គម្រោងមិនចេះរីងស្ងួត! រោងចក្រធំៗ១០ នឹងបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាឆាប់ៗនេះ
ធី ស្រីល័ក្ខMARCH 9 2023451 views

ឆាប់ៗខាងមុខនឹងមានរោចក្រ១០ទៀត នឹងបង្ហាញខ្លួននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះមានជាឧស្សាហកម្មដំឡើងបរិក្ខាអេឡិចត្រូនិក ការផលិតនិងផ្គុំដំឡើងបន្ទះសូឡា រោងចក្រកែច្នៃនិងវេចខ្ចប់កសិផល កសិដ្ឋានចិញ្ចឹមពូជគោ និងគោសាច់ខ្នាតធំ ដាំដំណាំកសិ-ឧស្សាហកម្ម និងសាងសង់រោងចក្រកែច្នៃ រោងចក្រផលិតគ្រឿងសង្ហារឹម គម្រោងទេសចរណ៍អភិវឌ្ឍន៍កោះ និងវិស័យទូរគមនាគមន៍ជាដើម។នេះបើយោងតាមការចុះផ្សាយនៅផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗកន្លងទៅ។

Where Is Gousto Moving Its New Factory Toជាក់ស្តែងកាលពីព្រឹកថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០២៣ កន្លងទៅ ក្នុងកិច្ចប្រជុំច្រកចេញ ចូលតែមួយ រវាងឯកឧត្តម សំ សិរិរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសនិងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការពិភាក្សាលើសំណើរវិនិយោគចំនួន ១០ ដោយធ្វើសេចក្តីសម្រេចគាំទ្រស្នើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីទាំង ១០នោះនាពេលឆាប់ៗខាងមុខនេះ។

334678741 942846940078023 5229211120047001829 N

គួរបញ្ជាក់ផងដែរថា គិតត្រឹមរយៈពេលមួយខែ កុម្ភៈ ឆ្នាំ២០២៣ កម្ពុជាទទួលបានគម្រោងថ្មីៗចំនួន ១៧ គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ១០៤.២ លានដុល្លារ និងអាចបង្កើតឱកាសការងាររាប់ពាន់កន្លែងផងដែរ។ ហើយគម្រោងទាំង ១៧ នេះនឹងមានវត្ដមាននៅក្នុងរាជធានី-ខេត្តចំនួន ០៦​  រួមមាន៖ រាធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តតាកែវ និង ខេត្តស្វាយរៀង៕

Merlin 178390599 Af8c2fcb 3ee7 4f76 9ec3 044539ce289b Super Jumbo

Processing Plants

Nabimia19 1200xx4928 2772 0 254

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia