ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បានបន្តពង្រីកខ្លួនជាបន្ដបន្ទាប់ ដើម្បីនាំយកផលិតដល់ខ្មែរជូនទៅកាន់អតិថិជនឲ្យបានកាន់តែធំទូលាយ។ ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុនបានប្រកាសជាផ្លូវការក្នុងការបើកការដ្ឋានសាងសង់សាខាថ្មីទី ១៨ “ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ព្រៃស “ ស្ថិតនៅក្នុងតំបន់ព្រៃស រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីក្រុមហ៊ុន សាខាថ្មីរបស់ផ្សារខ្មែរមួយនេះ នឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ ជាមួយទីតាំងស្ថិតនៅក្នុងតំបន់ដ៏មានសក្ដានុពល ទីប្រជុំជន រួមទាំងទំនិញច្រើនជាង ១ម៉ឺនមុខ ទាំងទំនិញក្នុងស្រុក និងទំនិញនាំចូលពីក្រៅប្រទេស សម្រាប់បម្រើ និងបំពេញតម្រូវការអតិថិជនគ្រប់វ័យ
នេះបង្ហាញអោយឃើញពីចង្ខុវិស័យដ៏វែងឆ្ញាយ ស្របតាមផែនការ និងគ្រឹះដ៏រឹងមាំរបស់ក្រុមហ៊ុន ជីប ម៉ុង ក៏ដូចជាផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ដែលនឹងបន្តវិនិយោគ ពង្រីកខ្លួនឥតឈប់ឈរ ធ្វើយ៉ាងណាអាចពង្រីកវិស័យផ្សារទំនើបកូនខ្មែរ និងជាទំនុកចិត្តដល់ដៃគូរពាណិជ្ជកម្មទាំងអស់។

គួររំលឹកផងដែរថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុង ក៏ទើបនឹងបើកការដ្ឋានសាងសង់ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សាខាទី១៧ ដែលមានទីតាំងស្ថិតនៅនៅតំបន់គួរស្រូវផងដែរ។ ដោយវត្ដមានផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត កួរស្រូវ នេះនឹងក្លាយទៅជាស្នាក់ការកណ្ដាលរបស់ប្រជាកសិករ ដើម្បីយកផលិតផលរបស់ខ្លួនមកដាក់លក់នៅលើផ្សារទំនើបមួយនេះបាន។ ហើយទាំងនេះគឺជាផ្នែកមួយដ៏សំខាន់មែនទែននៅក្នុងការជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ សម្រាប់ម្ចាស់អាជីវកម្ម ឬបងប្អូនដែលមានផលិតផលចង់ដាក់លក់នៅលើផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតតាមរយៈ Telegram: https://t.me/chipmongsupermarket ឬហ្វេសប៊ុកផេក Chip Mong Supermarket ៕


