ម្ចាស់អាជីវកម្មជាច្រើនប្រហែលជាធ្លាប់ស្គាល់ក្រុមហ៊ុន WOWHELLO ជាពុំខាន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេឈ្មោះថា យូ-ឡាយហ៏្វ ខេអេច ស៊ូភើ អាប់ ឯ.ក(U-LIFE KH SUPER APP CO.,LTD) ក្រុមហ៊ុនមួយនេះផ្តល់សេវាកម្មដល់ម្ចាស់អាជីវម្មជាច្រើននៅកម្ពុជា ដូចជាអាជីវកម្មនៅក្នុងវិស័យ សណ្ឋាគារ ធនាគារ អ្នកលក់អនឡាញ ដឹកជញ្ជូន ធានារ៉ាប់រង អចលទ្រព្យ និងក្រុមហ៊ុនជាច្រើនទៀត ។
បើតាមការបញ្ជាក់ពីប្រធានផ្នែកទីផ្សារក្នុងក្រុមហ៊ុន WOWHELLO បានឱ្យដឹងថានៅក្នុងបរិយាកាសទីផ្សារប្រកួតប្រជែងនាពេលបច្ចុប្បន្ន ការផ្តល់សេវាកម្មបម្រើអតិថិជនបានក្លាយជានិន្នាការថ្មីក្នុងការបង្កើនចំណូលរបស់ក្រុមហ៊ុននិងពង្រីកកេរ្ត៍ឈ្មោះនៅលើទីផ្សារ ដូច្នេះវិស័យសេវាកម្មបម្រើអតិថិជននៅប្រទេសកម្ពុជាមានការរីកចម្រើនគួរអោយកត់សំគាល់ ម្ចាស់អាជីវកម្មទាំងតូចទាំងធំបានធ្វើការយកចិត្តទុកដាក់ចំពោះចំនុចនេះជាខ្លាំង។ ជាមួយគ្នានេះផងដែរ ការប្តេជ្ញាផ្តល់សេវាកម្មបម្រើអតិថិជនដ៏ល្អឥតខ្ជោះមួយទាមទារ ជំនាញ ចំនេះ ការអត់ធ្មត់ និងការយល់ដឹងពិផលិតផលឬសេវាកម្មរបស់ក្រុមហ៊ុននោះ។
wowhello ផ្តល់ជូនលោកអ្នកដែលជាម្ចាស់អាជីវកម្មនូវប្រព័ន្ធគ្រប់គ្រងសេវាកម្មបម្រើអតិថិជនរបស់លោកអ្នកអោយកាន់តែល្អប្រសើរ។ តួយ៉ាងប្រព័ន្ធគ្រប់គ្រងការខលចេញខលចូលនេះយើងនិងរៀបរាប់ពីអត្ថប្រយោជន៏ជូនបងប្អូនអោយបានដឹងកាន់តែច្បាស់ដូចខាងក្រោមនេះ ៖
អត្ថប្រយោជន៏ទី ១ មុខងារ IVR ជាបច្ចេកវិទ្យានៃប្រព័ន្ធទូរស័ព្ទស្វ័យប្រវត្តិដែលអនុញ្ញាតឱ្យអ្នកហៅចូលអាចចូលប្រើព័ត៌មានតាមរយៈប្រព័ន្ធឆ្លើយតបជាសំឡេងនៃសារដែលបានថតសំលេងទុកជាមុនដោយមិនចាំបាច់និយាយទៅកាន់ភ្នាក់ងារបម្រើអតិថិជន ក៏ដូចជាប្រើប្រាស់ជម្រើសម៉ឺនុយតាមរយៈការជ្រើសរើសបន្ទះសំឡេង ឬការទទួលស្គាល់ការនិយាយដើម្បីឱ្យការហៅចូលរបស់ពួកគេដំណើរការទៅដល់ផ្នែកដែលពាក់ព័ន្ធ ឬភ្នាក់ងារបម្រើអតិថិជនតែម្តង។ អត្ថប្រយោជន៏ទី ២ មុខងារកត់ត្រាគ្រប់ពត័មាននៃអ្នកហៅចូលដូចជា ឈ្មោះ លេខទូស័ព្ទ ភេទ អាស័យដ្ឋាន អ៊ីម៉ែល ហេតុផលនៃការខលចូល និងពត៏មានផ្សេងៗទៀតដែលអាចបត់បែនទៅតាមប្រភេទអាជីវកម្មនិងតម្រូវការរបស់ម្ចាស់ក្រុមហ៊ុន។ អត្ថប្រយោជន៏ទី ៣ ប្រព័ន្ធគ្រប់គ្រងការខលចេញខលចូលផ្ទាល់ៗ (Live Monitor) ជាប្រព័ន្ធដែលមើលពីការហៅចូលឬការហៅចេញទាំងអស់ធ្វើឡើងដោយភ្នាក់ងារបម្រើអតិថិជន ហើយអាចមើលថាតើអតិថិជនប៉ុន្មាននាក់ដែលកំពុងរង់ចាំក្នុងជួរ ភ្នាក់ងារបម្រើអតិថិជនម្នាក់ណាកំពុងជាប់រវល់ អ្វីដែលពិសេសនោះម្ចាស់ក្រុមហ៊ុនអាចធ្វើការលួចស្តាប់ការសន្ទនារវាងអ្នកហៅចូលឬហៅចេញនិងបុគ្គលិកបម្រើសេវាកម្មអតិថិជនបានដោយផ្ទាល់ថែមទៀតផង។ អត្ថប្រយោជន៏ទី ៤ CRM និងមជ្ឈមណ្ឌលរក្សាទុកទិន្នន័យ រាល់ពត័មានទាំងអស់ត្រូវបានរក្សាទុកយ៉ាងសំងាត់នៅក្នុងមជ្ឈមណ្ឌលរក្សាពត័មានរបស់យើងដែលអាចរក្សាទុកបានយូរនិងមានសុវត្តិភាពខ្ពស់។
គួរបញ្ជាក់ថា រាល់អតិថិជនដែលបានទាក់ទងមកកាន់ WOWHELLO ទាំងអស់ អាចនឹងទទួលបានប្រព័ន្ធមជ្ឈមណ្ឌលទំនាក់ទំនង ឬសេវាកម្មគ្រប់គ្រងណាមួយពីក្រុមហ៊ុន សម្រាប់ប្រើសាកល្បងដំបូងដោយឥតគិតថ្លៃឡើយ ទម្លាក់លេខឥឡូវម្ចាស់ អាជីវកម្មនឹងចំណេញច្រើន ។
ហើយម្ចាស់អាជីវកម្មទាំងអស់ក៏អាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនដោយផ្ទាល់ WOWHELLO ដែលមានទីតាំងនៅលើផ្លូវ ៣១០ អគារជាន់ទី៥ ហើយប្រសិនបើលោកអ្នកចាប់អារម្មណ៍ក្នុង ការប្រើប្រាស់សេវាកម្មណាមួយរបស់ WOWHELLO សូមទំនាក់ទំនងតាមរយៈ
តាមទូរស័ព្ទលេខ៖
Smart: 081 999138
Cellcard: 011 999138
Metfone: 066 999138
អ៊ីមែល callcenter_info@kh-super.com
Telegram: https://t.me/wowhellooutsourcingsolution
Wowhello 24/7 live chatbot: https://t.me/LiveChat_Sup_bot
Website: https://www.wow-hello.com/home/index