ក្តៅកម្រិតហានិភ័.យ! ក្រសួងប្រកាសពីវិធីបង្ការ ៥ចំណុច ដើម្បីការពារគ្រោះថ្នាក់ទាំងក្មេងនិងមនុស្សធំ
Sambat SokhlangMAY 1 20241.2 K views

នៅប៉ុន្មានថ្ងៃចុងក្រោយនេះឃើញថា រលកកម្តៅក្នុងប្រទេសកម្ពុជាហាក់ក្តៅខ្លាំងគួរឱ្យកត់សម្គាល់ ដោយក្នុងនោះតាមបណ្តាខេត្តមួយចំនួនមានកម្តៅរហូតទៅដល់ ៤២អង្សា ហើយតាមរយៈរលកកម្តៅដ៏ខ្ពស់នេះ ​ក្រសួងធនធានទឹក និងឧតុនិយម បានដាក់ចេញនូវវិធីបង្ការចំនួន ៥ចំណុច ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដោយសារអាកាសធាតុក្តៅនេះ ដែលរួមមាន ៖

360 F 518437397 J4c3c Osy K54 Aj Cis5mu Ij Pa Hw2 Kbt Ce H

១.នៅក្នុងម្លប់ ឬទីកន្លែងដែលមានអាកាសធាតុត្រជាក់និងមានខ្យល់ចេញចូល

២.ស្លៀកពាក់សម្លៀកបំពាក់ស្រាល រលុង និងសម្លៀកបំពាក់ដែលមានពណ៍ភ្លឺៗ

៣.ពិសារទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន

៤.ចៀសវាងការញ៉ាំអាហារដែលធ្វើឱ្យឆាប់ក្តៅក្នុង ដូចជាប្រភេទអាហារបំពង ចៀន ដែលប្រើឆ្ងាញ់ច្រើន

៥.ចៀសវាងការពិសារគ្រឿងស្រវឹង និង ជាតិកាហ្វេអ៊ីន

គួរបញ្ជាក់ផងដែរថា នៅអំឡុងពេលអាកាសធាតុក្តៅនេះ បងប្អូនប្រជាពលរដ្ឋទាំងអស់គួរថែរក្សាសុខភាពឱ្យបានល្អ ព្រោះនៅពេលអាកាសធាតុក្តៅបែបនេះអាចនឹងងាយធ្វើឱ្យបងប្អូនមានអាការៈមួយចំនួនដូចជា ក្តៅខ្លួនអាចលើសពី ៤០អង្សា ដកដង្ហើមលឿន ចង្វាក់បេះដូងលោតញាប់ ឈឺក្បាល ច្របូកច្របល់អារម្មណ៍ ប្រកាច់ឬបាត់បង់ស្មារតី និងអាចឈានដល់ការក្អួតចង្អោរ។ អាស្រ័យហេតុនេះ ប្រសិនបើមានអាការៈណាមួយមិនស្រួលសូមបងប្អូនរួសរាន់ទៅកាន់មន្ទីរពេទ្យ៕

In Heatwave 10

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia