ក្រៅពីក្រុមហ៊ុនដឹកជញ្ជូនល្បីនៅស្រុកខ្មែរ អ្នកឧកញ៉ា សួរ វីរៈ កំពុងក្តាប់រីស៊តធំ១០កន្លែងទៀត កំពុងល្បីខ្លាំង
Srey NuthMARCH 4 20242.3 K views

អ្នកឧកញ៉ា ស៊ួរ វីរៈ គឺជាអគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងអីវ៉ាន់ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ខណៈក្រុមហ៊ុននេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៤ ដោយរហូតមកដល់បច្ចុប្បន្ននេះបានពង្រីកសាខាប្រមាណ៨៥០ កន្លែងហើយ នៅទូទាំងប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសវៀតណាមជាដើម ។

 

162891766 225815265957058 8958394553707546751 N

 

យ៉ាងណាមិញក្រៅជាម្ចាស់ក្រុមហ៊ុនដឹងជញ្ជូន បច្ចុប្បន្នះអ្នកឧកញ៉ា សួរ វីរៈ ក៏កំពុងកាន់កាប់រីស៊តស្អាតៗចំនួន ១០ កន្លែងផងដែរ ដែលមានទាំងនៅលើកោះ នៅលើភ្នំ ហើយរីស៊តទាំង ១០ កន្លែងនោះរួមមាន៖

 

១. កោះអភិជនរីស៊ត

 

340121016 494137372797826 2809315875805816478 N 1536x864

 

កោះអភិជនរីសត គឺស្ថិតនៅលើដែនដីកោះស្ដេច ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។ កោះអភិជនរីសត មាន​ទេសភាព​ដ៏ស្រស់បំព្រង ​ទឹកសមុទ្រថ្លាខៀវស្រងាត់ប្រៀបដូចកញ្ចក់ឆ្លុះ​ដល់​​បាត ឆ្នេរសាច់សម៉ដ្ឋក្បុសដ៏វែង ​​អមទៅដោយ​ផ្ទះស្នាក់នៅ រចនាឡើងយ៉ាងប្រណិត តម្រៀប​គ្នា​ជាជួរបណ្តែតពីលើ​ផ្ទៃទឹក សាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តឯកជនភាព ហើយចំពោះវិញគឺមួយយប់ ២៣៩ ដុល្លារ។

 

២.​ ឧទ្យានបោះតង់

 

376726538 269565252688935 8653858074982306215 N

 

ស្ថិតនៅក្នុងឧទ្យាជាតិគីរីរម្យ នៃខេត្តកំពងស្ពឺ ឧទ្យានបោះតង់នៅគីរីរម្យ គឺជាកន្លែងមួយថ្មីប្លែក ដែលទើបតែបើកដំណើរការនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។ កន្លែងមួយនេះស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តបោះតង់លេង តែមិនចូលចិត្តលក្ខណៈផ្សងព្រេង។ នៅទីនោះ មានបន្ទប់ទឹក មីនីម៉ាត ហាងកាហ្វេ ឈុតអាហារគោឡើងភ្នំ Music Band ជាដើម។ ចំពោះការរៀបចំវិញ គឺស្រស់ស្អាតប្រៀបដូចនៅបរទេសអ៉ីចឹង ហើយលោកអ្នកចំណាយពេលត្រឹមតែ១ម៉ោងកន្លះតែប៉ុណ្ណោះ នឹងទៅដល់ឧទ្យានបោះតង់មួយនេះ។ សូមបញ្ជាក់ថា នៅក្នុងឧទ្យានបោះតង់ គឺគិតតម្លៃសេវាកម្មផ្សេងៗទៅតាមប្រភេទនីមួយៗ

 

៣. Eden Beach Resort

 

Photo 2021 02 08 13 29 57

 

ស្ថិតនៅកោះរ៉ុងសន្លឹម ឆ្នេរ​ Saracen Bay ខេត្តព្រះសីហនុ Eden Beach Resort គឺជា​ជម្រើស​ដ៏​ល្អ បើ​យោងទៅលើ​តម្លៃ​នៃ​ការ​ស្នាក់នៅ​, សេវាកម្ម និង​ភាព​សម្បូរ​បែប​ ដែល​ផ្ដល់ជូន​សម្រាប់​ភ្ញៀវ​ ដែល​អញ្ជើញ​មក​ស្នាក់នៅ​។ មាន​ទីតាំង​ប្រប​នឹង​ឆ្នេរសមុទ្រ Eden Beach Resort ហាក់ដូច​លេច​ត្រដែត ទាក់ទាញ​ភ្នែក​អ្នកផង​ទាំងពួង ដោយសារតែ​ស្ថាបត្យកម្ម មានការ​រចនា​ខុសប្លែក​ពី​គេ អម​ដោយ​ការតុបតែង​ស្របទៅតាម​ការពេញនិយម និង​និន្នាការ​នា​នៃ​ការអភិវឌ្ឍន៍​នា​ពេល​បច្ចុប្បន្ន​។​ ​

 

បន្ថែម​ពីលើ​នេះ​ទៅទៀត​នោះ Eden Beach Resort មាន​អាង​ហែល​ទឹក ដែល​មើលឃើញ​ទេសភាព​មាត់សមុទ្រ សម្រាប់​ភ្ញៀវ​ងូត​លេង​កម្សាន្ត បន្ទាប់ពី​ងូតទឹក​សមុទ្រ​រួច​ផងដែរ​។ មិន​ឆ្ងាយ​ពី​អាង​ហែល​ទឹក មាន​ខ្ចុះ និង​កៅអី​សម្រាប់​សម្រាកលំហែ​កាយ​ស្ដាប់​សំឡេង​ទឹកសមុទ្រ និង​ស្រូប​យក​ខ្យល់​បរិសុទ្ធ​នៃ​មាត់សមុទ្រ បក​មក​រំភើយ​មិន​ដាច់​គ្រប់ពេល​ ផងដែរ​។​

 

៤.  Bodega Resort  

 

E95ae0a3 6d03 4cfd 8dea 9cb2aa907f30

 

មិនចាញ់រីស៊តដទៃ Bodega គឺស្ថិតនៅកោះរ៉ុងសន្លឹម ឆ្នេរ Saracen Bay ខេត្តព្រះសីហនុ នៅទីនោះមានទេភាពស្រស់ត្រកាល អមជាមួយឆ្នេរខ្សាច់សរ ក្បោះ ពេលល្ងាច អង្គុយជុំមិត្តជជែកគ្នារឿងគោលដៅជីវិត មើលថ្ងៃលិច ពិជាមានន័យបំផុត។

 

៥. Sandy Beach  Bungalows ស្ថិតនៅកោះរ៉ុងសន្លឹម ឆ្នេរ Sandy ខេត្តព្រះសីហនុ

 

C752917c 35e2 4e1f 938b 8da86196c07a

 

៦. Tube Resort ស្ថិតនៅកោះរ៉ុងសន្លឹម ឆ្នេរ Sandy ខេត្តព្រះសីហនុ

 

៧. Sara Resort ស្ថិតនៅកោះរ៉ុងសន្លឹម ឆ្នេរ Sandy Bay ខេត្តព្រះសីហនុ

 

៨. Sarasea  ស្ថិតនៅកោះរ៉ុងសន្លឹម ឆ្នេរ Sandy Bay ខេត្តព្រះសីហនុ

 

៩. រំដួលគីរីរម្យរីស៊ត

 

378039082 218929051158072 2539281208142813738 N 1536x864

 

នៅមិនឆ្ងាយពីឧទ្យានបោះតង់ ​រំដួល​គិរីរម្យ ​​ជា​រីស៊ត​​ ដែល​លោកអ្នក​​អាច​ធ្វើដំណើរ​លើ​ផ្លូវ​ងាយស្រួល គ្រប់​ប្រភេទ​រថយន្ត​និង​ម៉ូតូ ​ត្រឹមតែ​ ១ម៉ោង៤០នាទីប៉ុណ្ណោះ ពីរាជធានីភ្នំពេញ ​តាមរយៈផ្លូវល្បឿនលឿន ​ច្រកត្រែងត្រយឹង។ រីស៊ត​នេះ មានគ្រប់​សព្វបែបយ៉ាងទាំងអស់ សម្រាប់​តម្រូវការលោកអ្នក ក្នុង​នោះ​​​មាន​ម្ហូបអាហារមិនបាច់ទិញពីក្រោមក៏បាន មានប្លង់ថតរូប​​​​​ស្អាតៗ​រាប់ពាន់​ប្លង់ និងបន្ទប់​ទឹកស្អាត មានបន្ទប់​ទឹកក្ដៅ/ត្រជាក់ក្នុង​បន្ទប់ Wifi មានល្បឿនលឿនភ្ជាប់ដោយសេរី ភោជនីយដ្ឋានមានលក់អាហារបីពេល ហាងកាហ្វេ ក៏ដូចជាមីនីម៉ាត ហើយចំពោះតម្លៃមួយយប់ចាប់ពី៧៥ ដុល្លារឡើងទៅ។

 

១០. Pidoma Resort 

 

Aadc16df 1bb9 453a A33a 3905d281b4b7

 

ស្ថិតនៅក្នុងខេត្តមណ្ឌគីរី  ​​បាន​បើក​ដំណើរ​ការ​ជាផ្លូវ​ការ កាល​ពី​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២២។ តំបន់រមណីយ​ដ្ឋាន​មួយ​នេះ​ ពិត​ជា​ស័ក្តិសម​សម្រាប់​បងប្អូន​ដែល​​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​មណ្ឌលគិរី និង​ចង់​បាន​បទពិសោធន៍​ថ្មី​លក្ខណៈ​បែប​ធម្មជាតិ និង​ការ​ស្នាក់​នៅ​បែប​ទំនើប ជាមួយ​នឹង​បន្ទប់​ឯកជន លក្ខណៈ​គ្រួសារ ឬ​លក្ខណៈ​គូស្នេហ៍។ កាន់​តែ​ពិសេស​នោះ ​គឺ​ធ្វើ​ឱ្យ​ខ្លួន​ឯង បាន​ស្រូប​យក​ខ្យល់​ធម្មជាតិ​ព្រៃ​ភ្នំ​បរិសុទ្ធ​ ជាមួយ​នឹង​អាកាស​ធាតុ​ដ៏​ត្រជាក់ ​​ធ្វើ​ឱ្យ​រសាយ​បាត់​អស់​ទុក្ខ​កង្វល់​នានា។ រីស៊តនេះមួយយប់តម្លៃ៦០ ដុល្លារ ឡើងទៅ។

 

B1a3bbb8 68f0 49b8 8b13 Bd377a0bbd06

 

គួរជម្រាបផងដែរថា កាលពីពេលថ្មីៗកន្លងមកនេះអ្នកឧកញ្ញ៉ាបានកែប្រែឡានក្រុងចាស់ៗឲ្យក្លាយទៅជាបន្ទប់គេងបែបទំនើបដោយឲ្យឈ្មោះថា Hotel Bus។ ការច្នៃប្រឌិតរូបរាងថ្មីនេះគឺសម្រាប់អតិថិជនដែលតែងតែគាំទ្រមកស្នាក់នៅរីស៊តរបស់អ្នកឧកញ៉ាផ្ទាល់ ដែលជា បន្ទប់គេងទំនើប បែបឡានក្រុងដំបូងគេបង្អស់នៅតំបន់អាស៊ី ដែលមានទីតាំងនៅក្នុង​តំបន់​អាស៊ីក្នុងឧទ្យានបោះតង់គីរីរម្យ នាខេត្តកំពង់ស្ពឺ៕

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia