ល្មមសម្រាកហើយ! ទូរស័ព្ទ iPhone ចំនួន ១០ម៉ូដែលនេះ ត្រូវបាន Apple ដាក់ចូលក្នុងបញ្ជីវត្ថុបុរាណហើយ
ធី ស្រីល័ក្ខOCTOBER 15 20255.9 K views

កាលពីថ្មីៗនេះ Apple បានប្រកាសថាមាន iPhone មួយចំនួនអាចនឹងមិនអាចតម្លើង iOS 26 បានទៀតនោះទេ ហើយអ្វីដែលកាន់តែសោកស្តាយនាពេលនេះទៀតនោះក៏មាន iPhone រហូត ដល់ទៅ ១០ ម៉ូឌែលបន្ថែមទៀត ត្រូវបាន Apple ចាត់ទុកថាជាវត្ថុបុរាណហើយ។

ជាមួយគ្នានោះដែរ សម្រាប់ iPhone ៩ម៉ូឌែលដែល Apple ចាត់ទុកជាវត្ថុបុរាណនោះមានដូចជា៖

·       iPhone 4 (8GB)

·       iPhone 5

·       iPhone 6s (16GB, 64GB, 128GB)

·       iPhone 6s Plus

·       iPhone SE

·       iPhone 8 Red

·       iPhone 8 Plus Red

·       iPhone X

·       iPhone XS Max

·       iPhone 11 Pro Max

745026f2 D244 4e33 A272 77f8760a5d3f

នៅក្នុងនោះដែរ សម្រាប់ស៊េរីទូរស័ព្ទ iPhone XS Max នេះដែរគឺទើបតែត្រូវបាន Apple ចាត់ ទុកជាវត្ថុបុរាណក្នុងឆ្នាំ២០២៥ នោះទេ ប៉ុន្តែទោះបីរាក្លាយជាទូរស័ព្ទបុរាណក៏ដោយតែបងប្អូននៅតែ អាចប្រើប្រាស់បានធម្មតាដដែលគ្រាន់តែ Apple មិនអនុញ្ញាតឱ្យមានការ Update ទៅលើ Version ថ្មីៗទៀតនោះឡើយ។

29edb896 Cf1a 4576 B1da F7f2dc4f01fd.jpg

ដោយឡែក សម្រាប់ iPhone 11 Pro Max វិញ ក៏ Apple ទើបតែដាក់ចូលក្នុងបញ្ជីវត្ថុបុរាណកាលពីឆ្នាំ២០២៥ នេះដូចគ្នាដែរ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា ទោះបីជាទូរស័ព្ទម៉ូដែលនេះជាវត្ថុបុរាណពិតមែនប៉ុន្តែនាពេលបច្ចុប្បន្ននេះPhone 11 Pro Max នៅតែអាចប្រើបានជាមួយ iOS 26 បានជាធម្មតាដដែល។

 

គូសបញ្ជាក់ថា នៅក្នុងនោះដែរ ក្រុមហ៊ុន Apple បានចាត់ iPhone 11 Pro Max ជាឧបករណ៍បុរាណ បន្ទាប់ពីបានដាក់ លក់រយៈពេលជាង៥ឆ្នាំបានកន្លងផុតទៅចាប់តាំងពីក្រុមហ៊ុនឈប់ចែកចាយវាសម្រាប់លក់ ទុកជាវត្ថុបុរាណក៏បងប្អូននៅតែអាចប្រើប្រាស់បានជាធម្មតាផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia