គួរដឹង! អ្នកជាប់ពន្ធ អាចត្រូវបានអនុគ្រោះពីកាតព្វកិច្ចរៀបចំឯកសារផ្ទេរថ្លៃ បើបានបំពេញលក្ខខណ្ឌ២នេះ
ធី ស្រីល័ក្ខMARCH 23 202611 views

ក្នុងករណីសហគ្រាសមានប្រតិបត្តិការជាមួយបុគ្គលទាក់ទិន ឬហៅថាប្រតិបត្តិការមានការរៀបចំ សហគ្រាសត្រូវស្វែងរកប្រតិបត្តិការក្នុងចំណោមបុគ្គលឯករាជ្យ ឬប្រតិបត្តិការគ្មានការរៀបចំ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាមកប្រៀបធៀប។ បន្ទាប់មកត្រូវប្រៀបធៀបថ្លៃ ឬកម្រិតចំណេញរបស់ប្រតិបត្តិការរវាងបុគ្គលទាក់ទិន ធៀបជាមួយនឹងថ្លៃ ឬកម្រិតចំណេញរបស់ប្រតិបត្តិការរវាងបុគ្គលឯករាជ្យ ដោយ ប្រើប្រាស់វិធីសាស្ត្រសមស្របណាមួយក្នុងចំណោមវិធីសាស្ត្រទាំង ៥ ដែលមានចែងក្នុងប្រកាសស្តីពីការផ្ទេរថ្លៃ។

 

អ្នកជាប់ពន្ធអាចត្រូវបានអនុគ្រោះពីកាតព្វកិច្ចនេះសម្រាប់ឆ្នាំជាប់ពន្ធណាមួយ ក្នុងករណីដែលអ្នកជាប់ពន្ធ មានលក្ខណវិនិច្ឆ័យទាំងពីរក្នុងឆ្នាំជាប់ពន្ធនោះ ដូចខាងក្រោម៖

១. មានផលរបរប្រចាំឆ្នាំតិចជាង ៨ ០០០ ០០០ ០០០ (ប្រាំបីប៊ីលាន) រៀល និងមានទ្រព្យសកម្មដែលមានតម្លៃសរុបតិចជាង ៤ ០០០ ០០០ ០០០ (បួនប៊ីលាន) រៀល និង

២. មានប្រតិបត្តិការក្នុងចំណោមបុគ្គលទាក់ទិន ដែលមានតម្លៃសរុបតិចជាង ១ ០០០ ០០០ ០០០ (មួយប៊ីលាន) រៀល សម្រាប់ទំនិញ ឬទ្រព្យ ឬសេវានិងសួយសាររួមទាំងប្រតិបត្តិការផ្សេងទៀតក្រៅពីប្រតិបត្តិការខ្ចីបុល។

២៧២៨

គួរបញ្ជាក់ថា អ្នកជាប់ពន្ធត្រូវរក្សាទុក ឯកសារនៃការសិក្សានេះ រួមជាមួយនឹងព័ត៌មានមួយចំនួនផ្សេងទៀត ដែលទាំងអស់នេះហៅថា ឯកសារផ្ទេរថ្លៃ សម្រាប់ផ្តល់ជូនអគ្គនាយកដ្ឋាន ពន្ធដារនៅពេលមានការស្នើសុំ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia