ក្តៅៗ! សហរដ្ឋអាមេរិក ប្រកាសឈប់ទទួលយកពាក្យសុំអន្តោប្រវេសន៍ពីប្រជាជនដែលមកពីប្រទេស១៩ នេះ
ធី ស្រីល័ក្ខDECEMBER 3 202512.6 K views

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសថាខ្លួនគ្រោងនឹងឈប់ទទួលយកពាក្យសុំអន្តោប្រវេសន៍ដោយក្នុងនោះរួមមានទាំងប័ណ្ណបៃតង និងនីតិវិធីសុំចូលសញ្ជាតិអាមេរិកដែលស្នើដោយជនអន្តោប្រវេសន៍មកពីប្រទេសរហូតដល់ទៅចំនួន១៩ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយ theguardian

 

ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា កាលពីកន្លងទៅអាមេរិកធ្លាប់បានដាក់បម្រាមក្នុងការធ្វើដំណើរទៅលើប្រទេសចំនួន១៩នេះរួចមកហើយ ប៉ុន្តែឥលូវនេះអាមេរិកក៏គ្រោងបញ្ឈប់ទទួលយកពាក្យសុំអន្តោប្រវេសន៍តែម្តង ខណៈប្រទេសចំនួន១៩នោះមានដូចជា៖ អាហ្វហ្គានីស្ថាន  ឆាដ សាធារណរដ្ឋកុងហ្គោ មីយ៉ាន់ម៉ា អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ យេម៉ែន គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តួកម៉េនីស្ថាន ប៊ូរុនឌី វ៉េណស៊ុយអេឡានិង តួកម៉េនីស្ថាន។

 

ជាមួយគ្នានោះដែរ ចំពោះមូលហេតុដែលអាមេរិកធ្វើបែបនេះ គឺដើម្បីចង់ការពារសន្តិសុខជាតិ ផលប្រយោជន៍របស់សហរដ្ឋអាមេរិក សុវត្ថិភាពសាធារណៈនិងប្រជាជនរបស់ខ្លួន។

 

សូមរំលឹកផងដែរថា កាលពីឆ្នាំ២០១៧ កន្លងទៅនេះ នៅអាណត្តិលើកទី១ ដែលលោកប្រធានាធិបតីអាមេរិក Donald Trump ក៏ធ្លាប់បានចេញបទបញ្ជាប្រតិបត្តិហាមឃាត់ការធ្វើដំណើរចូលដីអាមេរិកទៅលើពលរដ្ឋនៃប្រទេសចំនួន៧ រួមមាន ដូចជា៖ អ៊ីរ៉ង់ អ៊ីរ៉ាក់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និងយេម៉ែន៕

៣

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia