ការសិក្សា៖ សួរសំណួរ២នេះ មកកាន់ខ្លួនឯង ដើម្បីតេស្ត IQ ថាតើអ្នកឆ្លាតកម្រិតណា
Kan DaraJULY 23 20246.5 K views

IQ (Intelligence Quotient) គឺជារង្វាស់នៃភាពវៃឆ្លាតរបស់មនុស្សម្នាក់ៗ ហើយត្រូវបានបង្ហាញចេញជាតួលេខ។ ពិន្ទុមធ្យមរបស់ IQ គឺស្មើនឹង ១០០ ប្រសិនបើអ្នកទទួលបានពិន្ទុខ្ពស់ជាងនេះ មានន័យថាអ្នកឆ្លាតជាងមនុស្សមានបញ្ញាមធ្យម ហើយបើពិន្ទុទាបជាង មានន័យថា ភាពឆ្លាតរបស់អ្នកមានកម្រិតទាប។

 

ខាងក្រោមនេះគឺជា សំណួរធំៗ២ ដែលអ្នកត្រូវសួរមកកាន់ខ្លួនឯង ដើម្បីតេស្ត IQ ថាតើអ្នកឆ្លាតកម្រិតណា៖

 

សំណួរទី១៖ ដំបង១ និងបាល់១ មានតម្លៃសរុប ១.១០ដុល្លារ។ ដំបងមានតម្លៃ ខ្ពស់ជាងបាល់ ១ដុល្លារ។ តើបាល់មានតម្លៃប៉ុន្មាន? បើអ្នកឆ្លើយថា ១០សេន នោះជាចម្លើយមិនត្រឹមត្រូវឡើយ។ ហេតុអ្វី? ព្រោះភាពខុសគ្នារវាង ១ដុល្លារ និង១០សេន គឺ៩០សេន។ ក្នុងនោះ លោកសាស្ត្រាចារ្យ Frederick បានរកឃើញថា អ្នកដែលឆ្លើយ ១០សេន មានភាពអត់ធ្មត់ និងបញ្ញាទាបជាអ្នកដែលឆ្លើយត្រឹមត្រូវ។

 

សំណួរទី២៖ ប្រើម៉ាស៊ីន៥ និងចំណាយពេល៥នាទី ដើម្បីបង្កើតធាតុក្រាហ្វិក៥។ ចុះបើប្រើម៉ាស៊ីន១០០ ដើម្បីបង្កើត ១០០ធាតុក្រាហ្វិក តើត្រូវចំណាយពេលប៉ុន្មាន? បើអ្នកឆ្លើយ ១០០នាទី នោះជាចម្លើយមិនត្រឹមត្រូវឡើយ ចម្លើយគឺ ៥នាទី។ ហេតុអ្វី? ប្រសិនបើម៉ាស៊ីននីមួយៗចំណាយពេល ៥នាទី បើទោះបីអ្នកប្រើ ១០០ម៉ាស៊ីនក៏ដោយ ក៏វានៅតែចំណាយពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ។

 

គួរជម្រាបផងដែរថា ក្នុងចំណោមមនុស្សជាង ៣០០០នាក់ ដែលធ្វើតេស្តនេះ ភាគច្រើនបានផ្តល់ចម្លើយខុសក្នុងរយៈពេល ២៤ថ្ងៃ។ មានតែ ២០% នៃនិស្សិតសាកលវិទ្យាល័យ Harvard ប៉ុណ្ណោះដែលបានឆ្លើយសំណួរទាំងអស់បានត្រឹមត្រូវ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia