ជីបម៉ុងក្ដោបក្ដាប់ជំនួញធំៗអ្វីខ្លះ មកស្គាល់បណ្ដុំជំនួញគ្រាក់ៗទាំង១៣ ស្ថិតក្រោមដំបូលក្រុមហ៊ុននេះ
ឡុង វឌ្ឍនៈJUNE 21 20231.2 K views

ចាប់ផ្ដើមពីការរកស៊ីរបរទិញលក់ដែកចាស់ៗសម្រាប់ការសាងសង់នៅក្នុងឆ្នាំ១៩៨២ ត្រឹមរយៈពេល៦ឆ្នាំក្រោយមក ក្រុមហ៊ុនជីប ម៉ុង ក៏មានលទ្ធភាពនាំចូលដែកល្អៗពីក្រៅប្រទេស មកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា។ គិតត្រឹមឆ្នាំ២០២២ អាណាចក្រជំនួញជីប ម៉ុង មានអាជីវកម្មចំនួន១៣ទៅហើយក្នុងដៃ។

អាណាចក្រជំនួញ ជីប ម៉ុង បានពង្រីកខ្លួនពាសពេញប្រទេសកម្ពុជាដូចសម្បុកពីងពាង ព្រមទាំងដាក់មហិច្ឆតាធ្វើជំនួញ រហូតអាចធ្វើឱ្យបណ្ដាប្រទេសនានាក្នុងតំបន់គោរពទទួលស្គាល់ផងដែរ។

បើនិយាយអំពីសិល្បៈធ្វើជំនួញធំៗរបស់ជីប ម៉ុង មានដូចជា៖ កសាងផ្នត់គំនិតរួមគ្នាយើងកាន់តែខ្លាំង ប្ដេជ្ញាផលិតនិងផ្ដល់សេវាកម្មលំដាប់ពិភពលោក វិនិយោគលើការកសាងធនធានមនុស្សឆ្នើមចម្រុះជាតិសាសន៍  វិនិយោគលើបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាពអាជីវកម្មឱ្យកាន់តែរីកចម្រើន។ ខាងក្រោមនេះគឺជាបណ្ដុំជំនួញគ្រាក់ៗទាំង១៣ ស្ថិតក្រោមដំបូលក្រុមហ៊ុននេះ៖

១. CHIP MONG TRADING ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ១៩៨២

២. CHIP MONG Industries ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ២០០៧

៣. CHIP MONG LAND ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ២០០៨

៤. KHMER BEVERAGED ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ២០០៩

៥. CROWN KHMER BEVERAGED ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ២០១៤

៦. CHIP MONG INSEE ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ២០១៤

៧. HYATT REGENCY PHNOM PENH ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ២០១៦

៨. CHIP MONG FEED ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ២០១៧

៩. CHIP MONG RETAIL ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ២០១៧

 ១០. FAIRFIELD BY MARRIOTT PHNOM PENH ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ២០១៧

១១. CHIP MONG BANK ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ២០១៨

១២. GRAND ROYAL GOLF AND RESORT ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ២០១៨

១៣. GRAND PHNOM PENH CITY ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ២០១៩

គួរជម្រាបថា ចក្ខុវិស័យជីប ម៉ុង គឺចង់ឱ្យអាណាចក្រអាជីវកម្មខ្លួនអាចរស់លើសពី១០០ឆ្នាំ ដូច្នេះហើយ ទើបត្រូវការធនធានមនុស្សខ្លាំងៗពីក្រៅប្រទេស ដែលគេធ្លាប់ដើរមុនប្រជាជនយើងមួយជំហាន ដើម្បីឱ្យគេពាំនាំយកបទពិសោធន៍ ចំណេះ ជំនាញផ្សេងៗ មកបង្រៀនដល់បុគ្គលិកជាជនជាតិខ្មែរ ដែលនឹងក្លាយជាអ្នកស្នងតំណែង ជ្រោមជ្រែងកសាងជំនួញនេះឱ្យមាននិរន្តរភាពលើសពី១០០ឆ្នាំបាន។

ក្រៅពីចំណុចដែលបានរៀបរាប់ខាងលើ ក៏នៅមានធាតុផ្សំសំខាន់ៗមួយចំនួនទៀត ដែលជួយឱ្យអាជីវកម្មនេះទទួលនូវភាពជោគជ័យរួមមាន ការមានចក្ខុវិស័យវែងឆ្ងាយ ការយកឧបសគ្គគ្រប់យ៉ាងជាគ្រូបង្រៀន ការពូកែចាប់ឱកាស និងចំណុចពិសេសៗមួយចំនួនទៀត៕

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (អភិវឌ្ឍន៍ខ្លួនជាមួយខ្ញុំនៅទីនេះ https://t.me/LongVathanakOfficial )

130539465 3779254525488295 193408036193585278 N312266543 5786127154801012 8437937148371143754 N

 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia