ដំណឹង! អគ្គនាយកដ្ឋានគយ បានប្រកាសចេញចំណាត់ការ ២ចំណុច ដើម្បីទប់ស្កាត់ការនាំចូលទុរេនខុសច្បាប់
ធី ស្រីល័ក្ខMAY 8 202639 views

កាលពីថ្មីៗនេះ ប្រិយមិត្តអ្នកអានប្រាកដជាដឹងច្បាស់ហើយថាមានអ្នករកស៊ីមួយចំនួនបាននាំចូលទុរេនពីប្រទេសជិតខាងមកលក់នៅក្នុងប្រទេសកម្ពុជា ហើយបានកុហកថាទុរេននេះជាអ្នកទុរេនមកពីខេត្តកំពត កោះកុង ជាដើម។ ជាមួយគ្នានោះដែរ ដើម្បីកាត់បន្ថយការនាំចូលទុរេនដោយខុសច្បាស់ ពេលនេះអគ្គនាយកដ្ឋាគយ ក៏បានប្រកាសចេញនៅចំណាត់ការ២ ចំណុចផងដែរ៖

 

. ត្រូវតាមដាន និងទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវរាល់ការប៉ុនប៉ងលួចនាំចូលផ្លែទុរេនស្រស់ដែលមាន ដើមកំណើតពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា តាមគ្រប់មាត់ច្រកព្រំដែន រាប់បញ្ចូលទាំងច្រករបៀង, កំពង់ផែ, និងការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ឬប្រទេសវៀតណាមផងដែរ

 

. ដោយឡែក ចំពោះការនាំចូលផ្លែទុរេនស្រស់ដែលមានដើមកំណើតពីប្រទេសដទៃ ត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវខ្លឹមសារលិខិតលេខ ២១០៧/២៥ អគរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ជាពិសេស ការតម្រូវឱ្យមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រភូតគាមអនាម័យពីប្រទេសនាំចេញ។

 

គួរជម្រាបផងដែរថា តាមរយៈសេចក្តីប្រកាសមួយនេះ សង្ឃឹមថាបងប្អូនអាជីវករចូលរួមគោរពខ្ជាប់ខ្ជួនឱ្យបានគ្រប់ៗគ្នាសូមកុំនាំចូលទុរេនពីប្រទេសជិតខាងមកលក់នៅក្នុងស្រុកយើង ត្រូវតែចូលរួមលើកស្ទួយទុរេននៅក្នុងប្រទេសកម្ពុជាយើងវិញទើបជាងរឿងដ៏ប្រពៃ៕

៥៦

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia