ជំនាញជាប្រភពចំណូល ចាប់ត្រូវដូចរើសបានមាសប៉ុនដូងទុំ ត្បិតជំនាញមួយអាចចិញ្ចឹមយើងនិងត្រូវចំណាយពេលរស់នៅជាមួយវាពេញមួយជីវិត។ អាស្រ័យហេតុនេះ ទើបយុវជនជំនាន់ក្រោយគប្បីត្រូវមានភាពឆ្លាតវៃក្នុងការជ្រើសរើសជំនាញ សម្រាប់រៀបចំអនាគតរបស់ខ្លួនឱ្យបានល្អបំផុត ជាពិសេសក្នុងយុគសម័យ ភ្នែកទិព្វត្រចៀកទិព្វ (5G)។
ឆ្លើយតបនឹងការជ្រើសរើសជំនាញនេះ យោងតាមការសិក្សាថ្មីមួយក្នុងឆ្នាំ២០២៣ របស់ New York Federal Reserve បានបង្ហាញជំនាញទីផ្សារត្រូវការខ្លាំងបំផុត១០ ប្រាក់ខែខ្ពស់កប់ ពេលរៀនចប់៥ឆ្នាំ៖
១/. វិស្វកម្មគីមី៖ ប្រាក់ខែប្រមាណ ៧៥,០០០ដុល្លារ/១ឆ្នាំ
២/. វិស្វកម្មកុំព្យូទ័រ៖ ប្រាក់ខែប្រមាណ ៧៤,០០០ដុល្លារ/១ឆ្នាំ
៣/. វិទ្យាសាស្ត្រកុំព្យូទ័រ៖ ប្រាក់ខែប្រមាណ ៧៣,០០០ដុល្លារ/១ឆ្នាំ
៤/. វិស្វកម្មអវកាស៖ ប្រាក់ខែប្រមាណ ៧២,០០០ដុល្លារ/១ឆ្នាំ
៥/. វិស្វកម្មអគ្គិសនី៖ ប្រាក់ខែប្រមាណ ៧០,០០០ដុល្លារ/១ឆ្នាំ
៦/. វិស្វកម្មឧស្សាហកម្ម៖ ប្រាក់ខែប្រមាណ ៧០,០០០ដុល្លារ/១ឆ្នាំ
៧/. វិស្វកម្មមេកានិក៖ ប្រាក់ខែប្រមាណ ៧០,០០០ដុល្លារ/១ឆ្នាំ
៨/. វិស្វកម្មផ្សេងៗ៖ ប្រាក់ខែប្រមាណ ៦៨,០០០ដុល្លារ/១ឆ្នាំ
៩/. ការវិភាគអាជីវកម្ម៖ ប្រាក់ខែប្រមាណ ៦៦,០០០ដុល្លារ/១ឆ្នាំ
១០/. វិស្វកម្មសំណង់ស៊ីវិល៖ ប្រាក់ខែប្រមាណ ៦៥,០០០ដុល្លារ/១ឆ្នាំ។
យ៉ាងណាមិញ វិស្វកម្មគឺជាវិជ្ជាជីវៈបច្ចេកទេសខ្ពស់ដែលត្រូវការនៅក្នុងគ្រប់ប្រភេទនៃឧស្សាហកម្មធំៗ រួមទាំងបច្ចេកវិទ្យាកុំព្យូទ័រ ការទាញយកធនធាន ការផលិត និងសំណង់។ ក្នុងនោះការងារ STEM ត្រូវបានគេរំពឹងថានឹងកើនឡើងពីរដងលឿនជាងការងារមិនមែន STEM រហូតដល់ឆ្នាំ ២០៣១។ មុខជំនាញក្នុងវង្វង់វិស្វកម្មអាចរកបានជាមធ្យម ១០០,០០០ដុល្លារ ឬច្រើនជាងនេះសម្រាប់ឆ្នាំ២០២៣ បើយោងតាម New York Federal Reserve។
ស្រដៀងគ្នានេះនៅកម្ពុជាយើង បើតាមការអះអាងពីក្រសួងប្រៃសណីនិងទូរគមនាគមន៍កម្ពុជាបញ្ជាក់ថា និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាជំនាញ ICT មានចំនួនតិចតួចមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារកម្ពុជាបាននៅឡើយទេ។ ក្នុងនោះ កូដជាជំនាញមួយស្ថិតក្នុងផ្នែក STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដែលរដ្ឋាភិបាល ក៏ដូចជាស្ថានទូតអាមេរិកនៅកម្ពុជាកំពុងលើកទឹកចិត្តខ្លាំង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦