គួរដឹង! ប.ស.ស បានប្រកាសបញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាជាមួយមូលដ្ឋានសុខាភិបាលឯកជន ចំនួន ២នេះហើយ
ធី ស្រីល័ក្ខDECEMBER 15 20257.8 K views

មុននេះបន្តិច យោងតាមការចុះផ្សាយដោយ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានប្រកាសប្រាប់ដល់សមាជិក ប.ស.ស ទាំងអស់ឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម បានបញ្ចប់កិច្ចព្រម ព្រៀងស្តីពីការប្រើប្រាស់និងការផ្តល់សេវាសុខាភិបាលរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន ចំនួន២ ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស. មានដូចជា៖

 

. មន្ទីរសម្រាកព្យាបាល មង្គលទួលពង្រ៖ ផ្ទះលេខA១-A២ ផ្លូវទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

. មន្ទីរសម្រាកព្យាបាល ពន្លឺអង្គរ៖ ផ្ទះលេខ៩៤C ផ្លូវលំភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

ក្នុងន័យនេះ ប.ស.ស. នឹងមិនធ្វើការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រជូនមូលដ្ឋាន សុខាភិបាលឯកជនទាំងពីរខាងលើ តាមរយៈការចូលប្រើប្រាស់សេវារបស់សមាជិក ប.ស.ស. ចាប់ពីកាលបរិច្ឆេទនៃការចេញលិខិតជូនដំណឹងនេះតទៅ ករណីសមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាល ខាងលើនោះការចំណាយជាបន្ទុកផ្ទាល់របស់អ្នកជំងឺ៕

២០

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia