អ្នកនៅខេត្ត កុំទុកឱ្យដីដុះស្មៅ! អាចមកសម្លឹងនៅអាជីវកម្មចិញ្ចឹមសត្វ ២ប្រភេទនេះ ល្អបំផុតសម្រាប់រកស៊ី
ធី ស្រីល័ក្ខAUGUST 21 20267 views

នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា កំពុងតែសល់ដីមួយចំណែកដែលទុកឱ្យដុះស្មៅចោល ប៉ុន្តែនាពេលនេះសម្រាប់អ្នកដែលសល់ដីទំនេរកុំទុកចោលទៀតអី អាចងាកមកចិញ្ចឹមសត្វទាំង2ប្រភេទនេះបាន ព្រោះយើងចំណាយទុនតិចក្នុងការចិញ្ចឹមហើយអាចរកចំណូលបានគួរសមដែរ។ ហើយនៅក្នុងវីដេអូនេះ ខ្ញុំនឹងបង្ហាញពីមុខរបរចិញ្ចឹមសត្វទាំង ២ប្រភេទ ដែលអ្នកនៅតាមខេត្តអាចពិចារណាចិញ្ចឹមនោះមានដូចជា៖

 

១. ចិញ្ចឹមកណ្តុរ

របរចិញ្ចឹមសត្វកណ្តុរគឺជារបរថ្មីមួយនៅក្នុងប្រទេសកម្ពុជា និងជារបរដែលមនុស្សភាគច្រើនគិតថា គួរឱ្យខ្ពើម និងពិបាករកទីផ្សារជាដើម ប៉ុន្តែសម្រាប់ លោក មុយ ចម្រើន បែរជាចាប់អារម្មណ៍ជាមួយរបរចិញ្ចឹមសត្វកណ្តុរនេះ រហូតអាចរកចំណូលបានចន្លោះពី២០០ទៅ ៣០០ដុល្លារក្នុង១ខែ និងចំណាយពេលត្រឹមតែ២ទៅ៣ម៉ោងប៉ុណ្ណោះ នៅក្នុងមួយថ្ងៃ។

 

លោក មុយ ចម្រើន ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមកណ្តុរ សុវណ្ណរចនា ដែលមានទីតាំងមួយខេត្តបាត់ដំបង បានបង្ហើបឱ្យដឹងថា មុននឹងបង្កើតកសិដ្ឋានចិញ្ចឹមកណ្តុរនៅស្រុកខ្មែរ ដំបូងឡើយលោកធ្វើការចិញ្ចឹមនៅប្រទេសថៃ ព្រោះពេលនោះលោកកំពុងបម្រើការងារជាកម្មករសំណង់នៅទីនោះ លុះក្រោយមកទើបលោករៀបគម្រោងមកចិញ្ចឹមនៅខ្មែរ ប៉ុន្តែកាលនោះមិនមានអ្នកគាំទ្រលោកឱ្យប្រកបរបរនេះឡើយ។

 

ថ្វីបើមិនមានអ្នកគាំទ្រឱ្យចិញ្ចឹម និងមានអ្នកសើចចំអក តែលោកនៅតែជម្នះធ្វើ ព្រោះចង់ឱ្យគេឃើញថាលោកអាចធ្វើបាន ហើយនៅទីបំផុតលោកក៏អាចធ្វើបាន អាចចិញ្ចឹមកណ្តុរលក់បានជាហូរហែ ទាំងការលក់ពូជនិងលក់សាច់ ដែលជាទូទៅការលក់ពូជលោកលក់មួយក្បាលតម្លៃ ១០ដុល្លារ និងការលក់សាច់១គីឡូតម្លៃ ១ម៉ឺន៥ពាន់រៀលទាំងរោម បើធ្វើស្អាត១គីឡូ ២ម៉ឺនរៀល។ ហើយសាច់កណ្តុរនេះនៅក្នុងតំបន់របស់លោកមានអ្នកនិយមបរិភោគច្រើនមិនខុសពីសាច់ដទៃឡើយ ព្រោះការចិញ្ចឹមគឺស្អាត ចំណីសុទ្ធតែល្អៗពោលមានតែស្មៅ ពោត និងស្រូវ ផងដែរ។

២. ចិញ្ចឹមចៀម

 

មុខរបរចិញ្ចឹមចៀមនេះ​គឺល្អខ្លាំងមែនទែន សម្រាប់អ្នកនៅខេត្ត បើនិយាយពីការចាប់ផ្តើមដំបូងគឺម្ចាស់កសិដ្ឋានចាប់ផ្តើមចិញ្ចឹមសត្វចៀមនេះដំបូងត្រឹម១០ក្បាលប៉ុណ្ណោះ តែពេលនេះចៀមរបស់លោកអាចកើតកូនកើតចៅបានរាប់រយក្បាលក្នុងកសិដ្ឋាន។

 

ក្រៅពីការចិញ្ចឹមសត្វចៀមយើងក៏អាចច្នៃរោមចៀមបង្កើនចំណូលបាន១ផ្លូវទៀតដែរប៉ុន្តែក្នុងការដែលយើងចង់ចិញ្ចៀមចៀមយករោមវានេះតម្រូវឱ្យយើងវិនិយោគនៅម៉ាស៊ីនផលិតព្រោះចង់មិនចង់នៅថ្ងៃអនាគតយើងអាចនឹងមានទីផ្សាររោមចៀមផងដែរ។ ហើយនេះគឺជាឱកាសដ៏ល្អមួយសម្រាប់បងប្អូនគួរពិចារណាក្នុងការចាប់យកជាពិសេសអ្នកនៅតាមខេត្តដែលសល់ដីទំនេរចោល។

 

នាពេលនេះការចិញ្ចឹមចៀមរបស់គាត់គឺកាន់តែកើនឡើង ចំណែកតម្រូវការក៏កាន់តែកើនឡើងព្រោះប្រជាជនយើងពេលនេះចូលចិត្តបរិភោគសត្វចៀមខ្លាំងណាស់បែបនេះវាជាឱកាសដ៏ល្អមួយដែលអ្នកមានទុននិងមានដីទំនេរគួរពិចារណាព្រោះការចាប់របរចិញ្ចឹមចៀមនេះគឺចំណាយទុនតិចទេហើយទទួលបានផលល្អ។  លោក លោកស្រីដែលមានចម្ងល់ទាក់ទងជាមួយការចិញ្ចឹមចៀម ឬចង់ដឹងព័ត៌មានលំអិតផ្សេងៗអាចទំនាក់ទំនងទៅកាន់លេខ 093 615 102 ឬហ្វេសប៊ុកផេក Keat Farm កសិដ្ឋានកូនចៀមធម្មជាតិ ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia