អស់បារម្ភ! អ្នកមានប័ណ្ណ ប.ស.ស បើមានជំងឺរ៉ំារ៉ៃទាំង១២ នេះ អាចព្យាបាលនៅ មន្ទីរពេទ្យរដ្ឋ ដោយឥ.តគិតថ្លៃបានតែត្រូវធ្វើតាមលក្ខខណ្ឌនេះ
ធី ស្រីល័ក្ខ•OCTOBER 20 2026•3.9 K views

ចំពោះ សមាជិក ប.ស.ស ដែលមានជំងឺរ៉ាំរ៉ៃទាំង១២ ដូចខាងក្រោមនេះ គឺអាចទៅព្យាបាលនៅក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ នឹងត្រូវប្រើប្រាស់ឱសថសារវន្ដបានតែប៉ុណ្ណោះ។ នៅក្នុងនោះ ចំពោះឱសថព្យាបាលក្រៅពីបញ្ជីថ្នាំនៅក្នុងមន្ទីរពេទ្យអ្នកជំងឺត្រូវបង់ថ្លៃថ្នាំដោយខ្លួនឯង លើកលែងតែថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ដែលមិនមាននៅក្នុងមន្ទីរពេទ្យ និងការព្យាបាជំងឺមហារីកដោយសារធាតុគីមីត្រូវទូទាត់ថ្លៃតាមសេវាព្យាបាលនីមួយៗ។ ប្រភេទជំងឺរ៉ាំរ៉ៃទាំងនេះមានដូចជា៖

 

១. ជំងឺខ្សោយបេះដូង

២. ជំងឺសាច់ដុំបេះដូង

៣. ជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ

៤. ជំងឺរលាកថ្លើមប្រភេទសេរ៉ាំរ៉ៃ

៥. ជំងឺតម្រងនោមរ៉ាំរ៉ៃ

៦. ជំងឺក្រិនថ្លើម

៧. ជំងឺសរសៃឈាមក្រហមបេះដូង

៨. ជំងឺវិបត្តិចង្វាក់បេះដូង

៩. ជំងឺក្រិនសរីរាង្គ

១០. ជំងឺវិកលចរិក

១១. ជំងឺលុយពុស

១២. ជំងឺតាឡាសសឺមី

៤

គួរជម្រាបថា សម្រាប់ឱសថសារវន្ត គឺសំដៅទៅដល់ប្រភេទថ្នាំដែលមាននៅក្នុងបញ្ជីឱសថសារវន្ត ដែលបានកំណត់ដោយក្រសួងសុខាភិបាលសម្រាប់មូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យរដ្ឋ)។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ដើម្បីជួបផ្ទាល់ជាមួយក្រុមការងារពន្យល់លំអិតជូន៕

4604d918 Aec6 48d0 B0bb 5a60a2eae476

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia