មិនបាច់ជិះដើររក! នេះជាវេបសាយនឹង App ស្វែងរកការងារធ្វើទាំង១២ នៅកម្ពុជា គ្មានបទពិសោធន៍ក៏អាចដាក់បាន
ធី ស្រីល័ក្ខJANUARY 22 20244 K views

សម្រាប់បងប្អូនដែលកំពុងតែរៀននៅសកលវិទ្យាល័យ ឬបងៗមួយចំនួនកំពុងតែត្រូវការការងារធ្វើ មិនបាច់ជិះទៅរកទម្រាំតែអស់លុយថ្លៃសាំងឡើយ លោកអ្នកអាចរកតាមវេបសាយនឹង App ទាំង១២ នេះនៅកម្ពុជាបាន មានការងារជាច្រើនទាំងត្រូវការបទពិសោធន៍និងមិនត្រូវការបទពិសោធន៍ សុទ្ធតែមានទាំងអស់។ App ទាំង ១២ នោះរួមមាន ៖

១. App របស់ក្រសួងការងារ National Employment Agency ( http://www.nea.gov.kh/index.do )

២. App ឈ្មោះ  Cambojob  (https://www.cambojob.com/ )

៣. App ឈ្មោះ Bongthom (https://bongthom.com/ )

៤. App ឈ្មោះ Jobify (https://jobify.works/ )

៥. App ឈ្មោះ LinkedIn (https://www.linkedin.com/ )

៦.វេបសាយរបស់ខ្មែរ (Workingna)

៧.វេបសាយ CamHR

៨. វេបសាយ Khmer24

៩. វេបសាយ Jobboom.asia

១០. វេបសាយ HRINC

១១. វេបសាយ Coral HR

១២. វេបសាយ https://workingna.com

សូមជម្រាបថា ចំពោះអ្នកដែលមានបំណងចង់ស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារថ្មី អាចរកការងារតាមអេបនឹងវេបសាយរបស់កម្ពុជាទាំង១២ ខាងលើនេះ រកតែតាមទូរស័ព្ទដៃក៏អាចស្វែងរកការងារធ្វើបានដោយមិនបាច់ពិបាកសួរគេ ព្រោះក្នុងអេបទាំងអស់នេះមានការងារជាច្រើនជំនាញ ជាច្រើនផ្នែក ទៅតាមការចង់បានរបស់យើងម្នាក់ៗបានយ៉ាងងាយស្រួល ៕

អត្ថបទ៖ ធី ស្រីល័ក្ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia