កុំស្រ្តេស! មានលុយ ១០០ដុល្លារក្នុងកុង គួរយកមកចាយលើរបស់ ៤នេះ នឹងជួយបង្កើនលុយ បង្កើនទ្រព្យ
ធី ស្រីល័ក្ខJUNE 3 20261.6 K views

លុយ ១០០ដុល្លារបើយកទៅទិញសម្លៀកបំពាក់ឬចូលហាងញ៉ាំអីតែបន្តិចបន្តួចវានឹងរលាយបាត់ទៅវិញក្នុងរយៈពេលត្រឹមតែមួយប៉ព្រិចភ្នែក។ ប៉ុន្តែ បងប្អូនចង់ដឹងទេថា លុយចំនួន១០០ដុល្លារនេះបើចំណាយលើរបស់ ៤ យ៉ាងដូចខាងក្រោមនេះវានឹងអាចពង្រីកលុយ បង្កើនទ្រព្យដល់បងប្អូនបាន៖

 

.វិនិយោគលើជំនាញចំណូលខ្ពស់ ៖ ជំនាញចំណូលខ្ពស់​ គឺជាជំនាញដែលអាចជួយឱ្យអ្នកអាចរកចំណូលបានច្រើនត្រឡប់មកវិញ បើទោះបីជាជំនាញខ្លះអាចរៀនដោយឥតគិតថ្លៃនៅលើអ៊ីនធឺណែត ខ្លះចំណាយលុយតិចតួច និងខ្លះត្រូវចំណាយដល់រាប់ពាន់រាប់ម៉ឺនដុល្លារដើម្បីសិក្សា។

 

ប៉ុន្តែ អ្នកក៏អាចប្រើលុយ១០០ដុល្លារនេះវិនិយោគលើការអភិវឌ្ឍន៍សមត្ថភាព ជំនាញ ដែលជួយឱ្យអ្នករកចំណូលច្រើនត្រឡប់មកវិញផងដែរ។ ជំនាញចំណូលខ្ពស់មានច្រើនដូចជា៖ ជំនាញលក់ ជំនាញនិពន្ធសៀវភៅ ជំនាញឌីជីថលម៉ាឃីតធីង ជំនាញផលិតវីដេអូ ជំនាញបង្កើតវគ្គសិក្សាអនឡាញជាដើម។

 

.វិនិយោគផ្សារហ៊ុន៖ ការវិនិយោគលើទីផ្សារភាគហ៊ុនកម្ពុជាមិនទាមទារដើមទុនច្រើននោះទេ គឺអ្នកអាចចាប់ផ្តើមបានជាមួយទឹកប្រាក់ត្រឹមតែ ១០,០០០ រៀលប៉ុណ្ណោះ ដើម្បីទិញភាគហ៊ុនចំនួន ១ ពីក្រុមហ៊ុនដែលបានចុះបញ្ជី។ ទោះជាយ៉ាងណា ដើម្បីឱ្យការវិនិយោគមានប្រសិទ្ធភាព និងចំណេញលើកម្រៃសេវាជើងសារ អ្នកគួរចាប់ផ្តើមជាមួយកញ្ចប់ថវិកាចន្លោះពី ២០ ទៅ ៥០ ដុល្លារ ឡើងទៅ ហើយបង្កើនវាជាប្រចាំតាមរយៈការសន្សំទិញរៀងរាល់ខែ ដើម្បីទទួលបានភាគលាភ និងការកើនឡើងនៃតម្លៃភាគហ៊ុននាពេលអនាគត។ សម្រាប់បងប្អូនដែលចង់ចេញវិនិយោគផ្សារហ៊ុន អាចតាមដានផេករបស់លោក ទឿយ ហុង បានផងដែរ។

 

.សន្សំនៅដាក់ធនាគារ៖ បើមួយខែសល់១០០ដុល្លារ ហើយមិនទាន់ដឹងថាយកធ្វើអី អ្នកអាចគិតគូរយកដាក់សន្សំនៅធនាគារបាន។ ការដាក់សន្សំនៅធនាគារនេះទៀតសោត អ្នកគួរជ្រើសរើសគណនីសន្សំមានកាលកំណត់ដើម្បីសន្សំបានការប្រាក់ខ្ពស់ប្រចាំខែ។ បច្ចុប្បន្នគណនីសន្សំមានកាលកំណត់( Fixed Deposit) បានការប្រាក់ខ្ពស់ណាស់ក្នុងមួយឆ្នាំ។ ដូច្នេះមួយខែសល់១០០ដុល្លា អាចដាក់សន្សំនៅធនាគារហើយសន្សំមួយគោលដៅច្បាស់ដូចជាសន្សំទុកវិនិយោគឬសន្សំជាទុនសម្រាប់រកស៊ីជាដើម។ បងប្អូនក៏អាចពិចារណាដាក់ប្រាក់សន្សំនៅ ធនាគារ KB Prasac ដែលជាធនាគារផ្ដល់ការប្រាក់សន្សំ៥.៥%សម្រាប់ប្រាករៀល និង៤.៥០%សម្រាប់ប្រាក់ដុល្លារ ព័ត៌មានបន្ថែម៖ 086 999 911 ឬ 023 999 911។

 

.ចាប់ផ្តើមអាជីវកម្មខ្នាតតូច៖ ដើមទុន ១០០ ដុល្លារ ប្រហែលជាមិនអាចឱ្យអ្នកបើកហាងធំដុំ ឬទិញម៉ាស៊ីនផលិតខ្នាតយក្សបានទេ ប៉ុន្តែវាលើសពីគ្រប់គ្រាន់ក្នុងការចាប់ផ្តើមអាជីវកម្មបែបវៃឆ្លាតនាពេលបច្ចុប្បន្ន ជាពិសេសអាជីវកម្មដែលផ្ដោតលើ ជំនាញ សេវាកម្ម និងការប្រើប្រាស់ប្រព័ន្ធឌីជីថល។ ដោយបងប្អូនអាចសាកល្បងលក់ផលិតផលអនឡាញដែលមានតម្រូវការខ្ពស់, ធ្វើជាអ្នកផលិតវីដេអូលើបណ្ដាញសង្គម, បង្កើតវគ្គសិក្សាអនឡាញ ឬសេវាប្រឹក្សាយោបល់ ប្រើប្រាស់លុយសម្រាប់ប៊ូសផ្សព្វផ្សាយអចលនទ្រព្យ ឬសេវាកម្ម៕

២៦

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia