គួរដឹង! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ស្ថិតក្នុង ២ក្រុម ពេលមកស្នើប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលត្រូវភ្ជាប់ឯកសារទាំងនេះទៅ
ធី ស្រីល័ក្ខJULY 31 2026122 views

សមាជិក ប.ស.ស ដែលជាស្រ្តីមានផ្ទៃពោះក្រោយពេលសម្រាលរួចគឺទទួលបានអត្ថប្រយោជន៍ច្រើនណាស់ពី ប.ស.ស ដូច្នេះហើយមានបងប្អូនមួយចំនួនតែងតែមានចម្ងល់ថា តើសមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារអ្វីខ្លះ ពេលមកស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅ ប.ស.ស.។ ជាមួយគ្នានោះដែរ សម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះស្ថិតក្នុងវិស័យឯកជន និងវិស័យសាធារណៈត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖

 

 . អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានសុពលភាព)
 
. ប័ណ្ណសមាជិក ប.ស.ស. (មានសុពលភាព)
 
. លេខទូរស័ព្ទ លេខគណនីធនាគារអេស៊ីលីដា ឬធនាគារកាណាឌីយ៉ា (ប្រាក់រៀល)
 
. សៀវភៅសុខភាពមាតាបញ្ជាក់ពីអាយុគភ៌ដំបូង ដែលចេញដោយមន្ទីរពេទ្យរដ្ឋ

8

គួរបញ្ជាក់ថា សម្រាប់សមាជិក ប..ស ដែលជាបុគ្គលស្វ័យនិយោជន៍ពុំទទួលបានប្រាក់ឧបត្ថម្ភនេះទេ។ សម្រាប់បុគ្គលស្វ័យនិយោជន៍គឺសំដៅទៅដល់បុគ្គលដែលមានប្រកបមុខរបរ រកចំណូលផ្ទាល់ខ្លួនដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្ស និងមិនមានប្រើប្រាស់បុគ្គលិក នៅក្នុងសកម្មភាពមុខរបររបស់ខ្លួន និងមានអាយុមិនលើសពី ៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទចុះបញ្ជី។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia