ឡូយណាស់! ថតសម្លេងហើយអត់ត្រូវចិត្ត អាចមកកែសម្លេងនៅក្នុងវេបសាយ ២នេះ ដោយឥតគិតថ្លៃបាន
ធី ស្រីល័ក្ខAPRIL 23 202615 views

សម្រាប់បងប្អូនដែល​និយមថតសំឡេង យកប្រើប្រាស់ ដើម្បីទុកផលិតវីដេអូឬប្រើប្រាស់ការងារផ្សេងៗ តែគ្មានឧបករណ៍ទំនើបៗជាជំនួយ ដើម្បីជួយឱ្យការថតសំឡេងបានច្បាស់ល្អ ធ្វើឱ្យពិបាកស្តាប់ មានសំឡេងរំខានច្រើន មិនរលូន ស្តាប់មិនពិរោះ អាចសាកប្រើប្រាស់វេបសាយ២នេះ ដែលអាចជួយកែសំឡេងរបស់បងប្អូនបានច្បាស់ល្អ ជួយកាត់រាល់សំឡេងរំខានចេញនិងអាចប្រើបានដោយឥតគិតថ្លៃ។

 

១. វេបសាយ Podcast Adobe៖ វេបសាយមួយនេះមានសមត្ថភាព ក្នុងការលុបសំឡេងរំខានចេញពីការថតសំឡេងរបស់អស់លោកអ្នកជាមួយនឹងការកែលម្អការនិយាយឱ្យកាន់តែពីរោះ ​និងមានសំឡេងដូចមានឧបករណ៍ទំនើបជាជំនួយ។

 

២. វេបសាយ media.io៖ សម្រាប់វេបសាយមួយនេះក៏ជាមុខងារជំនួយមួយដ៏ល្អ  ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំប្លែងសារសម្លេង ឬវីដេអូតាមទម្រង់ផ្សេងៗ ដូចជា MP3, WAV, AAC, FLAC, M4A, OGG, MP4, AVI ជាដើមដែលវាជួយសម្រួលនិងសំឡេងឱ្យកាន់តែប្រសើរ។ ជាពិសេសវេបសាយមួយនេះមិនត្រឹមតែមានមុខងារកែសំឡេងប៉ុណ្ណោះទេ វារួមបញ្ចូលទាំងមុខងារកែរូបភាព កែវីដេអូនិងបញ្ចូលអក្សរជាដើម។

 

ដូច្នេះសម្រាប់បងប្អូនដែលមានតម្រូវការនិងចង់ប្រើវេបសាយទាំងនេះឱ្យបានជាប្រយោជន៍ត្រឹមត្រូវ អាចធ្វើការចុចតាមតំណលីងភ្ជាប់នីមួយៗ ដើម្បីចូលទៅប្រើប្រាស់មុខងារទាំងនេះនៅលើវេបសាយខាងលើនេះ បានដោយសេរីនិងឥតគិតថ្លៃ៕

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia