មិនមែន Johnny Depp! ស្ត្រីម្នាក់នេះ ជាកំពូលតារាសំដែង មានទ្រ.ព្យច្រើនបំផុតលើលោក
Kan DaraMAY 9 20242.6 K views

លោកស្រី Jami Gertz បានក្លាយជាកំពូលតារាសម្តែង មានទ្រព្យច្រើនជាងគេបំផុតលើលោក ដោយកាន់កាប់ទ្រព្យសម្បត្តិប្រមាណ ៨ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២៤ នេះបើយោងតាមបញ្ជីមហាសេដ្ឋី ចេញផ្សាយដោយទស្សនាវដ្តី Forbes។

លោកស្រី Jami Beth Gertz កើតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៦៥ លើទឹកដីសហរដ្ឋអាមេរិក គឺជាតារាសម្តែងហូលីវូដដ៏ល្បីល្បាញមួយរូប។ ក្នុងដំណើរផ្សងព្រេងលើវិថីសិល្បៈ លោកស្រីបានសម្តែងក្នុងខ្សែភាពយន្តល្បីៗជាច្រើនដូចជា The Lost Boys, Quicksilver, Less Than Zero, ស៊េរីទូរទស្សន៍ឆ្នាំ ១៩៨០ Square Pegs, រឿង Twister ឆ្នាំ១៩៩៦ និងរឿង I Want You Back ឆ្នាំ២០២២ ជាដើម។

Xx

យ៉ាងណាមិញ ក្រៅពីចំណូលបានពីវិស័យសិល្បៈ លោកស្រី Jami Gertz ក៏ជាវិនិយោគិនដ៏ឆ្នើមមួយរូបផងដែរ។ លោកស្រី និងស្វាមីឈ្មោះ Tony Ressler ដែលជាមហាសេដ្ឋី បានទិញផ្នែកមួយនៃក្រុមហ៊ុនបាល់បោះ NBA គឺក្រុម Atlanta Hawks ដែលអាចរកប្រាក់ចំណូលឲ្យពួកគេយ៉ាងច្រើនក្នុងវិស័យកីឡា។ បន្ថែមពីលើនេះ អ្នកទាំងពីរក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សេងទៀតថែមទៀតផង។

CC

គួរជម្រាបថា លោកស្រី Jami Gertz និងស្វាមី គឺជាគូស្នេហ៍ដែលចូលចិត្តធ្វើសប្បុរសធម៌ខ្លាំង ដោយក្នុងឆ្នាំ២០១២ មូលនិធិ Giving Back បានដាក់ឈ្មោះអ្នកទាំងពីរជាអ្នកបរិច្ចាគលេខ១ ដល់អង្គការសប្បុរសធម៌ បន្ទាប់ពីបានបរិច្ចាគលុយ ១០លានដុល្លារ ដល់មូលនិធិ Ressler-Gertz ដែលផ្តោតលើសិល្បៈ ការអប់រំ និងសុខភាព៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia