វិស័យកសិកម្មពេលនេះ ហាក់បីដូចជាកំពុងតែមានសន្ទុះខ្លាំងមួយនៅក្នុងទីផ្សារ តែភាគច្រើនរបរកសិកម្មមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ ដោយពួកគាត់អាចគិតថាមុខរបរទាំងអស់នោះមិនអាចរកចំណូលបានច្រើននោះទេ ឬក៏គិតថាមុខរបរនោះកំពុងតែអន់ថយយ៉ាងខ្លាំង។ ពេលនេះចាបក្រហមសូមយកនៅមុខរបរខ្លះនៅក្នុងវិស័យកសិកម្មដែលអាចជួយកសិករអាចរកស៊ីបាន៖
១. លក់ជីនិងពូជ
អាជីវកម្មមួយនេះល្អបំផុតសម្រាប់អ្នកចង់រកស៊ីក្នុងវិស័យកសិកម្មតែបើចង់ជោគជ័យក្នុងអាជីវកម្មនេះ អ្នកត្រូវតែក្តាប់បញ្ហារបស់កសិករអោយបានហើយអាជីវកម្មរបស់អ្នកត្រូវតែដោះស្រាយបញ្ហាររបស់អ្នកប្រើប្រាស់អោយបានទើបជោគជ័យ។ កសិករប្រើជី ប្រើថ្នាំ លើសកម្រិតខាតលុយ ខូចគុណភាពផលិតជាដើម សុទ្ធសឹងតែជាបញ្ហារដែលអ្នកត្រូវតែដោះស្រាយហើយបើអាជីវកម្មអ្នកអាចដោះស្រាយបញ្ហាទាំងនេះបានកាន់តែច្រើនគឺកាន់តែជោគជ័យ។
២. លក់សម្ភារៈកសិកម្ម
ស្របពេលដែលវិស័យកសិកម្មកំពុងតែផ្តេកផ្តួល ទៅរកនិន្នាការបច្ចេកវិទ្យាដូចនេះអាជីវកម្មលក់សម្ភារៈកសិកម្មនឹងក្លាយជាអាជីវកម្មត្រូវប៉ាន់ខ្លាំងសម្រាប់យុគសម័យបច្ចេកវិទ្យាកសិកម្ម។សម្ភារៈកសិកម្មនិងបម្រើរអោយតម្រូវការផ្នែកគ្រឿងយន្តកសិកម្ម បរិក្ខាកសិកម្មនិងសម្ភារៈផ្សេងៗទៀតដែល ជាប់ពាក់ព័ន្ធក្នុងវិស័យនេះជាតម្រូវការចាំបាច់បំផុតសម្រាប់កម្ពុជានាពេលអនាគត។
៣. ទិញលក់ផលិតផលកសិកម្ម
ការកសាងខ្លួនជាឈ្មួញកណ្តាលទទួលទិញកសិផលពីកសិករក៏ជាមុខរបរមួយដែលអាចធ្វើអោយអ្នកក្លាយជាសេដ្ឋីកសិកម្មបានដែរអោយតែអ្នកប្រាកដចិត្តថា អ្នកហ៊ានប្រឡូកជាមួយវាហើយធ្វើវាអោយច្បាស់អស់ពីចិត្ត តួយ៉ាងដូចជាសិប្បកម្មវេចខ្ចប់ម្រេចផ្គត់ផ្គង់ក្នុងស្រុក ឬរោងចក្រសម្ងួតកសិផលស្រូវឬសិប្បកម្មកែឆ្នៃផលិតផលកសិឧស្សាហកម្មជាដើមដែលជាឧទាហរណ៏ល្អបំផុតសម្រាប់អ្នកចង់ប្រឡូករកស៊ីក្នុងវិស័យនេះ៕
អត្ថបទ៖ ធី ស្រីល័ក្ខ


