និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បង្ហាញឈ្មោះក្រុមហ៊ុនចំនួន ២០ ដែលត្រូវបានដកហូតអាជ្ញាបណ្ណហើយ
ធី ស្រីល័ក្ខOCTOBER 14 20254.7 K views

កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានសម្រេចដកហូតអាជ្ញាបណ្ណ និងលុបឈ្មោះក្រុមហ៊ុន/សហគ្រាសប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានចំនួន ២០ ដែលបានអនុវត្តផ្ទុយពីបទប្បញ្ញត្តិ ស្តីពីការប្រើប្រាស់អាជ្ញាបណ្ណផុតសុពលភាព។

 

យោងតាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹង មានក្រុមហ៊ុន/សហគ្រាសចំនួន២០ ដែលត្រូវបាដកហូតអាជ្ញាបណ្ណនិងលុបឈ្មោះក្រុមហ៊ុនមានដូចជា៖

 

. សហគ្រាស សេ វិន មានទីតាំងស្ថិតនៅ ផ្ទះលេខ៧E១ ផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

. សហគ្រាស មិត្តភាព ផនសប មានទីតាំងស្ថិតនៅ ផ្ទះលេខA០៥ ផ្លូវលេខ ៩៣កែង៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

. សហគ្រាស ហេង សុខលាភ ផនសប មានទីតាំងស្ថិតនៅ ផ្ទះលេខ១២BE០ ផ្លូវលេខ១៨២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ

. សហគ្រាស កាក់ ប៊ុនកាំង ផន មានទីតាំងស្ថិតនៅ ផ្ទះលេខ ៥៨០E០ ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

.សហគ្រាស ឡាលីន ផន សប ទីតាំងស្ថិតនៅ ផ្ទះលេខ២៥ ផ្លូវព្រះអង្គឌួង សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម

.សហគ្រាស រិទ្ធីម៉ា ទីតាំងស្ថិតនៅ ផ្ទះលេខ10E០ ផ្លូវលេខ១៤៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ

.សហគ្រាស ឃែស យ៉រនីត ទីតាំងស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

.សហគ្រាស ពិចិត្រ សុវណ្ណ មានទីតាំងស្ថិតនៅ ផ្ទះលេខ៤៤E ផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

. សហគ្រាស តាក សុគន្ធា មានទីតាំងស្ថិតនៅ ផ្ទះលេខ១១១ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

១០. សហគ្រាស វីរ៉ាន់យ៉ា មានទីតាំងស្ថិតនៅ ផ្ទះលេខ៤១១I ផ្លូវលេខ៥១៨ ក្រុមទី៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

១១. សហគ្រាស វិជ្ជា មានលាភ ផនសប មានទីតាំងនៅ ផ្ទះលេខ៩០G ផ្លូវលំ១០៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

១២. សហគ្រាស រ័ត្ន ៦៣ ផន សប មានទីតាំងនៅ ផ្ទះលេខ៦៣E០ ផ្លូវលេខ១០៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ

១៣.សហគ្រាស ហាងបញ្ចាំ ណាណា៣៣៣ មានទីតាំងនៅ ផ្ទះលេខL១ ផ្លូវលំ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

១៤. ក្រុមហ៊ុន រិទ្ធីរតនៈ មានទីតាំងស្ថិតនៅ ផ្ទះលេខ០៩ ផ្លូវលេខ៥៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ

១៥. ក្រុមហ៊ុន សុខី វិសុទ្ធ អ៊ិនវេសម៉ិន ស្ថិតនៅ ផ្លូវលេខ៧១ ភូមិថ្នល់បំបែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម

១៦. ក្រុមហ៊ុន សម្បត្តិ នីកា មានទីតាំងនៅ ផ្ទះលេខ៥៧ ផ្លូវអង្គអេង ភូមិ៨ សង្កាត់កំពង់ចាម ក្រុង កំពង់ចាម ខេត្តកំពង់ចាម

១៧. ក្រុមហ៊ុន ឡាយហ្វី ហ្គ្រីន (ខេមបូឌា) លីមីធីត ស្ថិតនៅ ភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

១៨. ក្រុមហ៊ុន វ៉ាន់ យែស ផនសប ឯ.ក មានទីតាំងនៅ ភូមិក្បៀរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

១៩. ក្រុមហ៊ុន សហធន ផ្លាស ផនសប ឯ.ក មានទីតាំងនៅ ផ្ទះលេខ២២-២៣ ផ្លូវលេខ៣៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

២០. ក្រុមហ៊ុន ហេង គឹមហ័រ ចលនទ្រព្យ ឯ.ក មានទីតាំងនៅ ភូមិតូច ឃុំពេជ្រ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕

២៤២៥

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia