សម្រាប់អ្នកដែលចង់បានសម្ភារៈជ័រក្នុងតម្លៃធូរថ្លៃ ឬចង់ទិញសម្ភារជ័រតម្លៃបោះដុំយកមកលក់បន្ត នាពេលនេះបងប្អូនទាំងអស់គ្នាមិនបាច់រកនៅឆ្ងាយ ឬទៅរកនៅប្រទេសជិតខាងទៀតឡើយ ពោលគឺអាចទិញនៅកន្លែង ២នេះបាន ព្រោះមានទាំងបោះដុំនឹងលក់រាយក្នុងតម្លៃធូរថ្លៃបំផុត។ កន្លែង ២នោះមានដូចជា៖
១. រដ្ឋា បោះដុំគ្រឿងជ័រពីរោងចក្រថៃ
អ្នកនាង ឈុំ លក្ខិណា បច្ចុប្បន្នគឺជាថៅកែបោះដុំសម្ភារជ័រដ៏ល្បីឈ្មោះ១កន្លែងនៅប៉ោយប៉ែត បាននិយាយថា ពេលនេះជាឱកាសដ៏ល្អមួយសម្រាប់អ្នកចង់រកស៊ីខាងលក់សម្ភារជ័រ តែមិនដឹងត្រូវទៅយកពីកន្លែងណា ឬចាប់ផ្តើមពីចំណុចណា ព្រោះពេលនេះអ្នកនាងបានប្រកាសជ្រើសរើសតំណាងចែកចាយផ្តាច់ខេត្តក្រុងទូទាំងប្រទេសផងដែរ។
ចំពោះកន្លែងបោះដុំសម្ភារជ័ររបស់អ្នកនាងលក្ខិណា មានលក់ទំនិញដូចជា៖ កញ្ច្រែង តុ ចានស្រាក់ កៅអីគ្រប់ប្រភេទ កាំបិទ កែវទឹក ខ្ទះ ធុងទឹក ចានដែក និងសម្ភារជ័រជាច្រើនមុខទំនិញទៀត ប្រសិនជាចង់បានទំនិញមានគុណភាពល្អ តម្លៃសមរម្យ ឬចង់ក្លាយជាតំណាងចែកចាយផ្តាច់ខេត្តក្រុងនៅសម្ភារជ័រដែលយកមកពីរោងចក្រថៃដោយផ្ទាល់ បងប្អូនទាំងអស់គ្នាអាចឆែកមើលតាមផេកខាងលើបាន។
ប្រសិនជាងបងប្អូនចង់ដឹងពីព័ត៌មានលំអិតទាក់ទងជាមួយកញ្ចប់ហ្រ្វេនឆាយបោះដុំសម្ភារជ័យអាចទំនាក់ទំនងទៅកាន់លេខ៖ ០៧៧ ៩៥៦ ៥៣៧ ឬឆាតទៅផេក ធារ៉ា បោះដុំគ្រឿងជ័រពីរោងចក្រថៃ ឬ រដ្ឋា បោះដុំគ្រឿងជ័រពីរោងចក្រថៃ ។
២. សិប្បកម្មបុប្ផា៩៩៩៩
អ្នកស្រី ជា បុប្ផា ដែលជាស្ថាបនិក សិប្បកម្មផលិតសម្ភារប្រើប្រាស់ជ័រ ដែលមានយីហោឈ្មោះ បុប្ផា៩៩៩៩ បាននិយាយថា កាលពីមុនមានបងប្អូនជាច្រើននាំចូលផលិតផលប្រើប្រាស់ជ័រជាច្រើនប្រភេទពីក្រៅប្រទេស ភាគច្រើនវៀតណាមនិងថៃ ប៉ុន្តែពេលនេះយើងមានសិប្បកម្ម និងវត្ថុធាតុដើមនៅក្នុងស្រុកស្រាប់ អាចផលិតសម្ភារៈជ័របានប្រមាណជាង១០០មុខហើយ កំពុងតែបោះដុំ និងលក់រាយនៅទូទាំង២៥ខេត្តក្រុង ។
អ្នកស្រីបានបន្តថា បុប្ផា៩៩៩៩ គិតមកទល់នឹងពេលនេះឈរជើងក្នុងការផលិតសម្ភារជ័រប្រមាណជា៤ឆ្នាំហើយ ដែលក្នុង ១ថ្ងៃៗអាចមានលទ្ធភាពផលិតសម្ភារជ័រប្រើប្រាស់នៅក្នុងផ្ទះរាប់ពាន់ សម្រាប់បោះដុំ និងលក់រាយ ក្នុងតម្លៃធូរថ្លៃ អ្វីដែលសំខាន់នោះគឺវាជាផលិតផលដែលផលិតដោយនៅក្នុងស្រុក ដោយស្នាដៃកូនខ្មែររបស់យើងផ្ទាល់ ចំណេញការងារ ថែមទាំងតម្លៃមិនសូវខុសពីរបស់នាំចូលឡើយ ។
សូមបញ្ជាក់ថា សិប្បកម្មបុប្ផា៩៩៩៩ គឺជាសិប្បកម្មរបស់កូនខ្មែរនៅក្នុងស្រុកមួយ ដែលកំពុងតែផលិតនិងចែកចាយ សម្ភារប្រើប្រាស់នៅក្នុងផ្ទះជាច្រើនប្រភេទ សិប្បកម្មមួយនេះនឹងត្រៀមផលិតសម្ភារ ប្រើប្រាស់ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីឱ្យប្រទេសយើងកាន់មានភាពរីកចម្រើន និងកាត់បន្ថយផលិតផលនាំចូលមួយចំនួន ។ ទំនាក់ទំនងបោះដុំ និងលក់រាយទៅកាន់ម្ចាស់សិប្បកម្មឈ្មោះបុប្ផា 9999 Call 0718456662/ 0977226117៕
អត្ថបទ៖ ធី ស្រីល័ក្ខ


