នាំចេញជាលើកដំបូង! ម្រេចខ្មៅ ៣០តោន របស់ក្រុមហ៊ុនខ្មែរមួយ បានសម្រេចនាំចេញទៅចិនជាផ្លូវការហើយ
Sambat SokhlangMAY 8 2024208 views

អបអរសាទរ ទីបំផុតម្រេចខ្មៅរបស់ខ្មែរបានសម្រេចការនាំចេញផ្ទាល់ទៅកាន់ប្រទេសចិនជាផ្លូវការហើយ ដែលដំណាក់កាលដំបូងនេះត្រូវបាននាំចេញក្នុងបរិមាណចំនួន ៣០តោន ជាម្រេចរបស់ក្រុមហ៊ុនខ្មែរឈ្មោះ Sela Pepper ដែលមានកញ្ញា ស៊ឹង សុផា ជា CEO របស់ក្រុមហ៊ុនមួយនេះ។  

4c8db6ce A7d0 4b2a Bbab 1a364768c825

ថ្លែងប្រាប់សារព័ត៌មាន Business Cambodia កាលពីពេលកន្លងទៅ កញ្ញាបានធ្លាប់លើកឡើងផងដែរថា ម្រេចដែលចេញពីក្រុមហ៊ុនរបស់កញ្ញាពេលនេះកំពុងមានវត្តនៅបណ្តាប្រទេសចំនួន ៧ ប្រទេសដែលរួមមាន កូរ៉េ ជប៉ុន អាល្លីម៉ង ផលែន វៀតណាម ថៃ និង តៃវ៉ាន់ ដែលក្នុងនោះ ម្រេចរបស់កញ្ញាក៏កំពុងត្រៀមដាក់លក់នៅលើវេបសាយយក្សចិន Alibaba ផងដែរ។ ហើយជាលទ្ធផលនៅក្នុងឆ្នាំ ២០២៤ នេះ ម្រេចដែលចេញពីក្រុមហ៊ុន Sela Pepper ក៏សម្រេចការនាំចេញជាផ្លូវការទៅចិនដូចជាការគ្រោងទុកពិតប្រាកដមែន។

60958a84 Dd88 4443 Bb30 0a4269f58b6c

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១១ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ រដ្ឋបាលគយនៃប្រទេសចិនបានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន ដោយក្នុងនោះមានទីតាំងដាំម្រេចចំនួន ២៨ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែងត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ ៕

440941912 830320619130903 6633914282358802062 N

6858867b 37c5 4cc0 Bda1 B7352bd2d7d3

D542ee6c F7b6 4350 A6a5 1f60f9ef2cae

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia