ការចិញ្ចឹមបីបាច់កូន គឺជាកាតព្វកិច្ចដ៏ធំបំផុតមួយក្នុងជីវិតឪពុកម្តាយ។ តែទោះជាយ៉ាងណា ជួនកាលក្ដីស្រឡាញ់ដែលលើសលប់ពេក ឬការចង់ឱ្យកូនល្អហួសហេតុ អាចក្លាយជាថ្នាំពុលបំផ្លាញអនាគតកូនដោយមិនដឹងខ្លួនទៅវិញ។ ខាងក្រោមនេះគឺជា កំហុសធំៗ ២ ដែលឪពុកម្តាយភាគច្រើនតែងប្រព្រឹត្តយោងតាមការស្រាវជ្រាវស្តីពី Parenting styles and adolescent development៖
១/. ការកំណត់ផ្លូវជីវិតឱ្យកូនដើរតាមបំណងរបស់ខ្លួន៖ ឪពុកម្តាយជាច្រើនតែងយល់ថា ខ្លួនមានបទពិសោធន៍ច្រើនជាង ដូច្នេះមានសិទ្ធិសម្រេចចិត្តគ្រប់យ៉ាងជំនួសកូន ចាប់តាំងពីការរើសសាលារៀន រហូតដល់អាជីពការងារ។
នៅពេលកូនមិនត្រូវបានអនុញ្ញាតឱ្យសម្រេចចិត្តដោយខ្លួនឯង ពួកគេនឹងបាត់បង់ ភាពម្ចាស់ការលើខ្លួនឯង។ នៅពេលធំឡើង ពួកគេនឹងក្លាយជាមនុស្សដែលមិនហ៊ានសម្រេចចិត្ត រង់ចាំតែបញ្ជា និងខ្វះភាពច្នៃប្រឌិត។ ដូច្នេះក្នុងនាមជាឪពុកម្តាយគួរដើរតួជាអ្នកប្រឹក្សា ជាជាងអ្នកបង្គាប់បញ្ជា។ បើកឱកាសឱ្យកូនស្វែងរកអ្វីដែលពួកគេចូលចិត្ត និងរៀនពីកំហុសដោយខ្លួនឯង។
២/. ការស្ដីបន្ទោស និងការប្រៀបធៀប៖ «មើលកូនគេផង!» គឺជាឃ្លាដ៏គ្រោះថ្នាក់បំផុតដែលឪពុកម្តាយប្រើដើម្បីជំរុញកូន។ ការប្រៀបធៀបកូនខ្លួនឯងទៅនឹងកូនអ្នកដទៃ ពុំមែនជាការលើកទឹកចិត្តទេ ប៉ុន្តែវាគឺជាការវាយបំបាក់ស្មារតី។
ការធ្វើបែបនេះនាំឱ្យកូនមាន អារម្មណ៍អន់ថយ និងមានគំនិតថាខ្លួនមិនដែលល្អគ្រប់គ្រាន់សម្រាប់ឪពុកម្តាយ។ វាក៏បង្កើតឱ្យមានភាពច្រណែនឈ្នានីស និងបំផ្លាញទំនាក់ទំនងរវាងកូន និងឪពុកម្តាយយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះចូរទទួលស្គាល់សមត្ថភាពដាច់ដោយឡែករបស់កូនម្នាក់ៗ។ ប្រៀបធៀបកូននៅថ្ងៃនេះ ទៅនឹងកូនកាលពីម្សិលមិញ ដើម្បីមើលពីការរីកចម្រើនរបស់ពួកគេវិញ។
យ៉ាងណាមិញ កូនមិនមែនជាទ្រព្យសម្បត្តិ ឬជាឱកាសទីពីរសម្រាប់ឪពុកម្តាយ ដើម្បីបំពេញបំណងប្រាថ្នាដែលខ្លួនធ្វើមិនបានកាលពីក្មេងនោះទេ។ កូនគឺជាបុគ្គលម្នាក់ដែលមានជីវិត និងក្ដីស្រមៃផ្ទាល់ខ្លួន។ ម្ល៉ោះហើយ ចូរហុចទានឱកាសឲ្យកូនកាន់បំភ្លឺផ្លូវដើរទៅរកអនាគតដែលពួកគេចង់បានដោយខ្លួនឯង៕
២/. បង្រៀនឱ្យទទួលខុសត្រូវលើទង្វើខ្លួនឯង
បុរសដែលជោគជ័យ និងមានគេគោរព គឺជាបុរសដែលហ៊ានធ្វើ ហ៊ានទទួល។ ការបង្រៀនកូនប្រុសឱ្យចេះទទួលខុសត្រូវ ត្រូវចាប់ផ្តើមពីចំណុចតូចៗ។ នៅពេលកូនធ្វើខុស កុំស្ដីបន្ទោសដោយហិង្សា ប៉ុន្តែត្រូវឱ្យគេរៀនទទួលស្គាល់កំហុស និងកែប្រែវា។ បង្រៀនគេឱ្យចេះគោរពពាក្យសន្យា និងយល់ថា រាល់សកម្មភាពដែលគេធ្វើ តែងតែមានលទ្ធផលមកវិញជានិច្ច។ ទំនួលខុសត្រូវនេះហើយ ដែលនឹងក្លាយជាខែលការពារគេក្នុងជីវិតការងារ និងគ្រួសារនៅពេលធំឡើង។
៣/. បង្រៀនឱ្យមានចិត្តមេត្តា និងការគោរព
ភាពរឹងមាំរបស់កូនប្រុស មិនមែនស្ថិតនៅលើកម្លាំងបាយ ឬការចង់ឈ្នះអ្នកដទៃនោះទេ ប៉ុន្តែស្ថិតនៅលើការចេះគោរព និងផ្ដល់តម្លៃដល់អ្នកដទៃ ជាពិសេសការគោរពចាស់ទុំ និងការចេះជួយអ្នកដែលខ្សោយជាង។ ក្នុងនាមជាឪពុកម្តាយគួរធ្វើជាគំរូក្នុងការនិយាយស្តីប្រកបដោយសីលធម៌ និងការបង្ហាញក្តីស្រឡាញ់ក្នុងគ្រួសារ។ នៅពេលកូនប្រុសមានចិត្តមេត្តា គេនឹងក្លាយជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ដែលជាកូនសោនាំទៅរកឱកាសល្អៗក្នុងអាជីព និងសង្គម។
យ៉ាងណាមិញ ការចិញ្ចឹមកូនប្រុសពុំមែនត្រឹមតែការផ្ដល់អាហារ និងសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺការសាបព្រោះគ្រាប់ពូជនៃភាពអត់ធ្មត់ ទំនួលខុសត្រូវ និងគុណធម៌ ទៅក្នុងចិត្តរបស់គេ។ កូនប្រុសដែលធំឡើងដោយមានចំណុចទាំង ៣ នេះ មិនត្រឹមតែមានអនាគតភ្លឺស្វាងសម្រាប់ខ្លួនឯងឡើយ ប៉ុន្តែថែមទាំងជាបង្គោលដ៏រឹងមាំសម្រាប់គ្រួសារ និងសង្គមជាតិទៀតផង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



