តើមានបងប្អូនណាខ្លះ ដែលនិយមចូលចិត្តកូនឡានខ្ជូតៗ ជាពិសេសនោះគឺប្អូននារីៗផ្ទាល់តែម្តង ដែលស្រលាញ់កូនឡាន ចង់ទិញទុកជិះទៅធ្វើការ ឬទៅផ្សារ តែមិនដឹងទិញម៉ូដែលអ្វីដែលអាចជួយសន្សំសំចៃ ហើយមានតម្លៃសមរម្យនោះ នាពេលនេះកុំបារម្ភទៀត ចាបក្រហម នឹងលើកយកឡានអគ្គិសនី ២ម៉ូដែល ដែលកំពុងពេញនិយមមានគេជិះច្រើននៅភ្នំពេញ។
១. ឡានអគ្គិសនី 𝐁𝐞𝐬𝐭𝐮𝐧𝐞 𝐏𝐎𝐍𝐘
សម្រាប់ឡានអគ្គិសនី Bestune PONY គឺមានរូបរាងខ្លូតខ្លាំងមែនទែន សាកសមបំផុតសម្រាប់មនុស្សគ្រប់វ័យដែលអាច ទិញជិះទៅសាលារៀន ទៅផ្សារ ធ្វើការ ដើរលេងតាមរាជធានីភ្នំពេញបានម៉ាអេម ជាពិសេសនោះនៅពេលសាកថ្មមួយពេញអាចបើកបានរហូតដល់ទៅ 170km គឺពិតជាងាយស្រួលណាស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយបើនិយាយពីតម្លៃវិញជាទូទៅលក់ក្នុងតម្លៃជាង ៨ពាន់ដុល្លារប៉ុណ្ណោះ។
ទោះបីជាឡានអគ្គិសនីមួយម៉ូដែលនេះ មើលទៅរូបរាងតូចខ្លូត ហើយមានទ្វាត្រឹមតែមួយពិតមែន ប៉ុន្តែបើខាងក្នុងវិញគឺទូលាយគួរសម ដែលអាចដាក់មនុស្សបានរហូតដល់ទៅ ៤-៥នាក់គ្មានបញ្ហាឡើយជាមួយ Bestune PONY ។ ដូច្នេះសម្រាប់បងប្អូន ដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់ Telegram. https://t.me/gigibestune ឬអាចទៅមើលនៅ ទីតាំងផ្ទាល់របស់ក្រុមហ៊ុនបានទីតាំងទី១នៅទីតាំងនៅក្រោមស្ពានផ្សារដីហុយ ចំណែកទីតាំងទី២គឺនៅផ្លូវ៦០ម៉ែត្រ។
២. ឡានអគ្គិសនី Leapmotor T03
ចំពោះ រថយន្ត Leapmotor T03 គឺជាប្រភេទរថយន្ត hatchback អគ្គិសនីខ្នាតតូច (ឬហៅថា City Car) ដែលរចនាឡើងសម្រាប់ការប្រើប្រាស់ក្នុងយុគសម័យថ្មី និង ការបើកបរក្នុងទីក្រុងបានយ៉ាងល្អបំផុត។ រថយន្តនេះបានបំពាក់ដោយ បច្ចេកវិទ្យាថ្មីទំនើប ដែលជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់និស្សិត ឬ អ្នកជំនាញវ័យក្មេង ស្រ្តីមេផ្ទះ ឬ អ្នកចូលនិវត្តន៍ដែល មានតម្រូវការរថយន្តប្រើប្រាស់ក្នុងទីក្រុង។
សម្រាប់ រថយន្ត Leapmotor T03 គឺមានភាពឆ្លាតវៃ សន្សំសំចៃខ្ពស់ ជាមួយ តម្លៃសមរម្យប្រមាណជា ១ម៉ឺន៤ពាន់ដុល្លារប៉ុណ្ណោះ ខណៈសាកមួយពេញអាចបើកបរបានរហូតដល់ 310 Km សាកសមបំផុតសម្រាប់ជិះនៅទីប្រជុំជន។
ដោយឡែក ចំណុចពិសេសរបស់ឡានមួយម៉ូដែលនេះសាកមួយពេញអាចបើកបរបានរហូតដល់ទៅ ៣១០គីឡូ ដោយភ្ជាប់ជា មួយនឹងបច្ចេកវិទ្យាបែបថ្មីគ្រាន់តែជាន់ក្រាំងអោយជាប់ ហើយរថយន្តនឹងដំណើរការថែមទាំងមានប្រព័ន្ធជំនួយក្នុងការបើកបរ ជាច្រើនដែលងាយស្រួលក្នុងការចត និងការបើកបរនៅតាមផ្លូវចង្អៀតក្នុងទីក្រុងភ្នំពេញ ដោយបំពាក់ជាមួយកាមេរ៉ាថយខាង ក្រោយ ហ្វាំងដៃអេឡិចត្រូនិច មានពោងសុវត្ថិភាព ។
ដូច្នេះសម្រាប់បងប្អូនចាប់អារម្មណ៍ឡានអគ្គិសនីម៉ូដែលនេះអាចទៅទីតាំងអគារតាំងបង្ហាញរថយន្ត Leapmotor KH ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ ទល់មុខសាលាអន្តជាតិ ISPP ឬអាចទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 888 061/093 836 888 ៕