ពាក្យថា CEO នេះមកពីពាក្យពេញថា Chief Exceutive Officer ដែលមានតួនាទីដាក់បេសកម្ម គោលដៅ អនុម័ត រៀបផែនការយុទ្ធសាស្រ្តនិងត្រួតពិនិត្យគ្រប់យ៉ាងនៅក្នុងក្រុមហ៊ុន។
ទន្ទឹមនឹងតួនាទីនិងទំនួលខុសត្រូវនេះ យើងសូមលើកយកនូវប្រាក់ខែ CEO ១០រូបដែលមានតម្លៃខ្លួនខ្ពស់ជាងគេលើលោក មកបង្ហាញជូនដូចខាងក្រោម គិតត្រឹមឆ្នាំ២០២៣ ដោយយោងតាម Business Chief៖
១០, លោក Sid Sijbrandij, គឺជានាយកប្រតិបត្តិនៃ Gitlab ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីរបស់ប្រទេសអ៊ុយក្រែន និងមានប្រាក់ខែប្រមាណជាង២៦៣លានដុល្លារ។
៩. លោក Alex Karp គឺជានាយកប្រតិបត្តិនៃ Palantir Technologies ដែលជាក្រុមហ៊ុនស្តុកទុកនិងវិភាគទិន្នន័យដ៏ធំ១របស់សហរដ្ឋអាមេរិក ហើយលោកមានប្រាក់ខែប្រមាណ២៦៤លានដុល្លារ។
៨. លោក Tomer Weingarten CEO របស់ក្រុមហ៊ុន SentinelOne, Inc. ដែលជាក្រុមហ៊ុនសន្តិសុខអ៊ីនធើណេត មានប្រាក់ខែប្រមាណជាង២៧៥លានដុល្លារ។
៧. លោក Jeo Bae ជាCEO ជនជាតិកូរ៉េកាន់ក្រុមហ៊ុនម៉ាកឡានប្រណិតរបស់ Hyundai Motors ដែលមានប្រាក់ខែប្រមាណជាង២៧៩លានដុល្លារ។
៦. Sue Nabi ជានាយកប្រតិបត្តិស្រី្តជនជាតិបារាំង ដឹកនាំក្រុមហ៊ុនថែរក្សាសម្រស់ Coty ដែលមានប្រាក់ខែសរុបប្រមាណជាង ២៨៣លានដុល្លារ។
៥. លោក Tom Siebel នាយកប្រតិបត្តិនៃក្រុមហ៊ុន C3.ai ដែលជាអាណាចក្រអភិវឌ្ឍន៍កម្មវិធី Ai របស់អាមេរិក លោកមានប្រាក់ខែប្រមាណជាង៣៤៣លានដុល្លារ។
៤. លោក Peter Rawlinson ជាអតីតវិស្វិករជនជាតិអង់គ្លេសជាន់ខ្ពស់នៃក្រុមហ៊ុន Tesla និងជាអ្នករចនារថយន្តអគ្គិសនី Model Sបានវិវត្តខ្លួនក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ប្រណិតមួយគឺ Lucid Motors ដែលលោកទទួលបានប្រាក់ខែ ៥៧៥លានដុល្លារ។
៣. លោក Tim cook នាយកប្រតិបត្តិនៃក្រុមហ៊ុន Apple ដែលមានប្រាក់ខែសរុប ៨៥៣លានដុល្លារ។
២. លោក Robert Scaringe ជាCEOនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសម្រាប់ជួយបរិស្ថានគឺ Rivian Automative ដែលលោកមានប្រាក់ខែសរុប ២.៣ ពាន់លានដុល្លារ។
១. លោក Elon musk នាយកប្រតិបត្តិនៃក្រុមហ៊ុនអវកាស SpaceX និងក្រុមហ៊ុនឡានអគ្គិសនី Tesla មានប្រាក់ខែ ប្រមាណជាង ១០.១ពាន់លានដុល្លារ។
គួរបញ្ជាក់ថាសម្រាប់តម្លៃប្រាក់ខែរបស់ CEO មួយរូបៗតែងមានការប្រែប្រួលឡើងចុះទៅតាមរយៈទំហំទីផ្សារ ភាគហ៊ុននិងទិន្នន័យប្រាក់ចំណេញនានារបស់ក្រុមហ៊ុននីមួយៗ ព្រមទាំងការរួមបញ្ចូលអត្ថប្រយោជន៍មួយចំនួនទៀតដូចជា ប្រាក់រង្វាន់លើកទឹកចិត្ត និងកញ្ចប់ធានារ៉ាប់រងសំខាន់ៗដែលពួកគេទទួលបានលើសពីប្រាក់ខែគោល៕
អត្ថបទដោយ៖ ពីង ជូអេង