អ្នកជំនាញ៖ តំបន់ ៦០ ម៉ែត្រអាចនឹងក្លាយជាតំបន់បឹងកេងកងថ្មី ដោយផ្អែកលើកត្ដាទាំងនេះ
Bunthoeun Koem•NOVEMBER 17 2026•58 views

ភាគខាងត្បូងរាជធានីភ្នំពេញ ពិសេសតំបន់មហាវិថីសម្ដេចតេជោ ហ៊ុន សែន ឬយើងតែងហៅថាផ្លូវ ៦០ ម៉ែត្រ កំពុងប្រែក្លាយខ្លួនជាទីតាំងដ៏មានសក្ដានុពលសម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម បន្ទាប់ពីទទួលបានការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងពីសំណាក់រដ្ឋ និងវិស័យឯកជន។

 

យ៉ាងណាមិញ មានការលើកឡើងថា តំបន់នេះនឹងក្លាយជាទីតាំងរស់នៅដ៏ស៊ីវិល័យថ្មីមួយទៀត ស្រដៀងទៅនឹងតំបន់បឹងកេងកង ឬជាបឹងកេងកងថ្មី។ តើកត្តាអ្វីខ្លះដែលអាចជំរុញឱ្យតំបន់ផ្លូវ ៦០ ម៉ែត្រ វិវត្តខ្លួនបានកម្រិតនេះនាពេលអនាគត?

 

Photo 2026 11 17 16 10 28

 

យោងតាមការវិភាគរបស់លោក សុក សែនមនោរម្យ នាយកផ្នែកលក់ និងទីផ្សារក្រុមហ៊ុនភ័ញធើ ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា តំបន់ផ្លូវ ៦០ ម៉ែត្រ នឹងក្លាយជាទីតាំងរស់នៅស៊ីវិល័យថ្មីដូចតំបន់បឹងកេងកង គឺជារឿងអាចទៅរួច ខណៈអ្នកជំនាញរូបនេះបានលើកឡើងពីមូលហេតុសំខាន់ៗចំនួន ៣៖

 

១. ភូមិសាស្ត្រ និងការតភ្ជាប់ពាណិជ្ជកម្ម

 

អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា ទីក្រុង ឬទីប្រជុំជនភាគច្រើនតែងកកើតឡើងនៅតាមតំបន់ប្រភពទឹក ដូចជា ទន្លេ ស្ទឹង បឹងបួ ឬសមុទ្រ ដែលជាប្រភពទឹកប្រើប្រាស់ ហូបចុក ងាយស្រួលរំដោះទឹកភ្លៀង ជាផ្លូវនាវាចរណ៍សម្រាប់ដឹកជញ្ជូន និងជាទេសភាពដែលមនុស្សភាគច្រើនតែងតែចូលចិត្ត។ ជាក់ស្ដែង តំបន់ផ្លូវ ៦០ ម៉ែត្រ ស្ថិតនៅជិតបណ្ដោយទន្លេបាសាក់ និងមិនឆ្ងាយពីការតភ្ជាប់យ៉ាងសំខាន់ជាមួយ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្លូវទឹកដឹកជញ្ជូនខ្នាតយក្សរបស់កម្ពុជា ភ្ជាប់ការដឹកជញ្ជូនទំនិញរវាងផែទឹកសាប និងផែសមុទ្រ។

 

Photo 2026 11 17 16 19 47

 

ជាពិសេសតំបន់ ៦០ ម៉ែត្រ គឺជាច្រកចេញចូលភាគខាងត្បូងរាជធានី ព្រោះតំបន់នេះបានតភ្ជាប់ដោយផ្ទាល់ពីតំបន់កណ្ដាលក្រុង ឆ្ពោះទៅកាន់ខេត្តកណ្ដាល និងបណ្ដាខេត្តភាគនិរតី។

 

២. ផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល

 

រាជរដ្ឋាភិបាលមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការអភិវឌ្ឍតំបន់ភាគខាងត្បូង (ផ្លូវ ៦០ ម៉ែត្រ) ឱ្យទៅជាទីក្រុងអនាគត តាមរយៈការរៀបចំមហាវិថីធំៗ ដូចជា៖ ផ្លូវ ៦០ ម៉ែត្រ និងផ្លូវ ៨០ ម៉ែត្រ តភ្ជាប់ទៅព្រលានយន្តហោះ មហាវិថី ឈុន គង់ មហាវិថី សម្ដេច ហ៊ុន នាង ស្ពានចាក់អង្រែក្រោម-ព្រែកប្រា ផ្លូវក្រវាត់ក្រុងទី២ ក្រវាត់ក្រុងទី៣ និងផ្លូវជាតិលេខ២ ដែលជាផ្លូវតភ្ជាប់ទាំងទិសជើង-ត្បូង និងទិសលិច-កើត ដែលនិងបង្កភាពងាយស្រួលដល់តំបន់ទាំងបួនទិសជុំវិញនេះឱ្យមានលំហូរចរាចរណ៍ ការប្រាស្រ័យទាក់ទងរបស់ប្រជាជន និងអាជីវកម្ម។ ជាក់ស្តែងមានតំបន់ច្បារអំពៅ​ ព្រែកប្រា ជើងឯក បឹងកេងកង ទួលទំពូង ចំការមន និងតំបន់ផ្សេងៗទៀតនៅជុំវិញនេះ។

 

Photo 2026 11 17 16 18 10

 

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះគឺដើម្បីឆ្លើយតបទៅនឹងកំណើនយានយន្ត និងការអភិវឌ្ឍទីក្រុងនាពេលអនាគត ស្របតាមគំរូអភិវឌ្ឍន៍អន្តរជាតិ។

 

៣. មេដែកទាក់ទាញការវិនិយោគ

 

ព្រលានយន្តហោះអន្ដរជាតិតេជោ ដែលជាច្រកទ្វារអន្ដរជាតិតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក បានក្លាយជាមេដែកដ៏មានឥទ្ធិពលក្នុងការទាក់ទាញវិនិយោគិន ពាណិជ្ជករ អាជីវករ និងប្រជាជនឱ្យមករស់នៅ និងរកស៊ីក្នុងតំបន់។ វត្តមានរបស់ ផ្សារទំនើប អ៊ីអន ៣ និងការតភ្ជាប់ទៅកាន់ព្រលានយន្តហោះអន្តរជាតិថ្មី ធ្វើឱ្យភ្ញៀវទេសចរ វិនិយោគិនបរទេស អនិកជនខ្មែរ ជនបរទេស និងអ្នកដំណើរដែលចុះនៅព្រលានយន្តហោះនឹងត្រូវធ្វើដំណើរកាត់តំបន់នេះ ដែលជួយជំរុញសកម្មភាពអាជីវកម្ម និងប្រាក់ចំណូលឱ្យកាន់តែរីកចម្រើន។

 

Img 7995

 

ជាក់ស្ដែងបច្ចុប្បន្នតំបន់ ៦០ ម៉ែត្រមាន គម្រោងបុរី និងការអភិវឌ្ឍលំនៅឋានធំៗជាច្រើន បាននឹងកំពុងបោះទុនសាងសង់យ៉ាងផុលផុស ដូចជា បុរី ប៉េង ហួត, បុរី ជីប ម៉ុង លែន, ខុនដូពិភពថ្មី, បុរី មានជ័យ រ៉េស៊ីដិនស៍ និងគម្រោងបុរីជាច្រើនផ្សេងទៀត។ ក្រៅពីគម្រោងលំនៅឋាន ផ្សារទំនើប ក៏មានសាលារៀនអន្ដរជាតិល្បីៗ ដូចជាង និងគម្រោងមន្ទីរពេទ្យអន្ដរជាតិកម្ពុជាតម្លៃ ៣០០ លានដុល្លារ ដែលគ្រោងសាងសង់លើផ្ទៃដី ១៣ ហិកតា និងគម្រោងមន្ទីរពេទ្យអន្ដរជាតិ វីអ ចតុមុខ តម្លៃ ៧៨ លានដុល្លារ ដែលកំពុងដំណើរការសាងសង់ផងដែរ ដែលសុទ្ធសឹងតែជាតម្រូវការចាំបាច់របស់ប្រជាជនគ្រប់រូប។

 

ជាមួយគ្នានេះ បើតាមការលើកឡើងរបស់ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញថា ការអភិវឌ្ឍទីក្រុងភ្នំពេញកន្លងមក បានរំកិលពីតំបន់កណ្ដាលទៅកាន់តំបន់ជុំវិញ ដូចជា ទួលគោក និងសែនសុខ ជាបន្តបន្ទាប់។

 

472947905 1036985638469773 8597172852314667135 N

 

បច្ចុប្បន្ន តំបន់ភាគខាងត្បូង ឬតំបន់ ៦០ ម៉ែត្រនេះ កំពុងទាក់ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗ ជាពិសេសគម្រោងព្រលានយន្តហោះអន្តរជាតិថ្មី ដែលមានទំហំរហូតដល់ ២,៤០០ ហិកតា ក្រោមការវិនិយោគទុនយ៉ាងសន្ធឹកសន្ធាប់ពីក្រុមហ៊ុន OCIC និងដៃគូអន្តរជាតិ។

 

លោកឧកញ៉ាបានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធធំៗទាំងនេះ នឹងធ្វើឱ្យតំបន់ភាគខាងត្បូងរក្សាបាននូវសន្ទុះកំណើន និងបន្តស្រូបយកការវិនិយោគរយៈពេលវែង រហូតដល់ ២០ ឆ្នាំខាងមុខ។ លើសពីនេះ ភាពរីកចម្រើននេះបានឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរឥរិយាបថទីផ្សារ ដែលក្រុមហ៊ុនអភិវឌ្ឍន៍នានា មិនត្រឹមតែជា គូប្រជែង នឹងគ្នាប៉ុណ្ណោះទេ ប៉ុន្តែបានប្រែខ្លួនមកជា ដៃគូសហការ យ៉ាងជិតស្និទ្ធ ដើម្បីរួមគ្នាជំរុញកំណើនវិស័យអចលនទ្រព្យឱ្យកាន់តែរីកចម្រើនទ្វេដង។

 

87

 

សូមជម្រាបផងដែរថា សម្រាប់លោកអ្នកដែលកំពុងស្វែងរកដី នៅតំបន់ ៦០ ម៉ែត្រ ដើម្បីសាងសង់លំនៅឋាន អគារពាណិជ្ជកម្ម សាលារៀន ឬទីតាំងបើកអាជីវកម្ម អាចសម្លឹងមើលដីនៅក្នុងគម្រោងដីលំនៅឋាន និងពាណិជ្ជកម្មទំនើបរបស់ AERIAL CLOUD បាន ខណៈគម្រោងនេះមានទីតាំងលើបណ្ដោយមហាវិថី ឈុន គង់ ជាប់នឹងគម្រោងមន្ទីរពេទ្យអន្ដរជាតិកម្ពុជា និងនៅជិតផ្សារទំនើប អ៊ីអន ៣ ផងដែរ ដែលជាឱកាសកម្រមានសម្រាប់ទំហំដីចាប់ពី 20mx30m នៅតំបន់អភិវឌ្ឍខ្នាតធំមួយនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 070 887 336 ឬTelegram: https://t.me/Pointercallcenter ៕

 

Photo 2026 11 17 16 28 15

Photo 2026 11 17 16 17 29

Photo 2026 11 17 16 17 47

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia