សោកស្តាយណាស់ត្រឹមរយៈពេលមួយខែមករា សោះអចលនទ្រព្យដែលនៅក្នុងប្រទេសវៀតណាមបានត្រូវបានប្រកាសបិទទ្វាអស់ ២ពាន់កន្លែង ពោលគឺស្មើនឹង ១៣៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈក្រុមហ៊ុនទាំងនោះភាគច្រើនគឺជាក្រុមហ៊ុនអភិវឌ្ឍន៏ និងលក់អចលនទ្រព្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្មីៗកន្លងទៅនេះ។
ប្រភពខាងលើបានឲ្យដឹងថា ចំនួនក្រុមហ៊ុនដែលត្រូវប្រកាសក្ស័យធនមានចំនួន ១៤៩ ស្មើនឹង ៩៧.៤ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។ ដោយឡែកចំពោះអាជីវកម្មដែលត្រូវរំលាយ និងបញ្ឈប់តាមរយៈពេលកំណត់គឺមានចំនួនជិត ៥,០០០ អាជីវកម្ម កើនឡើង ៥៥ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ស្របពេលដែលការកាត់បន្ថយបុគ្គលិកនៅក្នុងអាជីវកម្មអចលនវត្ថុនៅតែកើតមានឡើងទាំងក្នុងអាជីវកម្មខ្នាតតូច និងខ្នាតធំ ។
ក្នុងនោះដែរ លោក Ninh Thuan ដែលជានាយកដ្ឋានសំណង់ បានឲ្យដឹងថា “ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣ មានក្រុមហ៊ុនអចលនទ្រព្យមួយចំនួន ក្នុងខេត្តចំនួន៧ប៉ុណ្ណោះដែលមានប្រតិបត្តិការ នេះជាពេលដែលលំបាកបំផុតនៅក្នុងវិស័យអចលនទ្រព្យ”។
យ៉ាងណាមិញតាមរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម នៅក្នុងខែមករា ក្នុងប្រទេសវៀតណាមទាំងមូលមានអាជីវកម្មអចលនទ្រព្យទើបបង្កើតថ្មីចំនួន ៣៤២ ស្មើនឹង ១០១.២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ៕