ជំនាញជាប្រភពចំណូល អាចទាញលុយចូលហៅប៉ៅច្រើនប៉ុនណា គឺអាស្រ័យលើតម្រូវការទីផ្សារ និងបនិនាការពិភពលោក។ ខាងក្រោមនេះគឺជា ជំនាញទាំង ១០ កំពុងត្រូវប៉ាន់ខ្លាំង រកចំណូលខ្ពស់ ខណៈសេដ្ឋីៗក៏ណែនាំ៖
១/. ជំនាញតែងនិពន្ធសៀវភៅ៖ ចំណេះដឹងដ៏ល្អបំផុតមួយដែលមនុស្សស្រូបយកមកអភិវឌ្ឍន៍ខ្លួននោះគឺតាមរយៈការអានសៀវភៅ។ អាស្រ័យហេតុនេះហើយ បានជាអ្នកចាំបាច់ត្រូវតែធ្វើខ្លួនជាអ្នកនិពន្ធសៀវភៅដែលល្អ ត្រូវនឹងបញ្ហា និងតម្រូវការអតិថិជនក្នុងទីផ្សារ នោះអ្នកនឹងអាចចែករំលែកទាំងចំណេះ និងអាចរកចំណូលយ៉ាងត្រជាក់មកវិញផងដែរ។ នៅបណ្ដាប្រទេសអភិវឌ្ឍន៍ មានសេដ្ឋីជាច្រើននាក់ណាស់ ដែលក្លាយជាសេដ្ឋីដោយសារតែការនិពន្ធសៀវភៅ។
២/. ជំនាញឌីហ្សាញ៖ សម័យឌីជីថល ការផុសរូបផ្សព្វផ្សាយតាមបណ្ដាញសង្គម និងការឌីហ្សាញរូបភាពសម្រាប់ការធ្វើទីផ្សារ គឺពិតជាមានតម្រូវការខ្ពស់។ ដូច្នេះបើសិនជាអ្នកមានជំនាញឌីហ្សាញឡូហ្កូ រូបភាព នានាប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ វាជាឱកាសដែលអ្នកអាចស្រូបចំណូលបានរាប់ពាន់ដុល្លារផងដែរ។
៣/. ជំនាញផលិតមាតិកាវីដេអូ៖ ក្នុងសម័យឌីជីថលនេះ វីដេអូរាប់លានត្រូវបានផុសចូលក្នុងអ៊ីនធឺណែតជារៀងរាល់ថ្ងៃ ហើយអ្នកដែលពូកែកាត់ត វីដេអូ ក៏មានតម្រូវការខ្ពស់ផងដែរនៅក្នុងទីផ្សារ។ បើសិនជាអ្នកមានជំនាញនេះ អ្នកអាចរកចំណូលបានច្រើនប្រភពដូចជា៖ ជួយផ្សព្វផ្សាយឱ្យក្រុមហ៊ុននានា អាចលក់ផលិតផលខ្លួនឯង អាចទាញចំណូលពីហ្វេសប៊ុក យូធូប និងប្រភពធំៗមួយចំនួនថែមទៀត។
៤/. ជំនាញឌីជីថលម៉ាឃីតធីង៖ បើសិនជាអ្នកមានជំនាញបច្ចេកវិទ្យា ជាពិសេសការប្រើប្រាស់បណ្ដាញសង្គមនានាច្បាស់លាស់ និងអាចដឹងពីគន្លឹះក្នុងការផ្សព្វផ្សាយផលិតផលនានាឱ្យគេស្គាល់ ឱ្យលក់ដាច់ច្រើន នោះអ្នកនឹងអាចមានឱកាសច្រើន រកចំណូលបានខ្ពស់ពីជំនាញមួយនេះ ព្រោះអាជីវកម្មជាច្រើន ចាំបាច់រុញអាជីវកម្មខ្លួនចូលក្នុងការធ្វើទីផ្សារបែបថ្មី។
៥/. ជំនាញលក់៖ ការលក់ ស្មើនឹងលុយ មានន័យថាពេលណាដែលអ្នកអាចលក់ផលិតផល សេវាកម្មបានច្រើនប៉ុណ្ណា អ្នកក៏អាចរកចំណូលបានច្រើនប៉ុណ្ណោះដែរ។ ជំនាញលក់ គឺអ្នកអាចរៀនសូត្របានពីការងារ ពីការស្រាវជ្រាវអ៊ីនធឺណែត ពីការអនុវត្តផ្ទាល់ដោយខ្លួនឯង ឬពីគ្រូដែលមានជំនាញវិជ្ជាជីវខ្ពស់ណាមួយផងដែរ។ បើយើងសង្កេតមើលឱ្យមែនទែន មនុស្សដែលពូកែលក់ គឺជាដែលមានលុយច្រើន ឬជាអ្នកមាន។
៦/. ជំនាញបង្កើតវគ្គសិក្សាអនឡាញ៖ បើសិនជាអ្នកមានជំនាញឯកទេសពិសេសណាមួយ ដែលលេចធ្លោ គឺអ្នកគួរតែគិតលើការបង្កើតវគ្គសិក្សាល្អតាមអនឡាញ ព្រោះវាអាចឱ្យអ្នករកចំណូលបានច្រើន។ ការលក់វគ្គសិក្សាតាមអនឡាញនេះ គឺពិតជាពេញនិយមខ្លាំងនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ និងអាចជួយឱ្យអ្នកបង្កើតអាចរកចំណូលបានរាប់លានដុល្លារទៀតផង។
៧/. ជំនាញប្រឹក្សាយោបល់៖ លោកតា ក្រម ង៉ុយ ធ្លាប់ពោលថា “បើចេះប្រាកដប្រាក់រត់តាមហៅ”។ ដូច្នេះពេលកំពុងធ្វើការឱ្យគេអ្នកត្រូវកសាងជំនាញខ្លួនឯងឱ្យខ្លាំងរហូតដល់អ្នកមានជំនាញច្បាស់លាស់លើអ្វីដែលអ្នកកំពុងធ្វើ។ បន្ទាប់មកចូរកសាងប្រ៊ែនខ្លួនឯងឱ្យគេទទួលស្គាល់ និងអាចយកចំណេះជំនាញដែលអ្នកមានច្នៃចេញជាសេវាកម្មប្រឹក្សាយោបល់លើចំណេះជំនាញដែលអ្នកចេះ ដែលអ្នកអាចផ្ដល់ការប្រឹក្សាឱ្យគេជាម៉ោង ឬនៅថ្ងៃចុងសប្ដាហ៍បាន។ ឧ. ប្រសិនបើសេវាប្រឹក្សាយោបល់តម្លៃ ៥០ដុល្លារក្នុង១ម៉ោង នោះត្រឹមតែ ២០ម៉ោងអ្នកអាចរកចំណូលបាន១ពាន់ដុល្លារ។
៨/. ជំនាញហិរញ្ញវត្ថុ៖ មនុស្សម្នាក់ ដែលមិនទាន់មានលុយ ប៉ុន្តែបើសិនជាគាត់មានជំនាញហិរញ្ញវត្ថុ នោះគាត់នឹងដឹងពីផ្លូវដើម្បីរកលុយ ដឹងពីប្រភពលុយ ដឹងពីផ្លូវដើម្បីចាត់ចែង សន្សំ វិនិយោគ និងចេះបំប្លែងលុយ១កញ្ចប់ ឱ្យក្លាយជាលុយ១០កញ្ចប់បានផងដែរ។ ផ្ទុយទៅវិញ មនុស្សដែលគ្មានជំនាញហិរញ្ញវត្ថុ គឺអាចឱ្យអ្នកខាតបង់ប្រាក់ ឬបាត់បង់ទ្រព្យសម្បត្តិដែលកំពុងមាន ខ្លះទៀតផុងក្នុងបំណុលក៏មាន ព្រោះតែគាត់គ្មានចំណេះ ជំនាញហិរញ្ញវត្ថុ។
៩/. ជំនាញវិនិយោគ៖ អ្នកអាចយកលុយដែលអ្នកសន្សំបានទៅវិនិយោគលើអ្វីដែលអ្នកយល់ ឬមានជំនាញពីវា និងមានសក្ដានុពលខ្ពស់ នោះវានឹងផ្ដល់ចំណូលជាច្រើនមកឱ្យអ្នកវិញ។ ប៉ុន្តែការវិនិយោគគឺមានហានិភ័យខ្ពស់ផងដែរ បើអ្នកមិនមានជំនាញគិតវិភាគ និងវិនិយោគលើក្រុមហ៊ុនមិនស្របច្បាប់ គ្មានជំនាញច្បាស់លាស់ ឬជាមួយបុគ្គលដែលគ្មានជំនាញ និងគ្មានភាពស្មោះត្រង់។ ដូច្នេះមុននឹងវិនិយោគលើអ្វីមួយត្រូវគិតឱ្យបានច្បាស់លាស់ដើម្បីជៀសវាងខាតបង់ដើមទុនដែលជាកម្លាំងញើសឈាមរបស់អ្នករាប់ឆ្នាំ។
១០/. ជំនាញបច្ចេកទេស៖ អ្នកឧកញ៉ា ពុង ឃាវសែ ធ្លាប់បានលើកឡើងក្នុង «កម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ២០២១»ថា៖ «បច្ចុប្បន្នកម្ពុជាក៏មានរោងចក្របច្ចេកទេសខ្ពស់ៗជាច្រើន ហើយទៅថ្ងៃខាងមុខ ក្រុមហ៊ុនពីបរទេសដែលមានបច្ចេកទេសខ្ពស់នឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ដូច្នេះ ពួកគេកំពុងត្រូវការអ្នកជំនាញក្នុងស្រុក ហេតុនេះបើសិនជាយុវជនចេះជំនាញបច្ចេកទេសនេះ វាគឺជាឱកាស»។ អ្នកឧកញ៉ាក៏បានបង្ហាញក្តីបារម្ភផងដែរថា យុវជនខ្មែរជាច្រើន បច្ចុប្បន្នចូលចិត្ដរៀនខាងគណនី គ្រប់គ្រងហរិញ្ញវត្ថុ និងធនាគារ តែមិនសូវមានអ្នករៀនខាងបច្ចេកទេសប៉ុន្មានទេ។
យ៉ាងណាមិញ ប្រសិនបើបងប្អូនកំពុងរកសាលារៀនជំនាញបច្ចេកទេស នៅសាកលវិទ្យាល័យ បៀលប្រាយ (BBU) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដ៏ធំមួយដែលមានវត្តមានស្ទើរគ្រប់ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា មានបង្រៀនជំនាញបច្ចេកទេសជាច្រើនដូចជា វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក ស្ថាបត្យកម្ម និងជំនាញជាច្រើនទៀត ខណៈបច្ចុប្បនក៏មានផ្តល់អាហារូបករណ៍ផងដែរ។ សម្រាប់ព័ត៌មានលម្អិតអាចធ្វើការទាក់ទងតាមរយៈលេខទូរស័ព្ទ 023 987 700, 012/015 682 777៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



