ផ្សារទំនើប អុីអន ម៉េកវែលយូ ប្រកាសបើកសាខាទី ១៧ ថ្មីរបស់ខ្លួន ផ្សារទំនើប អុីអន ម៉េកវែលយូ ទួលទំពូង ៤៣២

នាថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦, ផ្សារទំនើប អុីអន ម៉េកវែលយូមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសម្ពោធសាខាថ្មីរបស់ខ្លួនគឺ អុីអន ម៉េកវែលយូ ទួលទំពូង ៤៣២។ ជាមួយការដាក់ដំណើរការ សាខាទី១៧ នេះ និងនាំមកនូវភាពងាយស្រួលកាន់តែច្រើនដល់អតិថិជនដែលរស់នៅជុំវិញតំបន់នេះផ្ទាល់។ ហើយការបើកទីតាំងថ្មីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ ផ្សារទំនើប អុីអន ម៉េកវែលយូ ក្នុងការផ្តល់បទពិសោធន៍ទិញទំនិញថ្មីៗ ស្រស់ៗ និងអាចទុកចិត្តបានដល់អ្នកប្រើប្រាស់។

៣៤

ហើយសាខាថ្មីនេះ គឺជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខ ច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ នំដុតស្រស់ៗ ភេសជ្ជៈ អាហារសម្រន់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗជាច្រើនមុខផ្សេងទៀត។ ជាមួយការរចនាឡើងជាមួយនឹងគោលគំនិតមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីធានាបាននូវបទពិសោធន៍ទិញទំនិញថ្មីរហ័ស និងមានផាសុកភាពសម្រាប់ការរស់នៅដ៏មមាញឹកក្នុងទីក្រុង។

404142

ដើម្បីអបអរសាទរការបើកសម្ពោធសាខាថ្មីនេះ អតិថិជនអាចរីករាយជាមួយកម្មវិធីពិសេសៗដូចជា៖

  • ទទួលបានថង់បរិស្ថាន ១ ឥតគិតថ្លៃ សម្រាប់ការចំណាយចាប់ពី ១០ ដុល្លារ ក្នុង ១វិក្កយបត្រ ពីថ្ងៃទី១ ដល់ ៣ មិថុនា ២០២៦
  • ទទួលបាន នំក្រូសង់ ១ ឥតគិតថ្លៃ សម្រាប់ការទិញកាហ្វេឡាតេ ១កែវ ពីថ្ងៃទី១ ដល់ ១០ មិថុនា ២០២៦

កុំភ្លេចមកទទួលយកការផ្តល់ជូនពិសេសនេះនៅ ផ្សារទំនើបអុីអន ម៉េកវែលយូ អ៉ិចប្រេស ទួលទំពូង ៤៣២។សាខាថ្មីនេះនឹងបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ព្រឹក ដល់ ១០យប់ ដោយផ្តល់ជូននូវបរិយាកាសស្អាត និងសុវត្ថិភាពដល់អតិថិជនគ្រប់រូប។សម្រាប់ព័ត៌មានបន្ថែម សូមតាមដានព័ត៌មានបន្ថែម៖Facebook: https://www.facebook.com/aeonmaxvalucambodia

៣៧

៣៥៣៦៣៨

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia