ឃើញលក់ត្រឹកៗតាមចិញ្ចើមថ្នល់ កុំមើលងាយ របរខ្នាតតូចទាំង១០ នេះកំពុងល្បីរន្ទឺពេញទីផ្សារក្នុងស្រុក
ធី ស្រីល័ក្ខFEBRUARY 13 2023580 views

អាហារនៅតាមចិញ្ចើមខ្នល់របស់ប្រទេសកម្ពុជា កំពុងតែមានឈ្មោះល្បីល្បាញខ្លាំងយ៉ាងខ្លាំងជា ពិសេសមានអាហារមួយចំនួនធំកំពុងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំង ដែលមុខម្ហូបទាំងអស់នោះមើលទៅពិតជាសាមញ្ញមែនទែនសំរាប់ប្រជាជនកម្ពុជា តែសំរាប់ភ្ញៀវទេសចរណ៍វិញបានពេញចិត្តនឹងម្ហូបនោះយ៉ាងខ្លាំង។ ចាបក្រហមនឹង បង្ហាញនៅមុខរបរទាំង ១០ ដែលកំពុងតែល្បីរន្ទឺនិងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំង

. លតឆា៖ លតឆា គឺជាមុខម្ហូបដ៏ពេញនិយមខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជាហើយមុខម្ហូបមួយនេះគ្រាន់តែជាមុខម្ហូបសាមញ្ញមួយនោះទេ តែម្ហូបមួយនេះសំរាប់អ្នកដែលមកទស្សនាដូចជាភ្ញៀវទេសចរណ៍នៅប្រទេសកម្ពុជាពេលបានភ្លក់ហើយតែងតែសរសើរនៅមុខម្ហូបនេះខ្លាំងបំផុត។

. នំបុ័ង៖ នំបុ័ង ជាមុខម្ហូបមួយដែលអាចនិយាយបានថាវាជាអាហារសម្រន់មួយសំរាប់យកដាក់តាមខ្លួន ហើយមុខម្ហូបមួយនេះមិនថាជាជនបរទេស ឬជាជនជាតិខ្មែរនោះទេអោយតែមានដំណើរតាមកំសាន្តទៅខេត្តនានាតែងតែមានវាជាប់ខ្លួនជានិច្ចហេតុនេះហើយទើបធ្វើអោយម្ហូបមួយនេះកាន់តែមានឈ្មោះល្បីរន្ទឺមួយ។

.​ ក្រឡានខ្មែរ៖ ក្រឡានខ្មែរ គឺត្រូវបានធ្វើឡើងអំពីអង្ករស្អិតឫស្សីដែលគេស្គាល់ថាខាលណានជាភាសាខ្មែរគឺជាប្រភេទអង្ករស្អិតមួយប្រភេទដែលត្រូវបានគេយកទៅអាំងនៅក្នុងដំបងឬស្សី។ វាធ្វើពីអង្ករស្អិតលាយជាមួយសណ្តែកខ្មៅនិងទឹកដោះគោដូងល្បាយនេះត្រូវបានដាក់ចូលទៅក្នុងគល់ឬស្សីហើយអាំងយឺត ៗ លើភ្លើងធ្យូងរហូតដល់ចម្អិន។ ដោយសារតែក្រឡានខ្មែរ  ជាមុខម្ហូបមួយដែលចាស់ៗសម័យពីដើមនិយមធ្វើរហូតមកដល់បច្ចុប្បន្ននេះទើបធ្វើអោយមានក្រឡានខ្មែរកាន់តែល្បីរហូតមកដល់ពេលនេះ។

. លៀសហាល៖ លៀសហាល ត្រូវបានហាលក្រោមកម្តៅថ្ងៃដោយដោយមានរទេះរុញមួយ ហើយមុខរបរមួយនេះសំរាប់ភ្ញៀវទេសចរណ៍មើលទៅដូចជាប្លែកភ្នែកណាស់សំរាប់ជនបរទេសទើបធ្វើអោយរបរមួយនេះក៏កំពុងតែល្បីឈ្មោះផងដែរ។

. នំក្រឆាយ៖ នំក្រឆាយ ជាមុខម្ហូបដ៏ពេញនិយមមួយនៅប្រទេសកម្ពុជាដែលមានដើមកំណើតមកពីប្រទេសចិន។ ខណៈពេលដែលនំក្រឆាយកាន់តែមានឈ្មោះល្បីរន្ទឺវាក៏មានធាតុផ្សំនៅខាងក្នុងច្រើនផងដែល។

. នំបុ័ងចៀនជាមួយបង្គា៖ នៅតាមទីផ្សារក្នុងស្រុកក្នុងខេត្តសៀមរាបយើងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីនំចៀននិងនំបង្គានំមានរសជាតិឆ្ងាញ់ហើយវាក៏ជាមុខម្ហូបមួយប្លែកផងដែលសំរាប់ភ្ញៀវទេសចរណ៍ដែលបានមកទស្សនានៅកម្ពុជា។

.​ សត្វចង្រិត៖ សត្វចង្រិត ជាមុខម្ហូបមួយដែលពោរពេញទៅដោយសត្វតូចៗបំពងដោយលក់តាមរទេះរុញ ហើយមុខម្ហូបមួយនេះក៏កំពុងតែលក់ដាច់ខ្លាំងមួយផងដែរ។

. មឹកអាំង៖ នៅពេលព្រលប់អ្នកលក់លេចឡើងនៅតាមផ្សារនិងនៅតាមដងផ្លូវដ៏មមាញឹកដោយដាក់ម្ហូបផ្សេងៗសម្រាប់ពេលអាហារពេលល្ងាច ដូចជាមឹកអាំង បង្គា នឹងមុខម្ហូបជាច្រើនទៀតដែលកំពុងពេញនិយមសំរាប់យុវវ័យ។

. សាច់ជ្រូកផ្អែម៖ សាច់ជ្រូកផ្អែម ជាប្រភេទសាច់ជ្រូកដែលគេយកអាំងហើយនឹងបរិភោគជាមួយបាយដំណើប ហើយវាក៏ជាម្ហូបមួយដែលល្បីល្បាញមួយផងដែរ។

១០. កាហ្វេ៖ កាហ្វេ ជាភេសជ្ជៈមួយដែលជនបរទេសចូលចិត្តខ្លាំងមួយបន្ទាប់ពីមានការដើរកំសាន្ត ហើយភេសជ្ជៈមួយនេះក៏បានក្លាយជាការពេញនិយមខ្លាំងមួយផងដែរ។

អត្ថបទដោយ៖ ធី ស្រីល័ក្ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia