សល់លុយ១០០ដុល្លារ កុំទុកឱ្យផ្អូមចោល គួរយកមកធ្វើរឿងទាំង៤ នេះវិញ ទើបធ្វើឱ្យលុយកើតកូនកើតចៅបាន
ធី ស្រីល័ក្ខAPRIL 1 20261.4 K views

ជាការពិតណាស់ លុយ១០០ ដុល្លារ គឺជាចំនួនទឹកប្រាក់ដ៏តិចតួចមួយដែលមនុស្សភាគច្រើនគិតថាមិនអាចយកវាទៅធ្វើអ្វីផ្សេងក្រៅពីទុកក្នុងកុងធនាគារចោលឡើយ ប៉ុន្តែប្រសិនជាយើងបានដឹងច្បាស់ថាលុយ១០០ដុល្លារ ក៏អាចយកទៅធ្វើរបរតូចមួយបានដែរ ហើយកាលណាដែលយើងប្រើលុយ១០០ដុល្លារនេះត្រូវ លុយរបស់យើងនឹងកើតកូនកើតចៅផងដែរ។ ខាងក្រោមនេះជារឿងទាំង៤ ដែលអ្នកមានលុយ១០០ដុល្លារគួរធ្វើ បើចង់ឱ្យលុយកើតតៗគ្នា៖

 

. អ្នកលក់ដើមរុក្ខជាតិ៖ ចំពោះមុខរបរមួយនេះ ឱ្យតែលោកអ្នកចេះទំនាក់ទំនងជាមួយកន្លែងបោះដុំផ្កា យើងមិនចាំបាច់មានហាងតាំងផ្កាលក់នោះឡើយ តែយើងអាចទៅថតរូបពីកន្លែងគេបង្ហោះលក់តាម Facebook Instragarm Tik Tok សិន បើសិនជាមានអតិថិជនចាប់អារម្មណ៍ចង់ទិញចាំយើងទៅចចាររកទិញកន្លែងគេហើយយកមកលក់បន្តបានផងដែរ ជាពិសេសនោះយើងអាចសាកល្បងបង្ហោះលក់តាមអនឡាញសិនបើមានអតិថិជនគាំទ្រច្រើនចាំយើងពង្រីកមុខរបរយើងថែមទៅតាមហ្នឹងផងដែរ។

 

. ចូលរួមវគ្គបណ្ដុះបណ្ដាល៖ តាមពិតទៅការចូលរួមវគ្គបណ្ដុះបណ្ដាលនេះស្រដៀងទៅនឹងការវិនិយោគលើខ្លួនឯងផងដែរ។ ឧទាហរណ៍​បើអ្នកចង់វិនិយោគលើផ្សារភាគហ៊ុន អ្នកអាចតាមដាន Facebook page របស់លោក Toeuy Hong-ទឿយ ហុង ព្រោះលោកតែងតែចែករំលែកទាក់ទងនឹងការវិនិយោគលើភាគហ៊ុនហើយក៏មានវគ្គបង្រៀនវិនិយោគលើផ្សារភាគហ៊ុនផងដែរ។ ការចូលរួមវគ្គបណ្ដុះបណ្ដាល នឹងធ្វើឲ្យអ្នកទទួលបានចំណេះដឹងនិងជំនាញ ហើយចំណេះដឹងនិងជំនាញនេះទៀតសោតនឹងជួយបង្កើនឥទ្ធិពលរបស់អ្នកក្នុងការបង្កើនទ្រព្យផងដែរ។

 

. រៀនជំនាញរយៈពេលខ្លី៖ មានជំនាញជាច្រើនដែលអ្នកអាចគិតគូរៀនឬបង្កើនជំនាញដែលមានស្រាប់ដើម្បីបង្កើនឥទ្ធិពលរកចំណូលឲ្យបានកាន់តែច្រើននាពេលខាងមុខ។ អ្នកអាចគិតថាតើគួរមានជំនាញអ្វី។ មានជំនាញខ្លះៗដែលអ្នកគិតរៀនបាន ដូចជាជំនាញទីផ្សារឌីជីថល( Digital marketing) ជំនាញ Graphic Design និងជំនាញផ្សេងៗជាច្រើន។ ដូច្នេះអ្នកគួរចាយពេលនិងចាយលុយរៀនជំនាញថ្មីៗបន្ថែមដើម្បីមានឱកាសអាចរកចំណូលបន្ថែមលើចំណូលដែលមានស្រាប់។

16

.សន្សំនៅដាក់ធនាគារ៖ បើមួយខែសល់១០០ដុល្លារ ហើយមិនទាន់ដឹងថាយកធ្វើអី អ្នកអាចគិតគូយកដាក់សន្សំនៅធនាគារបាន។ ការដាក់សន្សំនៅធនាគារនេះទៀតសោត អ្នកគួរជ្រើសរើសគណនីសន្សំមានកាលកំណត់ដើម្បីសន្សំបានការប្រាក់ខ្ពស់ប្រចាំខែ។ បច្ចុប្បន្នគណនីសន្សំមានកាលកំណត់( Fixed Deposit) បានការប្រាក់ខ្ពស់ណាស់ក្នុងមួយឆ្នាំ។ ដូច្នេះមួយខែសល់១០០ដុល្លា អាចដាក់សន្សំនៅធនាគារហើយសន្សំមួយគោលដៅច្បាស់ដូចជាសន្សំទុកវិនិយោគឬសន្សំជាទុនសម្រាប់រកស៊ីជាដើម។ 

 

ជាក់ស្តែង បើបងប្អូនចង់សន្សំលុយយកការប្រាក់សិនបងប្អូនអាចបើកគណនីសន្សំដែលមានអត្រាការប្រាក់ខ្ពស់ នៅធនាគារ Woori Bank Cambodia មានផ្តល់អត្រាការប្រាក់លើប្រាក់បញ្ញើជាប្រភេទប្រាក់រៀល (KHR) ដល់ទៅ ៥.៨០% ប្រចាំឆ្នាំ ចំណែកឯប្រាក់បញ្ញើជាដុល្លារ (USD) ក៏មានអត្រាខ្ពស់ដល់ ៤.៥០% ប្រចាំឆ្នាំ ចំពោះគណនីសន្សំមានកាលកំណត់។ ជាពិសេសនោះបងប្អូនអាចដកប្រាក់មុនកាលកំណត់ ហើយនៅតែទទួលបានអត្រាការប្រាក់ពិសេស ៥.៣៥% លើប្រាក់រៀល និង ៤.៣០% លើប្រាក់ដុល្លារ សម្រាប់រយៈពេល១២ខែឡើងទៅ។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 023 963 333 / 081 331 333 ឬចូលទៅកាន់ហ្វេសបុកផេក Woori Bank Cambodia

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia