ក្រសួងអប់រំ ប្រកាសផ្អាក ចេញ-ចូល នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក រយៈពេល ២ថ្ងៃ
ធី ស្រីល័ក្ខ•NOVEMBER 4 2026•431 views

ក្រសួងអប់រំ យុវជន និងកីឡា សម្រេចឲ្យផ្អាកចេញ ចូល បំពេញការងារ ហ្វឹកហាត់ ហាត់ប្រាណ និងការលេងកីឡាគ្រប់ប្រភេទ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកចំនួន ២ ថ្ងៃ គឺថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

 

បើយោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ផ្ញើមកកាន់អគ្គនាយកដ្ឋានកីឡា សហព័ទ្ធកីឡាជាតិ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងពហុកីឡាជាតិអូឡាំពិក នឹងរៀបចំកម្មវិធីប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦។

 

ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់អគ្គនាយកដ្ឋានកីឡា សូមផ្អាកការចេញចូល ធ្វើការហាត់ប្រាណ និងលេងកីឡាគ្រប់ប្រភេទនៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិកចំនួន ០២ថ្ងៃ គឺនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ៕

888173142 2193619061220116 4934960185883955274 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia