ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានក្លាយជាដៃគូយ៉ាងសំខាន់ជាមួយនឹងអាជីវកម្មគ្រប់ខ្នាតទាំងអស់នៅក្នុងប្រទេសកម្ពុជា ហើយមនុស្សធម្មតាទូទៅក៏អាចខ្ចីលុយធនាគារសម្រាប់ដោះស្រាយបញ្ហាបន្ទាន់បានដែរ។ ខាងក្រោមនេះជាធនាគារចំនួន ៤ ដែលអាចផ្ដល់កម្ចីបន្ទាន់ ជូនលោកអ្នកដោយមិនទាមទារទ្រព្យបញ្ចាំ អមជាមួយការប្រាក់ទាប រួមទាំងលក្ខខណ្ឌងាយស្រួល ខ្ចីឆាប់បាន៖
១/. ធនាគារ ស្ថាបនា
- ទំហំកម្ចី៖ ២០ដង នៃប្រាក់បៀវត្ស ឬដល់ ៣០,០០០ ដុល្លារអាមេរិក
- អត្រាការប្រាក់៖ ១,២% ក្នុងមួយខែ ឬ ១៤.៤០% ក្នុងមួយឆ្នាំ
- រយៈពេលកំណត់៖ ៣៦ខែ
- លក្ខខណ្ឌ៖ អាយុចន្លោះពី ១៨ ឡើងទៅ។ មានសញ្ជាតិខ្មែរ និងមានទីលំនៅច្បាស់លាស់។ ជាអ្នករកស៊ី ឬមានការងារច្បាស់លាស់។
- លេខទំនាក់ទំនង៖ ០៨១ ៩៩៩ ០១០
យ៉ាងណាមិញ ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២.៧ ពាន់លានដុល្លារអាមេរិក, មានបុគ្គលិកច្រើនជាង ៣,៥០០ នាក់ និងមានបណ្តាញសាខាទូទាំងប្រទេសចំនួន ១៧៥ ស្ថាបនាព្រីមារណ៍ ចំនួន ៤ និងម៉ាស៊ីនអេធីអឹមជាង ២៨០កន្លែង។ ធនាគារនេះផ្តល់សេវាកម្មដូចជា សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគារចល័ត សេវាធនាគារអេឡិចត្រូនិច ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT វីសា B2B Connect, VISA Direct, បាគង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។
២/. ធនាគារប្រៃសណីយ៍កម្ពុជា (CP Bank)
- ទំហំកម្ចី៖ ចាប់ពី ១០០ដុល្លារ ដល់ ៣០,០០០ ដុល្លារអាមេរិក
- អត្រាការប្រាក់៖ សមរម្យ
- រយៈពេលកំណត់៖ ២៤ខែ
- លក្ខខណ្ឌ៖ អាយុចន្លោះពី ១៨ ឡើងទៅ។ មានសញ្ជាតិខ្មែរ និងមានទីលំនៅច្បាស់លាស់។ ជាអ្នករកស៊ី ឬមានការងារច្បាស់លាស់។
- លេខទំនាក់ទំនង៖ ០៧០ ២០០ ០០២
យ៉ាងណាមិញ បច្ចុប្បន្នធនាគារប្រៃសណីយ៍កម្ពុជា (CP Bank) សម្រេចបាននូវទ្រព្យសកម្មសរុបជាង ១,៤៦ ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាលាតសន្ធឹងពេញផ្ទៃប្រទេសចំនួន ៦២សាខា ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់ សរុបជាង ៣២៤ទីតាំង ចំនួនគណនីអតិថិជន សរុបជាង ៣៥០.០០០គណនី ចំនួនប័ណ្ណអេធីអឹម និងប័ណ្ណឥណពន្ធ សរុបជាង ១២៣.០០០ប័ណ្ណ និងដៃគូអាជីវកម្ម សរុបជាង ៦៣.០០០ កន្លែងទូទាំងប្រទេស៕
៣/. ធនាគារ ស៊ិនហាន (ខេមបូឌា)
- ទំហំកម្ចី៖ រហូតដល់ ១៥,០០០ ដុល្លារអាមេរិក
- អត្រាការប្រាក់៖ ១២,៤% - ១៥,៩% ក្នុងមួយឆ្នាំ
- រយៈពេលកំណត់៖ ០៥ឆ្នាំ
- លក្ខខណ្ឌ៖ អាយុចន្លោះពី ១៨ ទៅ ៦៥ឆ្នាំ ជាបុគ្គលិកពេញម៉ោងនៅក្នុងសហគ្រាសឯកជន ឬរដ្ឋាភិបាល, ស្នាក់នៅឬធ្វើការនៅភ្នំពេញ, ខេត្តកណ្តាល និងមានរបាយការណ៍ប្រាក់ចំណូល។
- លេខទំនាក់ទំនង៖ ០២៣ ៩៥៥ ០០១
យ៉ាងណាមិញ ធនាគារ ស៊ិនហាន(ខេមបូឌា) ម.ក ត្រូវបានបង្កើតឡើងនៅទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីខែតុលា ឆ្នាំ២០០៧ (សាខាធនាគារស៊ិនហាន នៃប្រទេសកូរ៉េ)។ ធនាគារផ្តល់ជូននូវផលប័ត្រចម្រុះនៃផលិតផល និងដំណោះស្រាយធនាគារសម្រាប់អតិថិជន និងសាជីវកម្មដែលតម្រូវតាមតម្រូវការ។
៤/. ធនាគារវីង
កម្ចីកម្ចីឌីជីថលរបស់ធនាគារ វីង បងប្អូនអាចដាក់ស្នើក្នុងលក្ខខណ្ឌសាមញ្ញៗដោយ “ខ្ចីមិនចាំបាច់មានទ្រព្យធានា មិនចាំបាច់មានអ្នកធានា ខ្ចីភ្លាមបានភ្លាម អត់ដ្រាម៉ាច្រើន”។ ចំពោះរបៀបស្នើកម្ចីនេះ គឺមានភាពងាយស្រួលមែនទែន ដោយបងប្អូនគ្រាន់តែចូលទៅកាន់អេប Wing Bank ហើយចុចលើពាក្យ ”កម្ចី” បន្ទាប់មកចុចយកពាក្យ ”យកប្រាក់កម្ចីឥឡូវនេះ” ហើយបំពេញព័ត៌មានរបស់លោកអ្នក និងវាយបញ្ចូលលេខ PIN ជាការស្រេច។ សម្រាប់ងប្អូនចង់ស្នើកម្ចីឌីជីថលពីធនាគារវីង អាចបើកគណនីធនាគារ វីង និងទាញយកអេបធនាគារ វីង តាមLink នេះ៖ https://wingbank.onelink.me/jA7d/ayay07ks
សូមជម្រាបផងដែរថា បំណុលប្រៀបដូចជាអាវុធមុខ២ វាអាចផ្ដល់ទាំងផលល្អ និងផលអវិជ្ជមាន ដោយអាស្រ័យលើរបៀបដែលអ្នកប្រើប្រាស់និងគ្រប់គ្រងវា។ ហេតុនេះហើយមុនបង្កើតបំណុល សូមរៀបផែនការឱ្យបានច្បាស់លាស់ និងសូមប្រាកដជាមុនសិនថា អ្នកមិនបានបង្កើនបំណុលអាក្រក់ និងមិនបង្កើតបន្ទុកឱ្យខ្លួនឯង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook