មិនជាប់ Logo រញ៉េរញ៉ៃ! មានតែApp ៣នេះក្នុងដៃ កាត់វីដេអូខ្លីៗ  លែងត្រូវការកុំព្យូទ័រ
Srey NuthJANUARY 21 2024922 views

បច្ចុប្បន្ននេះការប្រើប្រាស់កម្មវិធីកាត់តតាមទូរស័ព្ទដៃកំពុងមានការពេញនិយមខ្លាំង ដោយសារវាមានភាពងាយស្រួល មិនរញ៉េរញ៉ៃច្រើន មិនចាញ់កុំព្យូទ័រប៉ុន្មានទេ។​ មានកម្មវិធីជាច្រើន ដែលគេនិយមប្រើកាត់វីដេអូ។ ដើម្បីជាជំនួយដល់អ្នកកំពុងស្វែងរកកម្មវិធីកាត់វីដេអូនៅលើទូរស័ព្ទដៃ ដែលងាយស្រួល ថ្ងៃនេះ ចាបក្រហម ណែនាំ App ល្បីៗទាំង៣ ដែលគេប្រើកាត់វីដេអូជាប្រចាំ៖

 

១. VN Video Editor

 

Photo 2024 01 21 09 32 21

 

ក្រៅពី App CapCut នៅមាន App មួយទៀត ដែលគេពេញនិយមប្រើ គឺកម្មវិធី VN ដែលជាកម្មវិធីកាត់តវីដេអូតាមរយ:ទូរស័ព្ទដៃ និងមានមុខងារ ផ្ដល់លក្ខណ:ងាយស្រួលច្រើន ស្រដៀងទៅនឹង CapCut ដែរ។ សម្រាប់លោកអ្នកដែលចង់ចាប់ផ្ដើមធ្វើវីដេអូខ្លីៗ បង្ហោះរកលុយនៅលើអ៊ីនធើណេត អាចប្រើ App VN នេះបាន។ អ្វីដែលពិសេសនោះ លោកអ្នកអាចដក Logo App ដូចទៅនឹង CapCut ដែរ។ 

 

២.  InShot

 

Photo 2024 01 21 09 33 32

 

នេះក៏ជាកម្មវិធីកាត់វីដេអូតាមទូរស័ព្ទដៃ ដ៏ពេញនិយមមួយផងដែរ ដោយបច្ចុប្បន្ន App នេះ មានអ្នកទាញយកជិត ១ពាន់លាននាក់ហើយ។ សម្រាប់មុខងាររបស់វា គឺមានលក្ខណ:ពិសេស ដូចទៅនឹង App ទាំង២ខាងលើដែរ។ អ្វីដែលពិសេស លោកអ្នកអាចដក Logo App ចេញពីវីដេអូរបស់យើងបានផងដែរ។ ទាញយក App Store និង Play Store។

 

៣. CapCut

 

Photo 2024 01 21 09 35 13

 

កម្មវិធី CapCut ត្រូវបានមនុស្សនៅជុំវិញពិភពលោកប្រើប្រាស់ សម្រាប់ការកាត់តវីដេអូតាមទូរស័ព្ទដៃ យកទៅបង្ហោះនៅលើ TikTok Facebook និង YouTube ដើម្បីរកប្រាក់ចំណូលពីអ៊ីនធើណេតជាដើម។ មូលហេតុដែលមនុស្សចូលចិត្តប្រើកម្មវិធីនេះ ក៏ព្រោះតែវាមានមុខងារស្រួល និងអាចដក Logo Capcut នេះចេញពីវីដេអូយើងផងដែរ។ សម្រាប់អ្នកដែលចង់ប្រើកម្មវិធីនេះ អាចចូលទៅទាញយកបាន ទាំងនៅលើ App Store និង Play Store។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia