គួរដឹង! អគ្គនាយកដ្ឋានគយ ប្រកាសថាចាប់ពីឆ្នាំ២០២៧ទៅ មុខទំនិញទាំង១៦មុខនេះ ត្រូវបិទត្រាពន្ធគយជាដាច់ខាត
ធី ស្រីល័ក្ខ•NOVEMBER 27 2026•6.1 K views

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានសម្រេចកែសម្រួលមុខទំនិញកំណត់ពិសេសដែលត្រូវបិទត្រាពន្ធគយ ដោយនៅក្នុងនោះមានបន្ថែមមុខទំនិញមួយចំនួនតម្រូវឲ្យបិទត្រាពន្ធគយ និងដកចេញនូវមុខទំនិញមួយចំនួនជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ជាតម្រូវការមូលដ្ឋានប្រចាំថ្ងៃ ហើយមុខទំនិញមួយចំនួនទៀតត្រូវបានប្តូរទៅឲ្យប្រកាសលេខសម្គាល់លំដាប់ (Serial Number ឬ IMEI) ។

 

ជាមួយគ្នានោះដែរ អគរ ក៏បានផ្លាស់ប្តូរគំរូត្រាពន្ធគយថ្មីឲ្យមានសុវត្ថិភាពជាងមុនមាន QR Code ដែលសាធារណជនអាចស្គែនមើលព័ត៌មានបាន ព្រមទាំងកែសម្រួលនីតិវិធីគ្រប់គ្រងការបិទត្រាពន្ធគយដែលត្រូវចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ ដូចខាងក្រោមនេះ៖

 

១. ស្រាគ្រប់ប្រភេទមានជាតិអាល់កុលលើសពី ១០%

២. ស្រាបៀរ

៣. ភេសជ្ជៈគ្រប់ប្រភេទមានជាតិអាល់កុលមិនលើសពី ១០% (មានដូចជា Spy, Rio, Vodka Cruiser ជាដើម)

៤. ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ (មានដូចជា Bacchus, Red Bull, Monster ជាដើម)

៥. ទឹកក្រូច (ភេសជ្ជៈមានហ្គាស)

៦. ទឹកសំបុកត្រចៀកកាំ, ទឹកចាហួយ, ទឹកផ្លែឈើកំប៉ុង (មានដូចជា ទឹកសណ្តែក, ទឹកប៉ោម ជាដើម)៧. ទឹកដមផ្លែឈើ និងទឹកដមបន្លែ

៨. ទឹកដោះគោខាប់ និងទឹកដោះគោប្រភេទផ្សេងទៀត (ស្រស់, ថែមស្ករ, បន្ថែមរសជាតិ និងផ្សេងទៀត ដូចជា oat milk) ក្រៅពីទឹកដោះគោដែលមានកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់មិនលើសពី ២ សប្តាហ៍៩. ភេសជ្ជៈផ្សេងទៀត (មានដូចជា Oishi, សូដា, សូដា មានបន្ថែមរសជាតិ, ស្រាបៀរគ្មានជាតិអាល់កុល ជាដើម)

១០. បារីគ្រប់ប្រភេទ រួមទាំងស៊ីហ្គា (បារីនាំចូលគ្រប់ប្រភេទត្រូវអនុវត្តការបិទតែមប្រិ៍អាករ និងសារព្រមានសុខភាពលើគ្រប់កញ្ចប់)

១១. ប្រេងរំអិល ប្រេងប្រអប់លេខ ប្រេងប៉ុង ប្រេងហ្វ្រាំង ប្រេងបូម រាប់បញ្ចូលទាំងប្រេងប្រើប្រាស់លើគ្រឿងចក្រ គ្រឿងម៉ាស៊ីន និងប្រេងសម្រាប់ការកែច្នៃវាយនភណ្ឌ

១២. នាឡិកាដៃថ្មីគ្រប់ប្រភេទ រួមទាំងនាឡិកាដៃឆ្លាតវៃ ដែលមានតម្លៃគិតពន្ធនាំចូលចាប់ពី ៥០ដុល្លារអាម៉េរិក ឡើង

១៣. ទឹកអប់គ្រប់ប្រភេទប្រើសម្រាប់មនុស្ស ចំណុះចាប់ពី ៥០ ម.ល. ឡើង

១៤. អាគុយចាប់ពី ៤០អំពែឡើង

១៥. សំបកកង់ថ្មីសម្រាប់រថយន្ត

១៦. សំបកកង់ថ្មីគ្រប់ប្រភេទសម្រាប់គ្រឿងចក្រឬគ្រឿងយន្ត

 

គួរជម្រាបថា ត្រាពន្ធគយគំរូចាស់ដែលឈប់ប្រើប្រាស់ទាំងអស់ ត្រូវកត់ត្រាក្នុងខ្ទង់ “បង់ឡើង” ក្នុងរបាយការណ៍ប្រើប្រាស់ឯកសារបោះពុម្ពប្រចាំខែធ្នូ ឆ្នាំ២០២៦ លើកលែងអង្គភាពគយនិងរដ្ឋាករដែលមានប្រតិវេទន៍គយដែលបានចុះបញ្ជិកាក្នុងឆ្នាំ២០២៦ ហើយបញ្ចប់បែបបទក្នុងខែមករា ឆ្នាំ២០២៧ ត្រូវកត់ត្រាក្នុងរបាយការណ៍ប្រើប្រាស់ឯកសារបោះពុម្ពប្រចាំខែមករា ឆ្នាំ២០២៧។ ត្រាពន្ធគយគំរូចាស់ដែលឈប់ប្រើប្រាស់ទាំងអស់ ត្រូវបញ្ជូនមកការិយាល័យគណនេយ្យនៃនាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិក មុនថ្ងៃទី២០ ខែមករា ឆ្នាំ២០២៧ ដើម្បីធ្វើការបូកសរុប និងបន្តនីតិវិធី៕

935879120 1160490586574150 7006337460072373511 N928229380 1916901245961798 4937918651099438576 N927676107 1671810334399959 1064208454042553165 N927574712 1088252537591222 5491578037846272676 N

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia