យោងតាមការផុសនៅលើផេកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានឱ្យដឹងថា សម្រាប់ករណីធ្វើអត្តសញ្ញាណប័ណ្ណថ្មីចំពោះក្មេងដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង សមីខ្លួនចាំបាច់ត្រូវ៖
១. សាមីខ្លួនត្រូវមកបង្ហាញមុខដោយផ្ទាល់ ដោយយកមកជាមួយនូវសេចក្តីចម្លងសំបុត្រកំណើត និង សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
២. ទីកន្លែង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬស្នង ការដ្ឋាននគរបាលរាជធានីខេត្ត ឬបេឡាជាតិរបបសន្តិសុខសង្គម បសស ឬ សាខាអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរផ្សារអ៊ីអន២ ឬនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅក្រោយវត្តនិរោធ។
៣. បំពេញសលាកប័ត្រសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៤. ផ្តិតខ្មៅដៃ ថតរូប រាវាស់កម្ពស់ និងចុះហត្ថលេខា។
៥. រង់ចាំរយៈពេល៣០ថ្ងៃនៃថ្ងៃការងារ ដើម្បីទៅទទួលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅកន្លែង ដែលបានធ្វើ។
គូសបញ្ជាក់ថា ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃពុំមានគិតប្រាក់អ្វីនោះទេ។សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុង ម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕


