ផ្សារទំនើបតូចៗជាច្រើននៅឥណ្ឌា កំពុងប្រឈមនឹងការបិទទ្វារ ខណៈការលក់កំពុងធ្លាក់ក្នុងសភាពស្ងាត់ជ្រងំ
ធី ស្រីល័ក្ខMAY 9 2024584 views

ផ្សារទំនើបតូចៗជាច្រើន នៅក្នុងប្រទេសឥណ្ឌាកំពុងតែប្រែទៅជាផ្សារទំនើបខ្មោច ខណៈដែលការលក់កំពុងតែប្រឈមនឹងសភាពស្ងាត់ស្រងំ ព្រោះអតិថិជនងាកទៅរកការទិញទំនិញតាមអនឡាញ នឹងងាកទៅដើរទិញទំនិញនៅតាមផ្សារទំនើបធំៗផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Yahoo Finace ។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា នេះឆ្លុះបញ្ចាំងពីតម្រូវការអ្នកប្រើប្រាស់កាន់តែចុះខ្សោយ ហើយអាចនាំឱ្យប្រជាជននឹងប្រឈមមុខនឹងការបាត់បង់ការងារធ្វើ ហើយការផ្លាស់ប្តូរនៃសេដ្ឋកិច្ចនេះអ្នកដែលប៉ះពាល់ខ្លាំងជាងគេគឺអ្នកលក់រាយខ្នាយតូចនិងអ្នកផ្តល់សេវាកម្ម។

22

លោក Gulam Zia ដែលជានាយកក្រុមហ៊ុន Knight Frank បាននិយាយថា បន្ទាប់ពីការចេញផ្សាយរបាយការណ៍ "Think India Think Retail 2024" យើងស្ទង់មតិឃើញថា "ផ្សារទំនើបតូចៗជាច្រើនកំពុងប្រឈមមុខនឹងការបិទទ្វារហើយ" ។

លោក Zia បាននិយាយបន្តទៀតថា ផ្សារទំនើបធំៗនៅប្រទេសឥណ្ឌាគឺមានភាពសម្បូរបែបជាខ្លាំង ហើយវាថែមទាំងអាចផ្តល់ជម្រើសជាច្រើនទៅដល់អតិថិជន ដែលនេះជាហេតុធ្វើឱ្យអតិថិជនងាកដើរទៅទិញទំនិញនៅទីនោះ រហូតបណ្តាលឱ្យផ្សារទំនើបតូចៗជាច្រើនត្រូវបានជាប់គាំងហើយប្រាក់ចំណូលក៏កាន់តែធ្លាក់ចុះជាងមុនផងដែរ។

២៣

គួរបញ្ជាក់ថា ផ្សារទំនើបតូចៗដែលស្ថិតនៅក្នុងទីក្រុង Delhi, Mumbai និង Bengaluru មានចំនួនផ្សារទំនើបសរុបចំនួន ២៦៣ បើគិតត្រឹមចុងឆ្នាំ ២០២៣ ដោយផ្សារទំនើបនៅក្នុងនោះនាពេលនេះផ្សារទំនើបលក់រាយចំនួន១៦ បានបិទទ្វារហើយ៕

២៤

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia