំឲ្យគូស្វាមីភរិយាថ្មីជាប់ជំពាក់បំណុលគេវ័ណ្ឌករ ក្រោយរៀបចំពិធីមង្គលការចប់សព្វគ្រប់៖

 

១/. ការតុបតែងលម្អ

 

ការតុបតែងលម្អហួសមាឌ ជាចន្លោះប្រហោងមួយដែលធ្វើឲ្យខ្ជះខ្ជាយលុយច្រើនបំផុត ប្រសិនបើធ្វើវាហួសពីសមត្ថភាព និងលទ្ធភាពរបស់ខ្លួន វានឹងនាំចំណងចងជើងកូនកំលោះកូនក្រមុំជាក់ជាមិនខាន។ ដូចពាក្យចាស់បុរាណខ្មែរលោកបានពោលថា៖ «ឃើញដំរីជុះកុំជុះតាមដំរី ស្បែកជើងគេពាក់ស្អាត មិនប្រាកដថាយើងពាក្យសមនោះទេ»

 

ក្នុងសម័យនេះមង្គលការជាច្រើនដេញជើងគ្នាលើការតុបតែងលម្អនៅមុខរោងការដូចជា ផ្កាអ័គីដេស្រស់ ផ្លែឈើស្រស់ ឬក៏ពពកហោះហើរជាដើម ហើយវាពិតជាស្រស់ស្អាត និងថ្លៃថ្នូរ សម្រាប់អ្នកដែលមានលុយក្រាស់ក្រែលនៅក្នុងការរៀបចំ តែវានឹងក្លាយជាបន្ទុកចំណាយកាន់តែធំ បើសិនជាអ្នកនៅខ្វះខាត។ ត្រង់ចំណុចនេះបើសិនជាលទ្ធភាពយើងមិនទាន់ល្អទេ យើងអាចប្រើសេវាផ្កាជ័រ ឬក៏ក្លោងទ្វាក្នុងតម្លៃសមរម្យតាមលទ្ធភាពរបស់យើង ដែលវាក៏អាចបន្ធូរបន្ទុកចំណាយ មួយកម្រិតទៀតផងដែរ។ 

 

/. ជំនូនច្រើនហួសកម្រិត

 

នៅក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរផ្លែឈើមានចំនួន ៣៦មុខ ដូចជា ចេក ដូង ដំឡូង មៀន គូលេន ល្មុន មង្ឃុត សេដា ស្រកានាគ... ដូចនេះអ្នកមានជីវភាពល្មម គួរតែទិញក្នុងបរិមាណសមរម្យមួយ ឬក៏ទិញផ្លែឈើណាដែលគិតថាវាសំខាន់សម្រាប់ប្រារព្ធធ្វើកម្មវិធីមង្គលការ ទៅតាមតម្រូវការតំបន់នីមួយៗខុសៗគ្នា។ ចំពោះអ្នកចំណូលខ្ពស់វាមិនចោទជាបញ្ហាទេ អាចទិញជំនូនប៉ុណ្ណាក៏បានដើម្បីឲ្យមើលទៅអាធឹកអាធម តែសម្រាប់អ្នកខ្វះខាតវិញវាជាការខ្ជះខ្ជាយលុយនៅពេលទិញជំនូនច្រើនលើសកម្រិត។

 

/. បំប៉ោងផឹកស៊ីធំហួសហេតុ 

 

«អស់មួយកេះថែមមួយកេះ ការកូនលោកបងម្តងដាក់ឲ្យអស់ដៃទៅ» នេះជាផ្នត់គំនិតមួយដែលនាំឲ្យពិធីមង្គលការខ្ជះខ្ជាយធនធានខ្លាំងបំផុត។ និយាយបែបនេះ ពុំមែនមានន័យថាមិនឲ្យភ្ញៀវទទួលទានភេសជ្ជៈឬស្រាបៀនោះទេ តែអ្នកក៏គួរតែគិតពីការគ្រប់គ្រងស្តុកនៅក្នុងមង្គលការផងដែរ ព្រោះអ្នកខាតបង់ធ្ងន់ជាងគេគឺម្ចាស់ដើមការនេះឯង។ ជាយោបល់គួររកសេវាកម្ម ពិធីការ និងចុងភៅ ដែលអ្នកទុកចិត្តបំផុត ដើម្បីអោយពួកគេគ្រប់គ្រង លើផ្នែកទាំងនេះ កុំអោយខ្ជះខ្ជាយ បើភ្ញៀវទទួលទានដោយពេញចិត្តមិនគួរឲ្យស្តាយទេ តែពេលខ្លះការខ្ជះខ្ជាយសេរីពេក ការកូនហើយដេកតែចាំសងលុយគេទៅ។

 

យ៉ាងណាមិញ បើកញ្ចប់លុយតិច ប្រឹងច្បិចពីមាត់ពីករ ឆក់នាឆក់អាយខ្លះហើយបានតែប៉ុណ្ណឹង យើងអាចពិចារណារៀបចំកម្មវិធីមង្គលការតូចមួយសមរម្យទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន កុំឃើញដំរីជុះចង់ជុះតាមដំរី ច្បាស់រីងរៃទឹកភ្នែកជូតក្បាលជង្គង់មិនមែនខាន។ រៀបការហើយឲ្យសប្បាយចិត្ត មិនមែនរៀបការហើយជំពាក់បំណុលគេជុំទិសទេ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia