ឱ.កាសអាហារូបករណ៍ចំនួនមួយរយកន្លែង៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ
Sopheak PichJANUARY 22 2024

Chen Zhiក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជា ទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក

រាជធានីភ្នំពេញ៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ មូលនិធិព្រីនស៍ ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានសេចក្តីសោមនស្សរីករាយក្នុងការបើកទទួលពាក្យលើប្រព័ន្ធអនឡាញសម្រាប់ កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ជំនាន់ទី៣។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយដល់សិស្ស និសិ្សតក្រីក្រ និងខ្វះខាតដែលមានសមត្ថភាពស័ក្តិសមទទួលបាន អាហារូបករណ៍ដើម្បីបន្តការសិក្សានៅថ្នាក់ ឧត្តមសិក្សាចំនួន ១០០ នាក់សម្រាប់ឆ្នាំសិក្សា ២០២៤ ។

កម្មវិធី អាហារូបករណ៍ ចេន ហ្ស៊ី ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលធ្វើការសហការជាមួយ ​ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ដើម្បីផ្តល់លទ្ធភាព និងការបណ្ដុះបណ្ដាលបុគ្គលដែលមានទេពកោសល្យ និងស័ក្តិសម ទទួលបាន អាហារូបករណ៍មួយនេះ។ បេក្ខជនដែលជ្រើសរើសត្រូវតែបង្ហាញឧត្តមភាពសិក្សា​ គុណភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តចំពោះវឌ្ឍនភាព សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

និស្សិតដែលជាប់អាហារូបករណ៍ ចេន ហ្ស៊ី នឹងទទួលបានកញ្ចប់ជំនួយរួមបញ្ចូល ថ្លៃសិក្សារយៈពេលបួនឆ្នាំពេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីហាត់ការ និងឱកាសការងារនៅក្នុងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប និងកម្មវិធី អភិវឌ្ឍន៍ខ្លួននានាផងដែរ។

និស្សិតដែលមានអាទិភាពចំពោះអាហារូបករណ៍ជំនាន់ទី៣នេះត្រូវមានលក្ខខណ្ឌដោយមានសញ្ជាតិខ្មែរហើយ ជាសិស្សបញ្ចប់ថ្នាក់ទុតិយភូមិឆ្នាំ ២០២២ ឬ ២០២៣ និងបានចុះឈ្មោះចូលរៀននូវមុខជំនាញសិក្សា នៅសាកលវិទ្យាល័យណាមួយដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ផ្នែកវិស្វកម្មព័ត៌មានវិទ្យា ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ផ្នែកវិស្វកម្មសំណង់ស៊ីវិល និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ផ្នែកសេដ្ឋកិច្ចឌីជីថល និងផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច។

តំណភ្ជាប់ប្រព័ន្ធអនឡាញនៃបែបបទបំពេញពាក្យអាហារូបករណ៍ (CZSBatch32024.com) នឹងបើកទទួល ពាក្យចាប់ពីថ្ងៃទី ១៥ ខែមករា និងផុតកំណត់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សិស្សដែលជាប់ក្នុងវគ្គជម្រុះនឹងត្រូវបានអញ្ជើញឱ្យចូលរួមសម្ភាសន៍នៅកំឡុងដើមខែមីនា ហើយជ័យលាភី អាហារូបករណ៍ចំនួន ១០០នាក់ នឹងត្រូវបានប្រកាសនៅក្នុងកំឡុងពាក់កណ្ដាលខែមីនា។

ជាមួយគ្នានេះដែរ អាហារូបករណ៍ ចេន ហ្ស៊ី ត្រូវបានទទួលស្គាល់សម្រាប់តួនាទីរបស់ខ្លួនក្នុងការពង្រឹង ការអភិវឌ្ឍសង្គម ដោយទទួលបានពានរង្វាន់ពីឆាកអន្តរជាតិដូចជា ពានរង្វាន់ Social Empowerment Category នៅកម្មវិធី Asia Responsible Enterprise Awards (AREA) និង the Best Country Award for Overall CSR Excellence នៅក្នុងកម្មវិធី 14th Annual Global CSR & ESG Summit & Awards ក្នុងឆ្នាំ2022។ ពានរង្វាន់ the Silver Award for Best Community Program នៅក្នុងកម្មវិធី the 15th Annual Global CSR & ESG Awards និងពានរង្វាន់ the Best Community Program in Cambodia នៅក្នុងកម្មវិធី World Business Outlook Awards ក្នុងឆ្នាំ២០២៣

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប្រាំពីរឆ្នាំ កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ លោក ឃាង អ៊ួយស៊ីង តាមរយៈលេខទូរស័ព្ទ +៨៥៥ ៨១ ៦៨០ ១៩០ ឬតាមរយៈអ៊ីម៉ែល ouysing.kheang@princefoundation.com

អំពីអាហារូបករណ៍ ចេន ហ្ស៊ី៖

កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី គឺជាគម្រោងកម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើង និងដឹកនាំ ដោយសប្បុរសជន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប រួមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) សម្រាប់ផ្តល់អត្ថប្រយោជន៍ដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ។

ចាប់តាំងពីវត្តមានដំបូងរបស់កម្មវិធី អាហារូបករណ៍ ចេន ហ្ស៊ី បានជួយដល់និស្សិតកម្ពុជាជាច្រើននាក់ ដែលផ្តល់ឱកាសនិងអនុញ្ញាតឱ្យពួកគេបន្តមានលិទ្ធិភាពក្នុងការសិក្សានូវជំនាញដែលខ្លួនស្រឡាញ់ ដើម្បីមានចំណេះជំនាញរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលអនាគត។

 

អំពី​មូលនិធិ​ព្រី​ន​ស៍​៖

មូលនិធិ​ព្រី​ន​ស៍ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០១៥ គឺជា​មូលនិធិ​សប្បុរសធម៌​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ​។ ក្នុង​នាម​ជា សមាជិក​របស់​ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​កម្ពុជា មូលនិធិ​នេះ​មាន​គោលបំណង​ធ្វើការ​ជាមួយ​សហគមន៍​មូលដ្ឋាន​ដើម្បី​កសាង​ការ​រស់នៅ និង​បរិយាកាស​ការងារ​ដែល​លើកកម្ពស់​សុខុមាលភាព និង​ការ​រស់នៅ​របស់​ប្រជាជន​ស្រប​តាម​ចក្ខុវិស័យ «​រួម​គ្នា​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​កម្ពុជា​»​ ។

ដោយ​ផ្តោត​លើ​វិស័យ​អប់រំ ការ​អភិវឌ្ឍ​យុវជន វិស័យ​សុខាភិបាល និង​កិច្ច​ផ្តួចផ្តើម​សហគមន៍ មូលនិធិ​ព្រី​ន​ស៍ បាន​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​នានា​ដើម្បី​ផ្តល់​នូវ​កម្មវិធី​ដែល​មាន​និរន្តរភាព​និង​ឱកាស​ជា​ច្រើន​ដល់​យុវជន​កម្ពុជា ការ​បង្កើត​សហគមន៍ និង​ការ​ចូលរួម​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​និរន្តរភាព ​។

គម្រោង​ដ៏​លេចធ្លោ​របស់​មូលនិធិ គឺជា​គម្រោង​កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី ដែល​ជា​គម្រោង​អាហារូបករណ៍​ប្រចាំឆ្នាំ​ដែល​ផ្តល់​ជូន​ការ​បង់ថ្លៃ​សិក្សា​ពេញលេញ ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ កម្មវិធី​អភិវឌ្ឍន៍​ខ្លួន ឱកាស​កម្មសិក្សា និង​ឱកាស​ការងារ​ជូន​ទៅ​ដល់​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា​ចំនួន ៤០០​នាក់ ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ និង​មជ្ឈមណ្ឌល​បណ្តុះបណ្ដាល​វិជ្ជាជីវៈ ព្រី​ន​ស៍​នាឡិកា ដែល​ជា​សាលា​បណ្ដុះបណ្ដាល​តែ​មួយ​គត់​ក្នុង​ការ​ផ្ដល់​ឱកាស​សិក្សា​អំពី​សិល្បៈ​នៃ​ការ​ផលិត​នាឡិកា​ស្តង់ដា​ប្រទេស​ស្វី​ស​ ។ មូលនិធិ​ព្រី​ន​ស៍ បាន​ផ្តួចផ្តើម​កម្មវិធី​មនុស្សធម៌​ជាង ២៥០ កម្មវិធី ដែល​បាន​ជួយ​ទៅ​ដល់​មនុស្ស​ប្រមាណ​ជាង ១​.២លាន នាក់ ព្រមទាំង​ធ្វើការ​បរិច្ចាគ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​លើស​ពី ១៦ លាន​ដុល្លារ​ ។ 

ចុះឈ្មោះអាហារូបករណ៍ក្នុងឆានែលតេឡេក្រាម

តំណភ្ជាប់៖ https://t.me/CZSInfoBatch3

កូដ QR សម្រាប់ការចុះឈ្មោះអាហារូបករណ៍

Qr Code

Sopheak Pich

អត្ថបទសរុប៖ 665

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia